0

​រឿង​ផ្លាស់ប្តូរ​គណៈរដ្ឋមន្ត្រី​ស្រុក​ខ្មែរ បាន​ផ្អើល​ដល់​ប្រទេស​ជប៉ុន រដ្ឋមន្ត្រី​និង​អភិបាលខេត្ត​ផ្លាស់ប្តូរ​មិន​ឱ្យ​ដឹង​មុន​

​រឿង​ផ្លាស់ប្តូរ​គណៈរដ្ឋមន្ត្រី​ស្រុក​ខ្មែរ បាន​ផ្អើល​ដល់​ប្រទេស​ជប៉ុន រដ្ឋមន្ត្រី​និង​អភិបាលខេត្ត​ផ្លាស់ប្តូរ​មិន​ឱ្យ​ដឹង​មុន​

​ខេត្ត​បន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៥ នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ពោធ​ពិធីបើកការដ្ឋាន​កសាង​ផ្លូវជាតិ​លេខ ៥៨ ជា​សមិទ្ធផល​ថ្មី​សំរាប់​ប្រយោជន៍​មនុស្ស​ទូទៅ ងាយស្រួល​ចរាចរណ៍​ដឹកទំនិញ និង​កសិផល​ទៅ​លក់​បាន​ឆាប់រហ័ស ហើយ​មិន​នឹកស្មាន​រឿង​ផ្លាស់ប្តូរ​គណៈរដ្ឋមន្ត្រី​ស្រុក​ខ្មែរ បាន​ផ្អើល​ដល់​ប្រទេស​ជប៉ុន​នោះ​ទេ ។​

​បើ​តាម​របាយការណ៍រ​បស់​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឱ្យដឹងថា ៖ ផ្លូវជាតិ​លេខ​៥៨ កសាង​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស​ផ្សារកណ្តាល សង្កាត់​ផ្សារ កណ្តាល ក្រុង​ប៉ោយប៉ែត រហូត​ដល់​ក្រុង​សំរោង​ខេត្ត​ឧត្ថរមានជ័យ មាន​ប្រវែង​១៧៤.១៦​គ​.​ម គ្រោង​និង​ចំណាយ​ថវិកា​ក្រោម​ហិរញ្ញប្បទាន​របស់​ប្រទេស​ចិន​ចំនួន​១២២​លាន​ដូល្លា​សហ​រដ្ឋ​អាមេរិច​.​ផ្លូវជាតិ​១​ខ្សែ​នេះ​គឺជា​ផ្លូវ​ដែល​មាន​សារៈសំខាន់​ត​ភ្ជាប់​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ សម្រាប់​បំរើ​លើ​វស័យសេដ្ឋកិច្ច​ដោយមា​ន​ការ ដោះដូរ​ពាណិជ្ជកម្ម​រវាង ប្រទេស​កម្ពុជា និង ប្រទេស​ថៃ​កាន់តែ​ប្រសើរ​ឡើង  ថែម​ទាំង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាជន​ដឹក ដំណាំ កសិផល​យកទៅលក់ ក្នុង​ប្រទេ​ថៃ​ផង​ដែរ​។​

​ក្នុងឱកាស​នោះ អ្នកសារព័ត៌មាន​ក្យូ​ដូ​ជប៉ុន​ប្រចាំ​កម្ពុជា​ចោទសួរ​សម្តេច​ថា តើ​មាន​ការដោះដូរ​គណៈរដ្ឋមន្ត្រី​រឺ​អត់ ? សម្តេច​បាន​ផ្តាំផ្ញើ​ទៅ​វិញ​ថា គឺ​សម្តេច​មិន​និយាយ​ទេ ពី​ព្រោះ​សម្តេច​មិន​ចង់​ផ្ញើ​សារ​ខុស ហើយ​មិន​ចង់ឱ្យ​អ្នកណា​បកស្រាយ​ខុស​នោះ​ទេ ។ សម្តេច​បាន​មានប្រសាសន៍​ទៀតថា រឿង​ផ្លាស់ប្តូរ​គណៈរដ្ឋមន្ត្រី​នេះ បាន​ផ្អើល​ដល់​ប្រទេស​ជប៉ុន ។ សម្តេច​លើកឡើង​ទៀត ថា​ការផ្លាស់ប្តួរ​រឺ មិន​ផ្លាស់ប្តូរ នាយក រដ្ឋមន្ត្រី ដឹង​ពេក​នោះ​ហើយ ។ សម្តេច​បាន​អរគុណ ណាស់ ដែល​បាន​ចេះ​សួរ ក៏ប៉ុន្តែ​សំណួរ​ខ្លះ បើ​អាច​ជៀសវាង​បាន គួរ​កុំ​សួរ ហើយ​ចំណុច​ត្រូវ ឆ្លើយ គឺ​ឆ្លើយ បើ​មិន​ត្រូវ​ឆ្លើយ​ក៏​មិន​ឆ្លើយ​តែម្តង ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ទៀត​ថា រឿង​ដោះដូរ​គណៈរដ្ឋមន្ត្រី កែសម្រួល​គណៈរដ្ឋមន្ត្រី រឿង​នេះ​មិនមែន​រឿង​តូច​នោះទេ គឺ​គេ​ចង់​ដោះដូរ​ពេលណា​ស្រេច​តែ​គេ ដោយ​ទុក​ពេលវេលា​ឱ្យ​គេ​ធ្វើ​នោះ​មើល ។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើង​ទៀត​ថា ៖ ការដោះដូរ​នេះ សូម្បី​តែ​រដ្ឋមន្ត្រី​ចៅហ្វាយខេត្ត មេទ័ព​និង​មេប៉ូលីស​ត្រូវ​ដោះដូរ គឺ​ដូរ​គេ​មិន​ឱ្យ​ដឹង​ខ្លួន​នោះ​ផង ។​

​សម្តេច​បាន​លើកឡើង​ទៀត​ថា បើ​ចាំ​ដល់​ថ្ងៃ​ត្រូវ​ដូរ ចាំ​ផ្សាយ​តែម្តង បានទេ រឺ​មួយ​ចង់​បាន​ព័ត៌មាន​ក្តៅ​ហ៊ុយ ៕​

 

20150319rt4 (3) 20150319rt4 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment