0

ឆេះ​ផ្ទះ​១​ខ្នង​បំផ្លាញ​ទ្រព្យសម្បត្តិ​គ្មាន​សល់​សង្ស័យ​ផ្ទុះ​ស្សេ​ខ្សែភ្លើង​ពេល​ម្ចាស់​ដេកលក់​

ឆេះ​ផ្ទះ​១​ខ្នង​បំផ្លាញ​ទ្រព្យសម្បត្តិ​គ្មាន​សល់​សង្ស័យ​ផ្ទុះ​ស្សេ​ខ្សែភ្លើង​ពេល​ម្ចាស់​ដេកលក់​

​បាត់ដំបង ៖ ឆេះ​ផ្ទះ ១ ខ្នង​ទំហំ ៧ គុណ ៨ ម៉ែត្រ សាងសង់​ពី​ថ្ម​ក្រោម​ ​ឈើ​លើ ប្រក់​ក្បឿង​បំផ្លាញ​ទ្រព្យសម្បត្តិ​គ្មាន​សល់​ យក​បាន​ស្រូវ​ប្រហែល​១០​បាវ សង្ស័យ​ផ្ទុះ​ស្សេ​ខ្សែភ្លើង ​ពេល​ម្ចាស់​ដេកលក់ កាលពី​ម៉ោង ៩ និង ៣០ នាទី យប់​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៥ នៅ​ក្រុម​ទី ៦ ភូមិ​កំពុងព្រះ ឃុំ​កំពុងព្រះ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​

​សាក្សី​នៅ​ជិត​ផ្ទះ​កើតហេតុ​បានអោយដឹងថា នៅ​ម៉ោង​កើតហេតុ ពួកខ្លួន​បាន​ឃើញ​ភ្លើង​ឆេះ​ពី​ផ្ទះបាយ រហូត​ដល់​តួ​ផ្ទះ​យ៉ាង​សន្ធោរ​សន្ធៅ ពេលនោះ ពួក​យើង​ខំ​ស្រែកហៅ​ម្ចាស់ផ្ទះ​ពី​ក្រៅ​របង ទំ​រាំ​ម្ចាស់ផ្ទះ​ដឹង​ភ្លើង​បាន​ឆេះ​មកលើ​តួ​ផ្ទះ​កាន់តែខ្លាំង​។​

​ឈ្មោះ នូ ធិន ជា​ប្តី​អាយុ​៥២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ តេង សុ​ផា អាយុ​៥៣​ឆ្នាំ ជា​ម្ចាស់ផ្ទះ​បានអោយដឹងថា មុនពេល​ចូល​ដេក​ភ្លើងចង្ក្រាន បាន​ពន្លត់​តាំងពី​ម៉ោង​៨​ម្ល៉េះ ហើយ​ពេល​ដេក​មិនដឹង​ភ្លើង​ឆេះ​ផ្ទះ​នោះទេ បាន​ញាតិ​ស្រែកប្រាប់ ការឆេះ​សង្ស័យ​ផ្ទុះ​ស្សេ​ខ្សែភ្លើង ព្រោះ​ខ្សែភ្លើង​វា​តូច និង​ចាស់​ផងដែរ ។ ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ដែល​ឆេះ​អស់​មាន​ទូរទស្សន៍ ១ គ្រឿង សម្ភារៈ​ចានឆ្នាំង ខោអាវ​ទូរ និង គ្រែ ខ្សែក ១ ខ្សែ​ទម្ងន់ ៥ តំលឹង ប្រាក់​ខ្មែរ ៤២ ម៉ឺន​រៀល ប្រាក់​ថៃ ៦០០០ បាត ប្រាក់​អាមេរិកកាំង ២២០០ ដុល្លារ ។​

​លោក គឹម ប៊ុនធឿន នាយការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​បាន​អោយដឹងថា ពេល​ទទួល​ព័ត៌មាន​ភ្លាមៗ រូបលោក​បាន​នាំ​កម្លាំង​មាន​រថយន្ត​បាញ់​ពន្លត់​ចំនួន ២ គ្រឿង ទៅដល់​កន្លែងកើតហេតុ​ដោយ​ផ្លូវ​ឆ្ងាយ​ពេក ពេល​ទៅ​ដល់​ភ្លើង​បាន​ឆេះ​ផ្ទះ​អស់​៧០​ភាគរយ ទោះជា​យ៉ាងណា ក៏​សមត្ថកិច្ច​ជួយ​បាញ់​ពន្លត់ មិន​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នកជិតខាង​ទាន់ពេលវេលា​ដែរ ។ ការឆេះ​ផ្ទះ​ខាងលើ សង្ស័យ​ផ្ទះ​ស្សេ​ខ្សែភ្លើង ព្រោះ​មាន​ខ្សែភ្លើង​ត​ចាស់ៗ និង​ផ្ទះ​ជិតខាង​ដាច់​ភ្លើង​ដំណាលគ្នា ពេល​ឆេះ​ផ្ទះ​នេះ ៕

 

20150406rt1 20150406rt1 (1) 20150406rt1 (2)

Filed in: អគ្គិភ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment