0

​បុរស​សង្ស័យ​ម្នាក់​ចំណោម ៦ នាក់​ប្លន់​ទូរ​មាស​ផ្សារ​ក្រវ៉ា​ញ​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន

​បុរស​សង្ស័យ​ម្នាក់​ចំណោម ៦ នាក់​ប្លន់​ទូរ​មាស​ផ្សារ​ក្រវ៉ា​ញ​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន

បុរស​សង្ស័យ​ម្នាក់​ចំណោម ៦ នាក់​ប្លន់​ទូរ​មាស​ផ្សារ​ក្រវ៉ា​ញ​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​

ខេត្ត​ពោធិ៍សាត់ ៖ បុរស​សង្ស័យ​ម្នាក់​ចំណោម ៦ នាក់​ប្រដាប់​ដោយ​កាំភ្លើង​វែង​ខ្លី ប្លន់​ទូ​រមាស​ផ្សារ​ក្រវ៉ា​ញ យក​មាស​ប្រាក់​រួច​គេចខ្លួន​បាន ១ ថ្ងៃ ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន កាល​រសៀល​ថ្ងៃ​ទី​២២ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ភូមិសាស្ត្រ សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ និង​ស្វែងរក​ឃើញ​វត្ថុតាង​បាន​មួយចំនួនទៀត ។​

​ហេតុការណ៍​ប្លន់​ដ៏​រន្ធត់ ដែល​មាន​បុរស​សង្ស័យ ៦ នាក់​ប្រដាប់​កាំភ្លើង​វែង​ខ្លី និង​ម៉ូតូ​៣​គ្រឿង​ចូល​វាយ​បំបែក​ទូ​រមាស ៣ ទូ យក​ប្លាទី​ន​៤៥​ដំឡឹង និង​មាស ២០ ដំឡឹង និង​ប្រាក់​មួយ​ចំនួន​រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ ​កាល ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្សារ​លាច​ស្រុក​ក្រវ៉ា​ញ​ខេត្ត​ពោធិ៍សាត់​។​

​លោក វង់ សា​វ៉េ​ត អធិការនគរបាល​ស្រុក​ក្រវ៉ា​អោយដឹងថា ក្រោយ​ពី​ព្រឹត្តិការ​ប្លន់​ភ្លាមៗ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​សង្ស័យ ២ នាក់​នៅ​កន្លែងកើតហេតុ មក​សាកសួរ ក្រោយ​ពី​មិនឃើញ​មាន​ការពាក់ព័ន្ធ​ក្នុង​ករណី​ប្លន់​អោយ​ត្រឡប់​ទៅផ្ទះ​វិញ ។ លុះ​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៥ កម្លាំង​នគរបាល​ខេត្ត​ចាប់បាន​បុរស​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុខ ម៉ៅ អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​កន្សែង ឃុំ​ច្រេស ស្រុក​មេសាង ខេត្ត​ព្រៃវែង ។ រឹបអូស​បាន​វត្ថុតាង ជាក់ស្តែង រួមមាន អាវុធ​វែង ១​ដើម អាវុធខ្លី​១​ដើម ពូថៅ​សម្រាប់​វាយ​បំបែក​ទូ​មាស ចំនួន​១, ចិញ្ចៀន ប្លាក​ទីន​១៥​វង់ ទូរស័ព្ទ​៤​គ្រឿង និង​លុយ​ខ្មែរ​ចំនួន ១​ម៉ឺន​រៀល​ម៉ូតូ​ម៉ាក​សេ​១២៥ ចំនួន​២​គ្រឿង​។

\​បុរស​សង្ស័យ​ឈ្មោះ​សុខ ម៉ៅ ឆ្លើយ​សារភាព​ថា​ខ្លួន​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ចូល​ធ្វើ​សកម្មភាព​ប្លន់​ផ្សារ​លាច​ក្រោយ​ប្លន់​សម្រេច​ជិះ​ម៉ូតូ​បែក​គ្នា​អស់ ។​

​បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​កំពុង​ដុតដៃ​ជើង​ស្រាវជ្រាវ​ស្វែងរក​បក្ខពួក​ក្រុមចោរ​ប្លន់​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ដើម្បី​ស្វែងរក​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ ៕

 

20150324b (2) 20150324b (3) 20150324b (1)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment