0

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ផ្លូវ​កាត់​ទទឹង​រង្វង់​មូល​សេះស បណ្តាលអោយ​រងរបួស ២ នាក់​និង​ស្លាប់​ម្នាក់​

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ផ្លូវ​កាត់​ទទឹង​រង្វង់​មូល​សេះស បណ្តាលអោយ​រងរបួស ២ នាក់​និង​ស្លាប់​ម្នាក់​

​បាត់ដំបង ៖ ម៉ូតូ ២ គ្រឿង ម៉ាក​ហុងដា​ឌ្រី​មបុក​គ្នា​ជាមួយ​ម៉ាក​ឆា​លី​ផ្លូវ​កាត់​ទទឹង​រង្វង់​មូល​សេះស​ ​បណ្តាលអោយ​រងរបួស​ធ្ងន់​២​នាក់​និង​អ្នកជិះ​ម៉ូតូ​ឆា​លី​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​កាលពី​ម៉ោង​១២​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ទី​៣​ខែ​មេសា​ឆ្នាំ​២០១៥​នៅ​ចំណុច​រង្វង់​មូល​សេះស​ភូមិ​ព្រែក​មហាទេព​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​។​

​ប្រភព​សាក្សី​អង្គុយលេង​នៅ​សួន​ព្រែក​មហាទេព​ក្បែរ​រង្វង់​មូល​សេះស​បានអោយដឹង​ថា​មុនពេល​កើតហេតុ​ឃើញ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សេរី​ឆ្នាំ​២០១៣​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ក្នុង​ល្បឿន​លឿន​រ៉​ប​សួន​ព្រែក​មហាទេព​ទិសដៅ​ពី​កើត​ទៅ​លិច​ពេល​មកដល់​ចំណុច​រង្វង់​មូល​សេះ​សបាន​ប្រទះ​ម៉ូតូ​ឆា​លី​១​គ្រឿង​ជិះ​ម្នាក់ឯង​បើកបរ​ពី​ជើង​មក​ត្បូង​(​ពី​ស្រែ​១០០​ទៅ​ផ្លូវ​លេខ​៣)​។​ពេល​ម៉ូតូ​ឆា​លី​ឆ្លងកាត់​ផ្លូវ​រង្វង់​មូល​ក៏​ម៉ូតូ​ហុងដា​ឌ្រី​មបាន​បុក​ប៉ើង​ខ្ទាត​មនុស្ស​ចំ​ថ្ម​ចិញ្ចើម​សួន​បណ្តាលអោយ​បែកក្បាល​ស្លាប់​ភ្លាមៗ​    ​រី​ឯ​អ្នកជិះ​ម៉ូតូ​សង់​ទាំង​២​នាក់​ក៏​រងរបួស​ធ្ងន់​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។​

​ប្រភព​បាន​បញ្ជាក់ថា​បុរស​រងគ្រោះ​ស្លាប់​ជិះ​ម៉ូតូ​ឆា​លី​មានឈ្មោះ​ឌុ​ច​ណារិន​ហៅ​ចិន​អាយុ​២៨​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​១៣​មករា​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​។​ចំណែក​អ្នក​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពាក់​ស្លាក​លេខ​1o3979​មាន​ទី​១​ឈ្មោះ​ឧត្តម​អាយុ​២២​ឆ្នាំ​និង​ទី​២​ឈ្មោះ​ភឿត​អាយុ​២៣​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​កំពង់​សីមា​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​។​

​នៅពេល​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​និង​ប្រគល់​សព​ជូន​សាច់ញាតិ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​និង​យក​មធ្យោបាយ​ទាំង​២​គ្រឿង​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​រងចាំ​ការដោះស្រាយ​ជា​ក្រោយ ៕
​ដោយ ៖ សុខ កុសល​

 

20150404rt (2) 20150404rt (3) 20150404rt (1)

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment