0

​គ្រួសារ​អ្នកលក់​ត្រី​និង​រត់​ម៉ូតូឌុប​សន្សំ​ប្រាក់ ដើម្បី​ទិញ​ឡាន​ដូ​របរត្រូវ​ជនសង្ស័យ ៥ នាក់​វាយ​ភ្ជង់​ប្លន់​អស់​

​គ្រួសារ​អ្នកលក់​ត្រី​និង​រត់​ម៉ូតូឌុប​សន្សំ​ប្រាក់ ដើម្បី​ទិញ​ឡាន​ដូ​របរត្រូវ​ជនសង្ស័យ ៥ នាក់​វាយ​ភ្ជង់​ប្លន់​អស់​

​បាត់ដំបង ៖ ជនសង្ស័យ ៥​នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​កំរៀង​ស្រាវជ្រាវ ចាប់​បាន​ជា​បន្តបន្ទាប់​កាល​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៥ ចំណុច​ផ្សារ​ចាស់​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង បន្ទាប់ពី​បាន​ធ្វើ​សកម្មភាព បុក​ទម្លាយ​ទ្វារ​ផ្ទះ​ចូល​វាយ​ប្លន់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ ភ្ជង់​យកលុយ​គ្រួសារ អ្នកលក់​ត្រី និង​រត់​ម៉ូតូឌុប​សន្សំ​ប្រាក់​ដើម្បី​ទិញ​ឡាន​ដូ​របរ អស់​មួយចំនួន​ធំ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃទី​១៤ ខែ​មីនា​ឆ្នាំ​២០១៥ កន្លងទៅ ។​

​លោក ស្រី វុ​ឌ្ឍី អធិការរង​នគរបាល​ស្រុក​កំរៀង បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ឈុន ហ៊ាង អាយុ ៥៧ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ស៊ីម អាន អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក​កំរៀង​។​ចំណែក​ក្រុម​ជនសង្ស័យ​មាន ទី​១ ឈ្មោះ យ៉ា ជាង អាយុ ២៨ ឆ្នាំ ភូមិ​ស្វាយ ឃុំ​បឹងរាំង ។ ទី​២​ឈ្មោះ ឃុន ឌី អាយុ ២៧ ឆ្នាំ ទី​៣ ឈ្មោះ ជា ចាន់កូ ហៅ គោ អាយុ​៤៣​ឆ្នាំ គ្មាន​ទីលំនៅ ។ ទី​៤ ឈ្មោះ សេង ប៊ុ​ថៃ អាយុ​២៩​ឆ្នាំ ទី​៥ ឈ្មោះ ទាវ ផល្លី ហៅ ប៊ិប អាយុ​៣២​ឆ្នាំ ភូមិ​ដូង​ឃុំ​បឹងរាំង​    ​។​

​ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ​បាន​អោយដឹងថា កាលពី​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០១៥ ពេល​ពួក​ខ្លួន​ដេក​នៅក្នុង​ផ្ទះ​ភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក​កំរៀង​    ​ខ្លួន​ឮ​សម្លេង​មនុស្ស​រត់​ប្រហែល ២ បី​នាក់​ក្បែរ​ជញ្ជាំង​ផ្ទះ ខ្លួន​បើក​អំពូល​ភ្លើង​ក្រៅ​ផ្ទះ ពេល​នោះ​ពួក​វា​វាយ​បំបែក​អំពូល​ភ្លើង ពួក​វា​បិទមុខ​២​នាក់ បាន​បុក​ទ្វារ​មុខក្រោយ ទំ​លុះ​ចូល​ផ្ទះ ហើយ​ម្នាក់​បិតមុខ​ធាក់​ខ្លួន​(​ប្តី​)​ដួល​យក​ដាវ​សា​ម៉ូ​រ៉ៃ​ភ្ជង់ ម្នាក់ទៀត អត់​បិទមុខ​យក​កូន​សោ​រគាស់​កែបម៉ូតូ យក​កាបូប​លុយ​ប្រពន្ធ​លក់​ត្រី និង​ខ្លួន​រត់​ម៉ូតូឌុប​សន្សំ​ដើម្បី​ទិញ​រថយន្ត​ប្តូរ​មុខរបរ ក្នុងនោះ​ប្រាក់​ថៃ​ចំនួន​១៧០០០​បាត (​មួយ​ម៉ឺន​ប្រាំពីរ​ពាន់​បាត​) និង​ប្រាក់​អាមេរិក​៥០០០​ដុល្លា (​ប្រាំ​ពាន់​ដុល្លា​) ក្រោយ​ធ្វើ​សកម្មភាព​រួច ពួក​វា​រួច​រត់​ចេញ​ទៅ​បាត់ ។​

​ជនសង្ស័យ​ទាំង​៥​នាក់​បាន​សារភាព​ថា ពួកខ្លួន​៥​នាក់ កាលពី​យប់​ថ្ងៃ​កើតហេតុ បាន​ជុំគ្នា​នៅមុខ​កាស៊ីណូ រី​អូ បបួល​គ្នា​ទៅ​ប្លន់​លុយ​នៅ​កែបម៉ូតូ​ជនរងគ្រោះ​មាន​ទីលំនៅ ស្រះ​ទឹក ក្នុង​ភូមិ​ដូង ដោយ​មាន​អ្នក​យាមផ្លូវ ២ នាក់ ក្រោយ​ធ្វើ​សកម្មភាព​ជួបជុំគ្នា នៅ​ផ្សារ​ចាស់​ភូមិ​ដូង​    ​បន្ទាប់​មក​នាំ​គ្នា​ទៅ​ក្នុង​ព្រៃ​រាប់​លុយ​បាន​១៥០០០​បាត ចែក​លុយ​គ្នា​បាន​ម្នាក់​៣០០០​បាត ហើយ​ចែកផ្លូវ​គ្នា ។ លុយ​ដែល​បាន​ពី​ប្លន់​យក​ចាយ​អស់​    ​លុះ​ថ្ងៃទី​១៨ ខែ​ឆ្នាំ​ដដែល ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​តែម្តង ។​

​លោកស្រី វុ​ឌ្ឍី អធិការរង​នគរបាល​ស្រុក​កំរៀង បានបញ្ជាក់​ថា ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវ​កសាង​សំណុំរឿង​មាន​លួច​មាន​ស្ថាន​ទម្ងន់​ទោស បញ្ជូន ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នា​រសៀល​ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ ២០១៥ ចាត់ការ​តាម​ផ្លូវច្បាប់ ៕

 

20150319rt5 (1) 20150319rt5 (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment