ប៉ៃលិន និង បាត់ដំបង ៖ សៃឡូ(ស្តង់ទិញកសិផល) ៥ កន្លែង បង្ហូរទឹកស្អុយនិងមានសារធាតុគីមីពីខេត្តប៉ៃលិន ចូលតាមអូរចំណុចភូមិតាគ្រក់ និង ភូមិស្វាយ ហើយធ្លាក់ចូលស្ទឹងសង្កែដែលបង្កប៉ះពាល់ដល់ដំណាំសត្វនិងសុខភាពប្រជាពលរដ្ឋជាច្រើនគ្រួសារយ៉ាងខ្លាំង ។
ប្រជាពលរដ្ឋបានលើកឡើង កាលល្ងាចថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៥ ថា ទឹកស្អុយនិងមានសារធាតុគីមី និងមានជាតិពុល ដែលហូរចេញពីសៃឡូ ៥ កន្លែង បានបង្កអោយសត្វត្រី កង្កែបនិងសត្វផ្សេងទៀត ពុលស្លាប់ និងដំណាំដាំដុះងាប់អស់ ជាហេតុបណ្តាលអោយពួកគាត់រកស្បៀងអាហារហូបមិនគ្រប់គ្រាន់ មិនតែប៉ុណ្ណោះ ទឹកធ្លាប់ប្រើប្រាស់មិនអាចងូត និងហូបបានព្រោះវាអាចបង្កអោយកើតរោគផ្សេងៗ និងមានជម្ងឺពុលស្លាប់ ។ ដូច្នេះសំណូមពរអោយថ្នាក់ឌឹកនាំខេត្តប៉ៃលិន និងបាត់ដំបង ចុះពិនិត្យនៅចំនុចទាំងនេះផង ។
ពាក់ព័ន្ធករណីនេះ លោក សៅ សុខ ប្រធានក្រុមប្រឹក្សាឃុំត្រែង បានអោយដឹងថា រូបលោកមិនគាំទ្រចំពោះទង្វើ របស់ម្ចាស់សៃឡូ ទាំងនោះទេ ដែលបានបង្ហូរទឺកស្អុយមានសារធាតុគីមីតាមដងអូរ និងចូលស្ទឹងសង្កែ បង្កអោយដំណាំសត្វមនុស្សខូចសុខភាព ដូច្នេះសំណូមពរដល់អង្គការ ឬមន្ទីរស្ថាប័នមានសមត្ថកិច្ច មេត្តារួមគ្នាជួយរកវិធានការទប់ស្កាត់ឬលប់បំបាត់ការបង្ហូរទឹកគគ្រេចនេះផង ដើម្បីសុខភាពអាយុជីវិតរបស់ប្រជាពលរដ្ឋយើង ៕