បាត់ដំបង ៖ យុវជនម្នាក់មើលរឿងសិចច្រើន ពេលម្តាយក្រោកទៅផ្សារលក់ដូរ អោយប្អូនស្រីឡើងដេកជាមួយបានប្រើដៃរំលោភប្អូនស្រីបង្កើតអាយុ ៨ ឆ្នាំ ដោយអ្នកជិតខាងប្រាប់ម្តាយប្តឹងសមត្ថកិច្ចនគរបាលស្រុកចាប់ខ្លួន កាលរសៀលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៥ នៅភូមិអូរដំបងឃុំអូរដំបង១ស្រុកសង្កែខេត្តបាត់ដំបង។
ហេតុការណ៍ចាប់រំលោភ កាលពីម៉ោង ៣ ភ្លឺថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៥ ក្រោយកើតហេតុក្មេងស្រីរងគ្រោះដើរដំណើរខុសពីធម្មតា ទើបអ្នកជិតខាងជជីកសួរដឹងរឿង ប្រាប់ម្តាយនាងនៅរសៀលថ្ងៃដដែល ។
សមត្ថកិច្ចនគរបាលស្រុក និងក្រុមនគរបាលកោសល្យវិច័យខេត្ត នៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៥ បានកំពុងពិនិត្យនៅផ្ទះកើតហេតុ ។
សមត្ថកិច្ចអោយដឹងថា យុវជនសង្ស័យមានឈ្មោះ យ៉ុម ចិន អាយុ១៥ឆ្នាំ ជាកូនទី ៥ចំណោមនាក់ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ យព អាយុ ៨ ឆ្នាំ ត្រូវប្អូនបង្កើត កូនស្រីពៅ ។
ឈ្មោះ យឿន យ៉ាន អាយុ៥១ឆ្នាំ ត្រូវជាម្តាយអ្នកទាំង ២ នាក់បានអោយដឹងថា ប្តីរបស់ខ្លួនបានទៅរកត្រីប្រហែល២យប់ ហើយកាលពីម៉ោង៣បៀតភ្លឺ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៥ ខ្លួនបានដាស់កូនស្រីពៅដែលដេកនៅក្រោមផ្ទះជាមួយ អោយឡើងដឹកលើផ្ទះជាមួយបងវាឈ្មោះ យ៉ុម ចិន ព្រោះខ្លាចករណីផ្សេងកើតឡើង ហើយខ្លួនក៏ទៅលក់ដូរតែម្តង ។ លុះម៉ោង ១រសៀលថ្ងៃដដែល ត្រឡប់មកពីលក់ត្រូវបងប្អូនជិតខាងប្រាប់ថា កូនស្រីពៅខ្លួនបានប្រាប់ថាត្រូវកូនឈ្មោះ ចិន ចាប់រំលោភដើរខុសពីធម្មតា ក្រោយទទួលដំណឹងខ្លួនបានទៅប្តឹងសមត្ថកិច្ចក្នុងគោលបំណងអោយអប់រំវា ព្រោះខ្លាចវាចាប់រំលោភអ្នកផ្សេងគេវាយធ្វើបាបកូន ។
យុវជនសង្ស័យមានឈ្មោះ យ៉ុម ចិន បានសារភាពថាខ្លួនពិតជាបានយកដៃលូចូលប្រាប់ភេទប្អូនស្រីប្រាកដមែន ។
សមត្ថកិច្ចបញ្ជាក់ថា យុវជនសង្ស័យតែងខ្លួនដូចកូនថៃ ចោះក្រវិល និងធ្លាប់មើលរឿងសិចផង យុវជនសង្ស័យត្រូវកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៥ ចាត់ការតាមផ្លូវច្បាប់ ៕