0

ប្រជាពលរដ្ឋ​ជីក​ស្រះ ប្រទះ​ឃើញ​វត្ថុ​បុរាណ និង​គ្រោងឆ្អឹង​មនុស្ស​សង្ស័យ មេទ័ព​មុន​សម័យអង្គរ​

ប្រជាពលរដ្ឋ​ជីក​ស្រះ ប្រទះ​ឃើញ​វត្ថុ​បុរាណ និង​គ្រោងឆ្អឹង​មនុស្ស​សង្ស័យ មេទ័ព​មុន​សម័យអង្គរ​

​បាត់ដំបង ៖ ប្រជាពលរដ្ឋ​យក​គ្រឿងចក្រ​ម៉ៃ​ខូង ជីក​ស្រះ ប្រទះ​ឃើញ​គ្រោងឆ្អឹង​មនុស្ស និង​វត្ថុ​បុរាណ​ជាច្រើន ដែល​សន្និដ្ឋាន​ជា​ឆ្អឹង​មេទ័ព​មុន​សម័យអង្គរ រួច​យកមក​ទុក​នៅ​ខ្ទម​មួយ​កន្លែង​ក្បែរ​នោះ​ដុត​ធូប​សុំ​សេចក្តីសុខ ហើយ​មាន​មន្ត្រីរាជការ​ចុះ​ទៅ​ជា​បន្ត​បន្ទាប់ នៅ​ថ្ងៃ​ទី​២៥ ខែ​មិនា ឆ្នាំ​២០១៥ ចំណុច​ភូមិ​កំប្រ៉​ង់​ឃុំ​តាក្រី​ស្រុកំ​រៀង​ខេត្តបាត់ដំបង ។​

​ឈ្មោះ ឈឿន ឈួន ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​កំប្រង់ ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្ត​បាត់ដំបង បានអោយដឹងថា លោក​ទើបតែ​មក​សង់ផ្ទះ​នៅលើ​ដី​ខាងលើនេះ​បាន​ចំនួន ២ ខែ​តែ​ប៉ុណ្ណោះ ស្រប​ពេល​អាជ្ញាធរ​អភិវឌ្ឍន៍​ផ្លូវ​ថ្មី នៅ​ថ្ងៃ​ទី​២០ និង​ទី​២១ ខែ​មិនា រូបលោក​បាន​អោយ​គ្រឿងចក្រ​ម៉ៃ​ខូង​វាយ​ព្រៃ​ជីក​ស្រះ​ក្នុង​ដី​ចំការ បាន​គ្រោងឆ្អឹង អាច​មុន​សម័យអង្គរ​និង​បុរាណ​ទាំង​នេះ​ដូចជា ៖ ឆ្អឹង​មនុស្ស​ធំៗ ឆ្អឹង​ម្រាមដៃ ជើង​ធំ​វែង និង​ផ្តិលលុងហិន​ផ្តិល ស្ពាន់ និង​ក្អម ដែល​ធ្វើ​ពី​ភក់ល្បាប់​ជាច្រើន​ផងដែរ ដោយឡែក ផ្នែក​លលា​ក្បាល​មិនទាន់​ឃើញ​មាន​ទេ ។​

​លោក ឈឿន ឈួន បន្តថា មូលហេតុ​ដែល​ពលរដ្ឋ​គ្រប់​គ្នា​ថា វត្ថុ​បុរាណ​ទាំងនេះ រួម​ទាំង​គ្រោងឆ្អឹង​ជា​វត្ថុ​មួយ ដែល​កើតមុន​សម័យអង្គរ សំអាង​លើ​ក្អម​ភក់ល្បាប់ ហើយ​គ្រោងឆ្អឹង​មាន​កងដៃ ដែល​ពួកគាត់​នាំគ្នា​សន្មត់​ថា ជា​មេទ័ព​ស្រី​មុន​សម័យអង្គរ ។ ហើយ​បច្ចុប្បន្ន​វត្ថុ​បុរាណ​ទាំងនេះ រួម​គ្រោងឆ្អឹង​លោក ឈឿន ឈួន បាន​រៀបចំ​កន្លែង​ទុកដាក់​នៅ​ខ្ទម​ខាងមុខផ្ទះ ដើម្បី​ឲ្យ​សាធារណៈជន បានឃើញ​គ្រប់ៗ​គ្នា ។ តាំងពី​ថ្ងៃ​ទី​២០ ខែ​មិនា មកដល់​ថ្ងៃ​ទី​២៥ ខែ​មិនា ឆ្នាំ​២០១៥ ក៏មាន​មន្ត្រីរាជការ​ចូលមក​អុច​ធូប​គោរពបូជា និង​សុំ​សេចក្តីសុខ​ជា​ហូរហែ​ផងដែរ ៕
​ដោយ សុខ កុសល​

 

20150325rt1 (1) 20150325rt1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment