ខេត្តប៉ៃលិន ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប៉ៃលិន សហការជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកកំរៀង ប្រមាញ់ចាប់ខ្លួនបុរសម្នាក់ជាចោរជនជាតិថៃ លួចម៉ូតូនៅទឹកដីខ្មែរ ពេលម្ចាស់ទុកចោរនៅមុខផ្ទះ ហើយប្រគល់ម៉ូតូអោយម្ចាស់ដើមវិញ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ហេតុការណ៍លួច កាលពីព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៥ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប៉ៃលិនបានអោយដឹងថា បុរសសង្ស័យដែលជាចោរ ឈ្មោះ ឆ័យ យ៉ានុត អាយុ៣២ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិប៉ានយ៉ក ឃុំមឿង ស្រុករ៉ាក់យ៉ង ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។ រីឯម៉ូតូដែលចោរឆ្លងជាជនជាតិថៃលួច ម៉ាកវ៉េវអាលហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន1A-6503 ។
ចំណែកម្ចាស់ម៉ូតូមានឈ្មោះ ហ៊ុយ ប៊ុនថន ភេទប្រុស អាយុ៣៤ឆ្នាំ ជាទាហ៊ាន រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ម្ចាស់ម៉ូតូមានឈ្មោះ ហ៊ុយ ប៊ុនថន បានឲ្យដឹងថា៖មុនពេលកើតហេតុ ខ្លួនទុកម៉ុតូចោលនៅមុខផ្ទះ ពេលខ្លួនម្ចាស់ម៉ូតូចេញមកពីផ្ទះដើម្បីទៅផ្សារបាត់ម៉ូតូក៏សង្ស័យសួរអ្នកជិតខាង។អ្នកជិតខាងក៏ប្រាប់ថាជនជាតិថៃជាមនុស្សញៀនថ្នាំមានស័ក្កពេញខ្លួនតាំងពីក្បាលរហូតដល់ជើង បានដើរកាត់មុខផ្ទះ បានជិៈម៉ូតូទៅទិសខាងកើតបន្ទាប់មកទៅដាក់បណ្តឹងតែម្តង។
លោក ស៊ិន តាំង នាយការិយាល័យស្រាវជ្រាវបទល្មើសព្រណ្មទ័ណ្ទ នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន បានឲ្យអ្នកយកព័ត៌មានដឹងថា ៖ ក្រោយពីទទូលពាក្យបណ្តឹង ពីជនរងគ្រោះ ថាមានករណីចោរលួចម៉ូតូ នៅភូមិផ្សារព្រំ ហើយជនសង្ស័យ ជិៈសំដៅទៅស្រុកកំរៀង ខាងការិយាល័យលោក ក៏ធ្វើការសហការជាមួយ កងរាជអាវុធហត្ថស្រុកកំរៀង ធ្វើការឃាត់ខ្លួនមុខសញ្ញាដែលជាចោរឆ្លងដែនបានសម្រេច នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង តែម្តង ។
ជនសង្ស័យដែលជាចោរឆ្លងដែនជនជាតិថៃ ត្រួវកម្លាំងការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទ័ណ្ទនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាកាខេត្តប៉ៃលិននារសៀលថ្ងៃទី១ខែមសាឆ្នាំ២០១៥ចាត់ការតាមនិតិវិធី រីឯម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញ ៕