0

ឪពុកចុង​ខឹង​កូនស្រី​ក្រមុំ​និយាយ​ទូរស័ព្ទ​យូរ ប្រច័ន្ទ​វាយ​បោចសក់ បណ្តាល​ឲ្យ​នាង​គេចខ្លួន​ចេញពីផ្ទះ​បាត់​

ឪពុកចុង​ខឹង​កូនស្រី​ក្រមុំ​និយាយ​ទូរស័ព្ទ​យូរ ប្រច័ន្ទ​វាយ​បោចសក់ បណ្តាល​ឲ្យ​នាង​គេចខ្លួន​ចេញពីផ្ទះ​បាត់​

​ខេត្ត​ប៉ៃលិន ៖ ឪពុកចុង​ស្រវឹង​អ៊ួ​រតានួ ខឹង​កូនស្រី​ក្រមុំ​និយាយ​ទូរស័ព្ទ​យូរ សង្ស័យ​និយាយ​ជាមួយ​ប្រុស​ផ្សេង ប្រច័ន្ទ​វាយ​បោចសក់ បណ្តាល​ឲ្យ​នាង​គេចខ្លួន​ចេញពីផ្ទះ​បាត់ កាល​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃ​ទី​២​ខែ​មេសា​ឆ្នាំ​២០១៥ រីឯ​ម្តាយ​ក្មេងស្រី​រងគ្រោះ បាន​ដើររក​អស់ចិត្ត និង​សូម​អោយ​សមត្ថកិច្ច និង​អ្នកព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​រក​បន្ថែម កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៥ នៅ​ប៉ុស្តិ៍​សង្កាត់​ប៉ៃលិន​ក្រុង​ខេត្ត​ប៉ៃលិន ។​

​ស្ត្រី​ឈ្មោះ អ៊ាង គឹម​ឈាង អាយុ​៥៦​ឆ្នាំ ជា​ម្តាយ​ក្មេងស្រី​បាត់​ខ្លួន បានអោយដឹងថា ក្នុង​គ្រួសារ​គាត់​មាន​គ្នា ៥ នាក់​គឺ​ទី​១ ប្តី​ចុង​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ ទី​២ រូប​ខ្លួន (​ឈ្មោះ អ៊ាង​គឹម​ឈាង​) ។ ទី​៣​ឈ្មោះ អុក កុសល ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ជា​កូនច្បង (​បួស​នៅ​លើ​ភ្នំ​ដំបង​ភូមិ​ភ្នំ​ដំបង សង្កាត់​ប៉ៃលិន ទើបបាន​៣​ថ្ងៃ​) ។ ទី​៤ ឈ្មោះ អុក​គឹមហុង​ហៅ ទូច ភេទ ស្រី អាយុ​១៧​ឆ្នាំ (​កូន​បាត់​ខ្លួន​) ទី​៥ ឈ្មោះ អុក គឹម​ហាន ភេទ​ស្រី​អាយុ​១៧​ឆ្នាំ ។ កូនស្រី​ទាំង​២​នាក់ ជា​កូនភ្លោះ ដោយ​កូនស្រី​បាត់​ខ្លួន​ជា​កូនច្បង ។ មុន​ពេល​បាត់​ខ្លួន​កូនស្រី ខ្ញុំ​ក៏​បាន​នៅ​ជុំ​គ្នា​ជាមួយ​ប្តី​ចុង ពេល​នោះ​កូនស្រី​ឈ្មោះ អុក គឹមហុង ហៅ ទូច បាន​និយាយ​ទូរស័ព្ទ (​ឭ​ពាក្យ​អូន​បង​អូន​បង​) យ៉ាងយូរ ភ្លាមនោះ ឪពុកចុង​កំពុង​ស្រវឹងស្រា​ងុ​លៗ​ផង បាន​ស្ទុះ​ទៅ​ចាប់​បោចសក់​កូនស្រី​រួច​វាយ​នាង ហើយ​ពោល​ថា គិតតែ​និយាយ​ជាមួយ​ប្រុស នាង​ឯង​ចង់​បាន​ប្តី​អត់​ខាន់ស្លា​ឬ ? កូនស្រី​ឈ្មោះ អុក គឹមហុង ហៅ ទូច បាន​បោក​ទូរស័ព្ទ​ចោល​និង​ដី ហើយ​និយាយ​ថា ខ្ញុំ​និយាយ​ទូរស័ព្ទ​ជាមួយ​មិត្តភ័ក្ត​ស្រី​ឈ្មោះ ឈាន ត្រូវជា​ក្មួយ​ឪពុក​ឯង រួច​នាង​ដើរ​ចេញ​ទៅ​បាត់​ឈឹង ។ ខ្ញុំ​ជា​ម្តាយ​ក៏​មិន​នឹកស្មានថា ឪពុកចុង​វាយ​កូន​មិន​សួរ​រក​ខុស​ត្រូវ​ដែរ ចង់​ប្តឹង​ប្តី​ចុង​ដាក់គុក​អោយ​រាងចាល​អំពី​អំពើហឹង្សា ម្យ៉ាងទៀត ក៏​មិន​នឹកស្មាន​ថា​កូនស្រី​វា​ខឹង​លែង​ចូល​ផ្ទះ​បែបនេះ​ដែរ ។​

​ក្នុង​គ្រួសារ​ខ្ញុំ​ជួប​ការលំបាក​ក្នុង​ជីវភាព​ខ្លាំង​បាន​កូនស្រី​ភ្លោះ​ទៅ​ស៊ីឈ្នួល​កាប់​គាស់​ដំឡូង និង​ស៊ីឈ្នួល​ធ្វើ​កូនកាំបិត​ម្ហូប​ការ យកប្រាក់​មក​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ បើ​កូនស្រី​វា​ទៅ​បាត់​ម្នាក់​អោយ​រស់​សង្ឃឹម​អ្វី ដូច្នេះ​បើ​កូនស្រី​បាន ឭ​ដំណឹង​ម្តាយ​ស្វែងរក​ប្រញាប់​មក​ផ្ទះ​វិញ ហើយ​បើ​បងប្អូន​ណា​ជួប​នាង សូម​ជួយ​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ 098 697 786; 096 204 6474; 071 632 2662 ខ្ញុំ​សូម​អរគុណ ៕

 

20150405a

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment