0

បុរស​ម្នាក់​ខឹង​ប្រពន្ធ​ផឹកស្រា​អួរ​តានួ​រ និង​ដាំបាយ​ឆៅ វាយ​ប្រពន្ធ​រហូត​ដល់​ស្លាប់ នៅ​ខេត្ត​ប៉ៃលិន

បុរស​ម្នាក់​ខឹង​ប្រពន្ធ​ផឹកស្រា​អួរ​តានួ​រ និង​ដាំបាយ​ឆៅ វាយ​ប្រពន្ធ​រហូត​ដល់​ស្លាប់ នៅ​ខេត្ត​ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រឡប់មក​ពី​ធ្វើ​ចម្ការ មាន​អាកា​រៈហេវ​ហត់ ឃើញ​ប្រពន្ធ​ផឹកស្រា​អួរ​តានួ​រ និង​ដាំបាយ​ឆៅ ខឹង​វាយ​ប្រពន្ធ​រហូត​ដល់​ស្លាប់ កាលពី​ព្រឹក​ថ្ងៃទី ០១ ខែ​មេសា ឆ្នាំ​២០១៥ ហើយ​បុរស​ជា​ប្តី​ប្រើ​អំពើហិង្សា ទៅលើ​ប្រពន្ធ​រហូត​ដល់​ស្លាប់​នេះ ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ភ្លាម​នៅ​ព្រឹក​ថ្ងៃ​ដដែល ស្ថិត​ក្នុង​ផ្ទះ​ជនរងគ្រោះ ភូមិ​អូរ​ខ្ទីង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​សមត្ថកិច្ច​នគរបាល​ខេត្ត​ប៉ៃលិន​បានអោយដឹងថា កាល​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី ២៣ ខែ​មីនា ឆ្នាំ​២០១៥ ជនសង្ស័យ​ជា​ប្តី​ត្រឡប់​ពី​ចម្ការ​មក​ផ្ទះ​វិញ ធ្វើការ​អស់កម្លាំង​ហេវ​ហត់ ស្រេកឃ្លាន​បាយ​ទឹក​ផង​នោះ ស្រាប់តែ​ឃើញ​ប្រពន្ធ​ផឹកស្រា​ស្រវឹង​អួរ​តានួ​រ ហើយ​ពេល​ប្តី​រក​បាយ​ហូប​ប្រទះ​បាយ​ឆៅ​ទៀត​នោះ​ខឹង​ក៏​រករឿង​វាយ​ទះ​ជាច្រើន​ដៃ  និង​ទាត់​ធាក់​ជាច្រើន​ជើង បណ្តាលឱ្យ​ដួល​សន្លប់​បាត់ស្មារតី​នៅ​ក្នុងផ្ទះ​តែម្តង  ។ ក្រោយ​ប្រើ​ហឹង្សា​លើ​ប្រពន្ធ​រួច ប្តី​រូប​នេះ បាន​គំរាម​មិន​ឲ្យ​ប្រពន្ធ​ប្រាប់​អ្នកណា​ឲ្យដឹង​ទេ មិនតែប៉ុណ្ណោះ មិន​រវីរវល់​នឹង​របួស​ប្រពន្ធ​ឡើយ ដោយ​ទុក​ឲ្យ​ជំងឺ​ប្រពន្ធ​ចេះតែ​ធ្ងន់ធ្ងរ​ទៅៗ រហូតដល់ នៅ​ព្រឹក​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០១៥ ប្រពន្ធ​ដាច់​ដង្ហើម​ស្លាប់​តែម្តង ។​

​សមត្ថកិច្ច​នគរបាល​ខេត្ត​ប៉ៃលិន​បាន​បន្តថា ស្ត្រី​រងគ្រោះ​ដែល​ស្លាប់ ឈ្មោះ សំ  រួត អាយុ​៤៧ ឆ្នាំ មុខរបរ​កសិករ មាន​ស្លាកស្នាម​រង​របួស​ជាំ​ពេញ​ដងខ្លួន ឆ្អឹងជំនីរ ភ្លៅ ជាពិសេស​ចង្កេះ​ជាំ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​គេ ។ មានកូន​ក្នុង​បន្ទុក​ចំនួន ៣ នាក់ ប្រុស ១ ដោយ​កូន​ទី​១ ឈ្មោះ វាសនា ហៅ ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, កូន​ទី​២ ឈ្មោះ ស្រី​នាង ភេទ​ស្រី អាយុ​១១​ឆ្នាំ និង​កូន​ទី​៣​ឈ្មោះ ស្រី​នី ភេទ​ស្រី អាយុ​០៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​កើតហេតុ​។ ចំណែក​ជនដៃដល់​ដែល​ជា​ប្តី​ឈ្មោះ អ៊ុច សុខ​ហេង អាយុ ៤៨ ឆ្នាំ ជា​កសិករ ទីលំនៅ​បច្ចុប្បន្ន​ជាមួយ​ជនរងគ្រោះ ។​

​ជនសង្ស័យ​ជា​ប្តី​បាន​សារភាព​ថា ខ្លួន​(​ជនសង្ស័យ​)​បាន​វាយ​ធ្វើបាប ប្រពន្ធ​មែន ដោយ​ឃើញ​ប្រពន្ធ​ផឹកស្រា​ស្រវឹង ហើយ​ដាំបាយ​ឆៅ​ពេញ​ឆ្នាំង ធ្វើឱ្យ​រូបគេ​ខឹង​យ៉ាង​ខ្លាំង ដោយ​ធ្វើការ​អស់កម្លាំង រក​បាយ​ហូប​មិនបាន ក្រោយ​ពី​វាយ​ប្រពន្ធ​រួច មិន​បាន​បញ្ជូន​នាង​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​នោះទេ ។

​សមត្ថកិច្ច​នគរបាល​ខេត្ត​ប៉ៃលិន​បានបញ្ជាក់​ថា ក្រោយពី​ធ្វើ​កោសល្យវិច័យ​ ​រួចរាល់​ប្រគល់​សព​ស្ត្រី​រងគ្រោះ អោយ​សាច​ឮ​ញាតិ​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។​ចំណែក​បុរស​សង្ស័យ​ជា​ប្តី ត្រួវបាន​សមត្ថកិច្ច​រៀប​ចំ កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលា​កនា​រសៀល​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៥ ចាត់ការ​តាម​និតិ​វិធី ៕

 

b2-(4) b2-(5) b2-(2) b2-(1) b2-(6)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment