0

២​នាក់​មីង​ក្មួយ​និង​ថ្នាំញៀន​ម៉ា​ទឹកកក​៣​ថង់ ស្មើ​និង ១២,១៤​ក្រាម​ត្រូវ​បញ្ជូន​ទៅ​តុលាការ

២​នាក់​មីង​ក្មួយ​និង​ថ្នាំញៀន​ម៉ា​ទឹកកក​៣​ថង់ ស្មើ​និង ១២,១៤​ក្រាម​ត្រូវ​បញ្ជូន​ទៅ​តុលាការ

បាត់ដំបង ៖ ២ នាក់​មីង​ក្មួយ​លក់​ចែកចាយ​គ្រឿងញៀន បាន​ធ្លាក់​ចូល​អន្ទាក់​សមត្ថកិច្ច​កម្លាំង​អាវុធហត្ថ នៃ ការិយាល័យ​ស្រាវជ្រាវ ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​និង​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​៣​ថង់ ស្មើ​និង ១២,១៤​ក្រាម កាល​ពី​វេល​ម៉ោង ១២ ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុង ផ្សារ​បូរី​ថ្មី ស្ថិតក្នុង ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

​លោក ហេង សេងហុង នាយ​អាវុធហត្ថ​ការិយាល័យ ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន បានឲ្យដឹង​ថា​ជនសង្ស័​យ​ប្រុស​ស្រី​ដែល​ឃាត់​ខ្លួន​មាន​៖ ទី​១ ឈ្មោះ រិទ្ធ ឃ្លី​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ ជាង​សំណង់ រស់នៅ ភូមិ​តា​ព្រួច សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង និង​ទី​២​ឈ្មោះ អៃ ឌៀប ភេទ​ស្រី អាយុ​៣០​ឆ្នាំ​មុខរបរ​លក់ដូរ​ត្រូវជា​មីង​(​ឈ្មោះ រិទ្ធ ឃ្លី​ន​) រស់នៅ ភូមិ​ដូនទាវ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ។​វត្ថុតាង​រឹបអូស បាន​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៣​ថង់ ស្មើ​និង​ទម្ងន់​១២.១៤​ក្រាម​។​

​ស្ត្រី​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ទិញ​ថ្នាំញៀន​ពី គេ​យកមក​លក់ ទម្ងន់​ក្នុង​១​ជី​តម្លៃ​៧៥​ម៉ឺន​រៀល ហើយ​ខ្លួន បាន​ប្រើ​ក្មួយ​ប្រុស​ខាង​ប្តី ឲ្យជួយ​លក់​បន្ត​ក៏ត្រូវ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង​។​

លោក ហេង សេងហុង បានបញ្ជាក់​ថា​កាល​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៥​កម្លាំង​បាន​ទំនាក់ទំនង​ឈ្មោះ អៃ ឌៀប ភេទ​ស្រី​ដើម្បី​ទិញ​ថ្នាំញៀន​    ​ប្រហែល​១៥​នាទី​ក្រោយមក​ម្ចាស់​ថ្នាំ​បាន​ណាត់​ជួប​នៅ​ភូមិ​រំចេក​៤​សង្កាត់​រតៈ​ក្រុង​បាត់ដំបង​ដោយ​ពួកគេ​ជិះ​ម៉ូតូ​ស្មាស់​១​គ្រឿង​    ​ប៉ុន្តែ​ការទិញ​ដូរ​ពេលនោះ​ត្រូវ​ពន្យា​ពេល​។​លុះ​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​កម្លាំង​ជំនាញ​បាន​ទំនាក់ទំនង​ពួកគេ​មក​ផ្សារ​បូរី​ថ្មី​ក្នុង​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់​តែ​ម្តង​។​

​បច្ចុប្បន្ន​មន្ត្រី​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុតាង​ទៅ​តុលាការខេត្ត ដើម្បី​នៅ​រសៀល​ថ្ងៃទី​១៨ ខែ​មីនា នេះ​ដ​ម្បី​ចាត់ការ​តាមច្បាប់ ៕

 

20150319rt3 (2) 20150319rt3 (3) 20150319rt3 (1)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment