0

​លោក សួន សុផល​មនី ថា វិទ្យុ​អាស៊ីសេរី​មិន​បំរើ​វិជ្ជាជីវៈ មាន​ភាព​លំអៀង​ទៅ​គណបក្សប្រឆាំង​

​លោក សួន សុផល​មនី ថា វិទ្យុ​អាស៊ីសេរី​មិន​បំរើ​វិជ្ជាជីវៈ មាន​ភាព​លំអៀង​ទៅ​គណបក្សប្រឆាំង​

​បាត់ដំបង ៖ វិទ្យុ​អាស៊ីសេរី ដែល​ធ្លាប់់​ផ្សព្វផ្សាយ​បំរើ​ប្រជាពលរដ្ឋ​ទូទៅ ត្រូវ​លោក សួន សុផល​មនី អ្នកយក​ព័ត៌មាន​អោយ​វិទ្យុ​នេះ ប្រចាំ​ទិស​ភាគ​ពាយ័ព្យ ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន​ថា វិទ្យុ​អាស៊ីសេរី​មិន​បំរើ​វិជ្ជាជីវៈ មាន​ភាព​លំអៀង​ទៅ​គណបក្សប្រឆាំង កាលពី​ម៉ោង​១០ ព្រឹក ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៤ នៅលើ​សណ្ឋាគារ​ស្ទឹង​សង្កែ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។​

​លោក សួន សុផល​មនី អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទិស​ភាគ​ពាយ័ព្យ ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត​មាន កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៤ នៅលើ​សណ្ឋាគារ​ស្ទឹង​សង្កែ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ថា រូបគាត់​បាន​បំរើ​ការងារ ក្នុង​វិទ្យុ​អាស៊ីសេរី អស់​ពេល​ជាច្រើន​ឆ្នាំ​មកហើយ តាំងពី​ខែ​កក្កដា​ឆ្នាំ​២០០៨ ហើយក៏​បាន​ទូរស័ព្ទ ទៅ​ប្រធាន​អង្គភាព វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៤ ដើម្បី​សុំ​ឈប់ ព្រោះ​យល់​ឃើញ​ថ្នាក់ដឹកនាំ​វិទ្យុ​អាស៊ីសេរី បច្ចុប្បន្ន​ខុសពី​វិទ្យុ​អាស៊ីសេរី​ឆ្នាំមុន មិន​បំរើការ​តាម​លក្ខខណ្ឌ​បំរើ​ប្រយោជន៍​រួម សំរាប់​សង្គម​ឡើយ គឺ​មាន​លក្ខណៈ​ទន់​ទោរ​ទៅ​រក​គណបក្ស​ប្រឆាំង រូប​មាន​កំហុស​តិចតួច កាលពីដើម​ខែ​កក្កដា មិនបាន​ធ្វើ​ការផ្សព្វផ្សាយ ពេល​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​សួរ​សុខ​ទុក​ពលករ​ឆ្លងដែន​ខុសច្បាប់ នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ។​

​លោក សួន សុផល​មនី បានបញ្ជាក់​ថា បោះបង់​វិជ្ជាជីវៈ អ្នកសារព័ត៌មាន​នេះ រូប​លោក​មិន​ទាន់​ដឹងថា នឹង​ទៅ​ចាប់​យក​អាជីព​អ្វី​ផ្សេង​ដែរ ហើយក៏​មិន​មាន​ចូល​ទៅ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ ។ គ្រាន់តែ​ផ្តាំផ្ញើរ​ទៅ​បងប្អូន​ធ្លាប់​ស្តាប់​វិទ្យុ​អាស៊ីសេរី​ថា រូបលោក​បាន​លាឈប់​ពី​ការងារ​ចាប់ពី​ថ្ងៃនេះ​តទៅ ៕

 

DCIM100MEDIA DCIM100MEDIA

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment