0

សាច់ញាតិ​ជនរងគ្រោះ​ក្នុង​អំពើ​ហឹង្សា​នៅ​ភូមិ​ពេជ្រ​គិរី​ត្រូវ​គេ​គំរាម​វាយ​សម្លាប់​ចោល​

សាច់ញាតិ​ជនរងគ្រោះ​ក្នុង​អំពើ​ហឹង្សា​នៅ​ភូមិ​ពេជ្រ​គិរី​ត្រូវ​គេ​គំរាម​វាយ​សម្លាប់​ចោល​

​ខេត្ត​ប៉ៃលិន ៖ តាម​ការ​អោយ​ដឹង​សាច់ញាតិ​ជនរងគ្រោះ នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០១៥​ថា ក្នុង​អំពើ​ហឹង្សា​មាន​ស្ថាន​ទម្ងន់​ទោស នៅ​ភូមិ​ពេជ្រ​គិរី កាល​យប់​ថ្ងៃ​ទី​១ ខែ​មេសា ជនសង្ស័យ​មួយចំនួន​ត្រូវបាន​គេ​ដោះលែង​អោយ​នៅ​ក្រៅ​ឃុំ ហើយ​ជនសង្ស័យ​ទាំងនោះ បាន​ទៅ​គំរាម​វាយ​សម្លាប់​អ្នកភូមិ និង​សាក្សី​ចោល ។​

​គួរ​រំលឹក នៅ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៥ វេលា ម៉ោង ១៩:២០​នាទី យប់​មាន​ជនសង្ស័យ ១ ក្រុម​ជិះ​រថយន្ត​កែច្នៃ មាន​គ្នា​ប្រហែល​១០​នាក់ ប្រដាប់​ដោយ​ដុំថ្ម​កាំភ្លើង​ខ្យល់ ក្រោម​បញ្ជា​ឈ្មោះ យឿន និង​ឈ្មោះ សំអឿន បាន​ប្រើ​អំពើហិង្សា​វាយ​ប្រជាពលរដ្ឋ ៥ ផ្ទះ កំពុង​អង្គុយ​ពិភាក្សា​រឿង​ទៅ​ស៊ីឈ្នួល​ដាំដំឡូង​អោយគេ  បណ្តាល​អោយ​មាន​របួស​សង​ខាង​ស្ថិត​ក្នុង ភូមិ​ពេជ្រ​គិរី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ក្នុង​ការវាយប្រហារ​ដោយ​ដុំថ្ម​នោះ ភាគី​បង្ក​បាន​យក​ម៉ូតូ​ជនរងគ្រោះ ១ គ្រឿង​ទៅ​ផងដែរ ហាក់បីដូច​ជា​ប្លន់ ។​

​ភាគី ក (​ដើមបណ្តឹង​) របួស ០៤​នាក់​(​ប្រុស​) ធ្ងន់ ០៣ ស្រាល ០១ ០១- ឈ្មោះ​គាត ពិសី ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ កសិករ (​របួសធ្ងន់ ប្រអប់ដៃ​ឆ្វេង​) ០២- ឈ្មោះ ផៃ ទ្រី​ន ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ កសិករ (​របួសធ្ងន់ បែកក្បាល​) ០៣- ឈ្មោះ បឿន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ កសិករ (​របួសធ្ងន់​) ០៤- ឈ្មោះ គាត វិចិត្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ កសិករ (​របួសស្រាល​) ជនរងគ្រោះ​ខាងលើ​មាន​អាសយដ្ឋាន​បច្ចុប្បន្ន នៅ​ភូមិ​ពេជ្រ​គិរី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​ចំណែក​ភាគី ខ (​ជនដៃដល់​) របួស ០១​នាក់​(​ប្រុស​) នៅសល់​០៧​នាក់​គ្មាន​របួស មាន​ដូចខាងក្រោម​៖ ០១-​ឈ្មោះ សឿន សំអុល ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​កសិករ ០២-​ឈ្មោះ ស៊ិន អែម ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មុខរបរ​កសិករ  ០៣-​ឈ្មោះ ភិម បាន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​កសិករ​
០៤-​ឈ្មោះ ឡុង វ៉ាន់​ស៊ិន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ​កសិករ ០៥-​ឈ្មោះ រិន ណាក់ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ​កសិករ ០៦-​ឈ្មោះ បួ កុសល ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​កសិករ ០៧-​ឈ្មោះ យ៉ង់ វឌ្ឍនា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​កសិករ​ ។​ ជនសង្ស័យ​ខាងលើ​មាន​អាសយដ្ឋាន​បច្ចុប្បន្ន​នៅ​ភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​សាច់ញាតិ​ជនរងគ្រោះ​បាន​រៀបរាប់​ថា ឈ្មោះ គាត វិចិត្រ ត្រូវ​ក្រុម​បង្ក​នាំគ្នា​មក​វាយ​ដល់ផ្ទះ​និង​យក​ម៉ូតូ​ទៅ​បាត់​ត្រូវ​គេ​ឃុំខ្លួន រីឯ​ក្រុម​បង្ក​ឈ្មោះ យឿន ជា​មេ​ខ្លៅ​ង មិន​បាន​ចាប់​និង​រថយន្ត​កែច្នៃ​ដឹកជញ្ជូន​មនុស្ស​មិន​ឃាត់ទុក ហើយ​អ្នកបង្ក​ចាប់បាន ៧ នាក់​ដោះលែង​អស់ ៥ នាក់ ។ ក្រោយពី​ដោះ​លែង ក្រុម​ជន​បង្ក​បាន​គំរាម​សំលាប់​គ្រួសារ​ជនរងគ្រោះ និង​សាក្សី​ថែម​ទៀត ហេតុដូច្នេះ សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ជួយ​រក​យុត្តិធម៌ ដើម្បី​អោយ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​រស់នៅ​បាន​សុខសាន្ត​ផង ។​

​ពាក់ព័ន្ធ​ករណី​នេះ លោក មាស សុ​ផុន នាយការិយាល័យ​ព្រហ្មទ័ណ្ឌ​កំរិត​ស្រាល ខេត្ត​ប៉ៃលិន បានអោយដឹងថា រូបលោក​បាន​បញ្ជូន​ក្រុម​វាយ​គ្នា ៣ នាក់​ទៅ តុលាកា ព្រោះ​អ្នក​ផ្សេង​មិន​មាន​ការពាក់ព័ន្ធ ហើយ​បើ​ប្រជា​ពលរដ្ឋ​ចេះ ជាង​នគរបាល​អោយ​គាត់​មក​ធ្វើ​ការងារ​ទៅ ។​

​លោក ជុំ សែន សុ​ទ្ធា ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្ត បានអោយដឹងថា រូបលោក​បាន​អនុវត្ត​តាម​និតិ​វិធី​ច្បាប់​ឃុំខ្លួន​អ្នក​ប្រើ​ហឹង្សា​ចំនួន ៣ នាក់ ដែល​ប៉ូលីស​បញ្ជូនមក ពាក់ព័ន្ធ​ការដោះលែង​ក្រុម​សង្ស័យ​ប៉ូលីស​ទទួលខុសត្រូវ​ខ្លួនឯង​។​

លោក កើត សុធា គណៈបញ្ជាការ​កងឯកភាព​ខេត្ត​បាន​អោយដឹងថា រឿង​ប្រើ​ហឹង្សា​នៅ​ភូមិ​ពេជ្រ​គិ​រីលោក​បាន​ទទួល​ដំណឹង​រួចហើយ​ប៉ុន្តែ​រឿង​បន្ត​ថ្មី​ទៀត លោក​មិន​ទាន់​បាន​ដឹង​ទេ ហើយ​ប្រសិនបើ​មាន​ការគំរាមកំហែង ទៅលើ​ជនរងគ្រោះ រូបលោក​នឹង​ចាត់​លោកស្នងការ​ចុះ​ស្រាវជ្រាវ​ឡើងវិញ ៕

 

pkl1 pkl3 pkl5 pkl6

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment