បាត់ដំបង ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកសាង សំណុំរឿងលក់ចែកចាយថ្នាំញៀន បញ្ជូនជនសង្ស័យប្រុសស្រី ២ នាក់ រួមនិងថ្នាំញៀនម៉ាទឹកកក ២ ថង់តូច ស្មើ ០.៣៧ ក្រាម ទៅតុលាការកាលពីរសៀល ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៥ ចាតឮការតាមនិតិវិធី ។
ជនសង្ស័យទាំង ២ នាក់កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តឃាត់កាលពីវេលា ម៉ោង១១ និង០០នាទី យប់ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៥ នៅចំណុចក្រុមទី១១ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
លោក ស៊ាន សូណាល់ នាយការិយាល័យ ប្រឆាំងគ្រឿងខេត្ត បានឲ្យដឹងថា មុនពេលឃាត់ខ្លួន បានទទួលព័ត៌មានថា មានករណីចែកចាយគ្រឿងញៀនភ្លាម លោកបានដឹកនាំ កម្លាំង១ក្រុមចុះបង្ក្រាប និងឃាត់ខ្លួនបានក្នុងបទល្មើសជាក់ ស្តែងព្រមទាំងរឹបអូសបាន ម៉ាទឹកកក២ថង់តូច ស្មើ០.៣៧ក្រាម។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ កែវ លៀបហេង ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិព្រែកមហាទេព.សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងឈ្មោះ ផាត ស្រីធាភេទស្រីអាយុ១៨ឆ្នាំ រស់នៅភូមិជាមួយគ្នាខាងលើ។
ជនសង្ស័យបានសារភាពថា ខ្លួនជាសង្សារគ្នាទើបរកស៊ីលក់ចែកចាយថ្នាំញៀនក៏ត្រូវសមត្ថកិច្ចតាមដានចាប់ខ្លួនបានតែម្តង ៕