0

​អាវុធហត្ថ​ក្រុង​បាត់ដំបង​បញ្ជូន​មនុស្ស​ប្រុស​ស្រី​៣​នាក់ និង​ថ្នាំញៀន​ម៉ា​ទឹកកក ២០ ថង់​ទៅ​តុលាការ​

​អាវុធហត្ថ​ក្រុង​បាត់ដំបង​បញ្ជូន​មនុស្ស​ប្រុស​ស្រី​៣​នាក់ និង​ថ្នាំញៀន​ម៉ា​ទឹកកក ២០ ថង់​ទៅ​តុលាការ​

បាត់ដំបង ៖ កម្លាំង​អាវុធហត្ថ​ក្រុង​បាត់ដំបង បញ្ជូន​មនុស្ស​ប្រុស​ស្រី​៣​នាក់ និង​ថ្នាំញៀន​ម៉ា​ទឹកកក​២០​ថង់ ទម្ងន់​៤,៧៨​ក្រាម និង​សម្ភារៈ​ប្រើប្រាស់​វេច​ខ្ចប់ ពី​បទ​ចែកចាយ​គ្រឿងញៀន ទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៥ ចាត់ការ​តាម​និតិ​វិធី​។​

​ក្រុម​ជនសង្ស័យ​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ឃាត់ខ្លួន​បាន នៅ​ម៉ោង​ជាង​៨​យប់ ថ្ងៃទី​១៦ ខែ​មិនា នៅ​ចំណុច​ផ្ទះជួល ភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។​

​លោក​សំ​វី​ឡុង មេបញ្ជាការរង​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានឲ្យដឹងថា ក្រុម​ជនសង្ស័យ​ឃាត់ខ្លួន​ទាំង​បី​នាក់​មាន  ទី​១ ឈ្មោះ ហេង​ឃាង​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ស្រុកកំណើត​ភូមិ​២០​ឧសភា​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​បច្ចុប្បន្ន​រស់នៅ​ផ្ទះ​ជួល​ភូមិ​រំចេក​៣​សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​ទី​២​ឈ្មោះ​លន់​លាង​គីម​ភេទ​ស្រី​អាយុ​២៤​ឆ្នាំ​ស្រុកកំណើត​ភូមិ​ចុង​កោះ​សង្កាត់​ផ្សារឆ្នាំង​ក្រុង​និង​ខេត្ត​កំពង់ឆ្នាំង​។​ទី​៣​ឈ្មោះ​សយ​រដ្ឋា​ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​ស្រុកកំណើត​ភូមិ​ឃុំ​ព្រៃរវៀ​ស្រុក​ព្រៃកប្បាស​ខេត្ត​តាកែវ​។​ឈ្មោះ​លន់​លាង​គីម​និង​ឈ្មោះ សយ រដ្ឋា សព្វថ្ងៃ​នៅ​ផ្ទះជួល ជាមួយ​គ្នា​ភូមិ​រំចេក ៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។ ចំណែក​វត្ថុតាង​ដែល​ដក​ ​ហូត​បាន ក្នុង​ប្រតិបត្តិការ​ជាក់ស្តែង មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​២០​ថង់ ស្មើ​ទម្ងន់​៤,៧៨​ក្រាម លុយ​ខែ្មរ​៣៥​ម៉ឺន​រៀល ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១​គ្រឿង ទូរស័ព្ទដៃ​៤​គ្រឿង និង​សម្ភារៈ​វេច​ខ្ចប់​មួយចំនួន ។​

​ជនសង្ស័យ​ឈ្មោះ ហេង ឃាង បាន​ឆ្លើយថា ខ្លួន​ទើប​រកស៊ី​ចែកចាយ​ថ្នាំញៀន​ជាង​១​ខែ ដោយ​ទិញ​ថ្នាំញៀន​ចំនួន​៥០​ម៉ឺន​រៀល ម្តង​ពី​ឈ្មោះ ធី នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ រួច​រំលែក​ដាក់​ថង់​តូចៗ​លក់​បន្ត ។ នៅ​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៦ ខែ​មិនា ខ្លួន​បានកម្ម៉​ង់​ទិញ​ថ្នាំ ពី​ឈ្មោះ​ធី​ចំនួន​៥០​ម៉ឺន​រៀល​ទៀត រួច​ទុក​ថ្នាំ​នេះ​ឲ្យ​សង្សារ​ឈ្មោះ លន់ លាង​គីម ហើយ​ខ្លួន​ក៍​ចេញ​ទៅ​ក្រៅ​ដើម្បី​ជួប​មិត្តភក្តិ ។ លុះ​ម៉ោង​៩​កន្លះ​យប់ ខ្លួន​បាន​ទូរស័ព្ទ​ប្រាប់​សង្សារឲ្យ​យក​ថ្នាំញៀន​ម៉ា​ទឹកកក ២ ថង់​លក់​ឲ្យគេ​ក្នុងតម្លៃ​២០​ដុល្លារ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង ។​

​ចំណែក​ស្ត្រី លន់ លាង​គីម និង សយ រដ្ឋា បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ចូលរួម​លក់​ថ្នាំញៀន​ជាមួយ​ឈ្មោះ ហេង ឃាង ពិតមែន ។​

​លោក សំ វី​ឡុង មេបញ្ជាការរង​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានបញ្ជាក់​ថា ជនសង្ស័យ​ទាំង​៣​នាក់ រួម​នឹង​វត្ថុតាង​ថ្នាំញៀន ម៉ា​ទឹកកក ត្រូវ​បញ្ជូនទៅ​តុលាការខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា នេះ ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕

 

 

20150319rt1 (2) 20150319rt1 (1)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment