0

ជន​បាញ់បោះ​សេរី កូន​មេ​គយ កែវ សុឃាង ត្រូវ​ផ្តន្ទាទោស​បានទេ​?

ជន​បាញ់បោះ​សេរី កូន​មេ​គយ កែវ សុឃាង ត្រូវ​ផ្តន្ទាទោស​បានទេ​?

​ភ្នំពេញ ៖ ក្រោយពី​បាន​ផ្ទុះឡើង និង​បាន​ដឹង​ជា​សាធារណ​:​ថា​កា​បាញ់បោះ​សេរី​រំលោភ​ច្បាប់​ក្នុង​ក្លឹប​រ៉ុក​របស់​ឧកញ៉ា​គិត​ម៉េង   ស្ថិតនៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ កាលពី​វេលា ម៉ោង ២​រំលង​អាធ្រា​ត្រ​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៥​មក​បាន​ធ្វើ​ឲ្យមាន​ការតា​មដាន​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ និង​បាន​លើក​ជា​សំនួរ​ថា​តើ​ជនបង្ក​ដែល​គេ​ស្គាល់​ថា​ជា​កូន​អ្នក​មាន​ឈ្មោះ​កែវ​សុឃាង​អតីត​មេ​គយ​ច​លត័​បច្ចុប្បន្ន​មាន​តួនាទី​ជា​បាន​រិះគន់​និង​ថ្កោលទោស​អ្នកមានអំណាច​មាន​ឥទ្ធិពល​និង​ប្រាក់ បច្ចុប្បន្ន​ជា ប្រធាន​គ្រប់គ្រង​តំបន់​រួច​ពន្ធ​នៃ​អគ្គនាយកដ្ឋាន គយ​និង រដ្ឋាករ​អាច​នឹង​មាន​ទោស​ដែរ​ឬ​អត់​? ។​

​យោងតាម​ប្រភព​ពី​សមត្ថកិច្ច​បានឲ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​មា​ន​ក្រុម​អ្នក​មាន​មាន​គ្នា ៥-៦​នាក់ ជិះ​រថយន្ត​លុច្ស​ស៊ីស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-0007 ចូល​ទៅ​អង្គុយ​ផឹកស៊ី​នៅ​បន្ទប់​ជាន់ ក្រោម​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​។ លុះ​មួយសន្ទុះ​ក្រោយមក​ក្រុម​អ្នកផឹកស៊ី​ជាន់​ក្រោម​នោះ​បាន​មាន​ជម្លោះ​ជាមួយ​បុរស​ម្នាក់ ដែល​កំពុង​ច្រៀង​កម្សាន្ត​នៅ​បន្ទប់​ជាន់​លើ ហើយ​ពួកគេ​ក៏ បាននាំគ្នា​ទៅ​វាយ​បុរស​ដែល​រំខាន​អារម្មណ៍​សប្បាយ​រូប​នោះ​ដែល​គេ​និយាយថា​ជា​អង្គរក្ស​លោកនាយ​ឧត្តមសេនីយ៍ឯម​សំអាន​រដ្ឋលេខាធិការ​ក្រ​សួង​មហាផ្ទៃ​។​

​បន្ទាប់ពី​វាយ​គេ​ហើយ​នៅតែ​មិន​រំសាយកំហឹង​ក្នុង​ខ្លួន​នោះ​ក្រុម​អ្នក​មាន​លុយ​ទាំងអស់​នេះ​ក៏​បាន​ទៅ​ទាញ​កាំភ្លើង​អាកា​ស្វាយ​បត់​ពី​ក្នុង​រថយន្ត​មក​បាញ់រះ​រហូតដល់​ជាង​១០​គ្រាប់​បណ្តាលឲ្យ​មនុស្ស​ពីរ​នាក់​រង​របួស​និង​បែកបាក់​ខូចខាត​គ្រឿង​បរិក្ខា​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ជាច្រើន​ផ្សេង​ទៀត​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ជន​បាញ់​បើ​សេរី​នោះ​គេ​ស្គាល់​ថា ឈ្មោះ​កែ វិទូ​ជា​កូន​មេ​គយ កែ សុខ​ឃាង និង​ប្អូនថ្លៃ​។ ប្រភព​ពី​សមត្ថកិច្ច បានឲ្យដឹង​ទៀតថា​នៅ​ជិត​កន្លែង​កើតហេតុ​គេ​បាន​រកឃើញ​សម្បក​គ្រាប់កាំភ្លើង​អាកា​ស្វាយ បត់​ប្រមាណ ១១​គ្រាប់​។ សមត្ថកិច្ច ក៏​បង្ហើប​ឲ្យដឹង​ផងដែរ​ថា ជន​បាញ់បោះ​នោះ គឺជា​កូន​និង​ប្អូនថ្លៃ​របស់​អតីត​មេ​គយ​ដ៏ មាន​លុយ​យ៉ាង​សន្ធឹកសន្ធាប់ ឈ្មោះ កែ សុខ​ឃាង ហើយ​ក្នុង​ហេតុការណ៍​នោះ ក៏​មាន​រូប​លោក កែ សុខ ឃាង ផងដែរ​!!!??​។​

​ក្រោយ​បង្ក​ការបាញ់បោះ​ហើយ ក្រុម​អ្នក​មាន​លុយ និង​អំណាច ទាំងអស់នោះ បាន​នាំគ្នា​រត់​ចូល​រថយន្ត​ហើយ​ព្យាយាម​បើក​គេចខ្លួន​។ តែ​ដោយសារ​មាន​សមត្ថ កិច្ច​ជិះ​ប្រដេញ​តាម​ក្រុម​បង្ក​ការបាញ់បោះ​ខាងលើ​នេះ​បាន​យក​រថយន្ត​របស់​ទៅ​ប្លុង​ចោល​នៅ​ជិត​ស្ថានីយ​ទូ​រទស្ស ន៍​អាស៊ីអាគ្នេយ៍ ហើយ​គេចខ្លួន​បាត់​អស់​ទៅ​។​

​ទាក់ទង​ករណីនេះ​មានពតិ​មាន​ថា​សមត្ថកិច្ច​ក្រុងភ្នំពេញ​និង​អាជា្ញធ​មូលដ្ឋាន បាន​បើក​ប្រតិបត្តិការ​តាម​ប្រមាញ់​ក្រុម​អ្នក​បាញ់​បោះ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ក្លឹប​កម្សាន្ត​រ៉​ក់រួច​ជិះ​រថយន្ត​ដ៍​ទំនើប​យក​ទៅ​ប្លុង​ចោល​នៅ​ក្នុង​បុរី​ពិភពថ្មី​រួម​និង​កាំភ្លើង​អា​ការដែល​ធ្វើ​សកម្មភាព ។​

នៅ​ព្រឹក​ថ្ងៃ​១៥​មីនា​២០១៥​គេ​ឃើញ​សមត្តកិច្ច​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី ខ្លះ​ស្លៀក​ឯកសណ្ឋាន​ខ្លះ​ទៀត​ស្លៀក​ជា​ស៊ីវិល​ប​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​មួយ​កន្លែង​នៅក្នុង​បុរី​ពិភព​ថ្មី​ម្តុំ​ស្ថានីយ៍​ទូរទស្សន៍​អាស៊ីអាគ្នេ​យ៍ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក្រោយ​ពី​មនុស្ស​ម្នាក់​ដែល​គេ​អះអាងថា​ជា​ខ្មាន់កាំភ្លើង​បាញ់​បោះ​កាល​ពី​យប់មិញ​បាន​ប្លុង​រថយន្ត​និង​កាំភ្លើង​អាការ​ចោល​នៅ​ទីនោះ ។

​ជា​លទ្ធផល​កម្លាំង​នគរ​ក្រុងភ្នំពេញ​និង​កម្លាំង​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ បាន​រក​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក លុច​ស៊ិស ៥៧០ ពណ៌​ស ដែល​គេ យក​មក​ប្លុង​ចោល​ក្នុង​បុរី​ពិភពថ្មី ទល់មុខ​ស្ថានីយ៍ទូរទស្សន៍​ពិភពថ្មី ។ រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ដកហូត​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ទាប់ពី​សមត្ថកិច្ចរ​ក​ឃើញ សំបក​គ្រាប់​១១​គ្រាប់​ជា​កាំភ្លើង​អាការ ។​

​ជា​លទ្ធផល​ឈ្មោះ កែវ វិទូ កូនប្រុស​សំណព្វចិត្ត​លោក កែវ សុខ​ឃាង ត្រូវបាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បាន​កាល ពី​ម៉ោង​ជាង​២​រសៀល​នៅ​ក្រុងភ្នំពេញ​និង​បញ្ជូនមក​តុលាការ​នៅ​ម៉ោង​ង​ជាង​៤​រសៀល ។ តែ​ក្រោយ​ពី​ចូល​បាន​មួយ​ភ្លែត​ឈ្មោះ កែវ វិទូ ត្រូវ​គេ​បញ្ជូន​ចេញ ពី​របង​អាគារ​តុលាការក្រុង​ភ្នំពេញ នៅ​ម៉ោង​៦​និង​៥៣​នាទី​ល្ងាច ថ្ងៃ​១៦​មីនា ២០១៥ ។ ជនជាប់ចោទ​កែវ វិទូ រួម​និង​រថយន្ត​ទំនើប លុច​ស៊ិស្ស​៥៧០ ពណ៏​សរ ពាក់​ស្លាក​លេខ 2AA-0007 និង​កាំភ្លើង​អាការ​ស្វ័យ​បត់​ជា​វត្ថុតាង ត្រូវបាន សមត្ថកិច្ច​បញ្ជូន​មក​តុលាការក្រុង​ភ្នំពេញ សាកសួរ​ម្តង​ទៀត នៅ​ព្រឹក​ថ្ងៃ​១៧​មីនា ២០១៥ ។

​ប្រជាពលរដ្ឋ​ដែល​តាមដាន​ករណី​មួយ​នេះ​បាន​ដាក់​ជា​សំនួរ​ថា​តើ​ជន​ពាក់​ពន្ធ័​ការបាញ់បោះ​សេរី​ដែល​មាន​ភស្តុតាង​គ្ប់​គ្រាន់បែប​នេះ អាច​ត្រូវ​ផ្តន្ទាទោស​ទេ​? ព្រោះ​គ្រួសារ​មួយ​នេះ​ជា​គ្រួសារ​មាន​លុយ​សម្បើម​ណាស់ ។ ជាក់ស្តែង ភាគី​ដើមបណ្តឹង​អ្នកមើលការខុសត្រូវ​នៅក្នុង​ក្លឹប​កម្សាន្ត​រ៉ក់ បាន​ដក​ពាក្យបណ្តឹង​ហើយ​ដោយ​ថ្នូរ និង​សំណង​ខូចខាត​អស់​៥​ម៉ឺន​ន​ដុល្លារ​អាមេរិក ។ តែ​មកដល់​ពេល​នេះ​ជន​ជា​ប់​សង្សយ័​នៅ​ក្នុង​ដៃ​តុលាការ​នៅឡើយ​ព្រោះ​ពួកគេ​នៅ​ជាប់​បណ្តឹង​អា​ជា្ញ​។ ប្រជាពលរដ្ឋ​រង​ចាំមើល​ថា​តើ​តុលាការ​ចោទប្រកាន់​បែបណា ពីព្រោះ​រឿងនេះ​ស្រដៀង និង​ការបាញ់បោះ​នៅ​ខេត្ត​កំពង់ស្ពឺ ខុស​ត្រង់​តែ ជនជាប់ចោទ​មិន​បាន​បំពាក់​ខ្នោះដៃ​ដូច​k​រ​ណី​ចាប់ជន​បាញ់បោះ​សេរី នៅ​ខេត្ត​កំពង់ស្ពឺ​ប៉ុណ្ណោះ ។​

​សូមបញ្ជាក់​ថា​យោង​អនុក្រឹត្យ​លេខ ១០១០ អនក្រ​.​ត​ត ចុះ​ថ្ងៃ ទី ២២ តុលា ឆ្នាំ ២០១៣ ចុះហត្ថលេខា ដោយ​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេច​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មន្ត្រី ៦ រូប សម្រាប់​មុខតំណែង​នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ ក្នុង​ប្រការ ១ នៃ​អនុក្រឹត្យ បាន​សម្រេច​តែងតាំង លោក កែវ សុខ​ឃាង ប្រធាន​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើស​នៃ​អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ មក​ជា​ប្រធាន​គ្រប់គ្រង​តំបន់​រួច​ពន្ធ​នៃ​អគ្គនាយកដ្ឋាន គយ​និង រដ្ឋាករ កម្ពុជា​។ លោក កើត សុទ្ធា​រ៉ា ប្រធាន​សាខា គយ និង​រដ្ឋាករ​ខេត្ត ព្រះសីហនុ ត្រូវ​មក​ជំនួស​តំណែង​ចាស់​របស់​លោក កែវ សុខ​ឃាង វិញ ៕

 

keosokheang

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment