0

លោក ស៊ុន ចំណាន ប្រធាន​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត​សៀមរាប​បដិសេធ និង​ច្រានចោល​ទាំងស្រុង​ចំពោះ​ការចោទប្រកាន់​

ខេត្តសៀមរាប​៖ នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ លោក ស៊ុន ចំណាន ប្រធាន​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ថ្លែង ថា លោក​ពុំ​បាន​ធ្វើ​កិច្ចការ​តាម​តែ​អំពើ​ចិត្ត​នោះឡើយ ដោយ​លោក​បាន​លើកឡើង​ថា ស្នងការ​នគរបាល​ខេត្តសៀមរាប លោក​ឧត្តមសេនីយ៍ទោ ស​ត ណា​ឌី ពុំមែន​ជា​បក្ខពួក​នឹង​គ្នា​ទេ ក៏ប៉ុន្តែ លោក ស៊ុន ចំណាន និយាយថា លោក​ឧត្តមសេនីយ៍ទោ គឺជា​មេកោយ​ម្នាក់ ដែល​ស្គាល់​អំពី​តួនាទី ហើយ​មិន​ជ្រៀតជ្រែក​ការងារ​របស់​អ្នក​ដទៃ​នោះ​ទេ ។​

​មន្ត្រី​នគរ បាល​ម្នាក់ ក្នុង​ស្នងការ ដ្ឋា​ន​នគរ បាល​ខេត្ត​សៀមរាប បាន​បដិសេធ​ចំពោះ​ការ ចោទប្រកាន់ និង​លើកឡើង​ថា លោក​ឧត្តមសេនីយ៍ទោ ស​ត ណា​ឌី ជា​ស្នងការ​នគរបាល​ម្នាក់ ដែល​ចេះ​ធ្វើការ​តាម​តួនាទី ព្រមទាំង​បាន​ហៅ ការដាក់​ពាក្យបណ្ដឹង របស់​មន្ត្រី​មួយចំនួន ទៅ​អង្គភាព​ប្រឆាំង អំពើពុករលួយ​ថា ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​មួលបង្កាច់ ។​

​ការបដិសេធ​នេះ បាន​កើតឡើង​បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​មួយ បាន​ធ្វើឡើង​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហើយ​អង្គភាព​នេះ ទើប​បាន​ចេញផ្សាយ​អំពី​របាយការណ៍​របស់​ខ្លួន នា​ពេល​ថ្មីៗ​នេះ ពាក់ព័ន្ឋ​និង​ការចោទប្រកាន់ របស់​មន្ត្រី ក្នុង​ខេត្ត​សៀមរាប ដែល​និយាយថា លោក​ឧត្តមសេនីយ៍ទោ ស៊ត ណា​ឌី ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បើកដៃ​ឱ្យ​លោក ស៊ុន ចំណាន ប្រធាន​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ។​

​ប្រធាន​ការិយាល័យ​បុគ្គលិក​រូបនេះ បាន​ថ្លែងបន្តថា ចំពោះ​ការលើកឡើង​ថា ខ្លួន​បាន​បើកដៃ​ឲ្យ​មន្ត្រី​ខ្លះ​ទៅ​រកស៊ី​ក្រៅ ក៏​ជា​ការចោទប្រកាន់​ខុស​ទំនង​ដែរ ដោយ​ថា​មន្ត្រីនគរបាល ឬ​មន្ត្រី​ស៊ីវិល ធ្វើការ​មាន​មេ​កោយ ហើយ​លោក​ក៏​ពុំ​ដឹង ពី​ភាព​អសកម្ម​ដូច​មេ​កើយ​ផ្ទាល់​នោះ​ដែរ ក៏​ប៉ុន្តែ​ប្រសិនបើ​រក​ឃើញ​ថា មាន​ភាព​អសកម្ម​មែន នោះ​ស្នងការ និង​មាន​វិធានការ ។​

​លោក ស៊ុន ចំណាន លើកឡើង​បន្ថែមថា “​ចំពោះ​ការប្រលង​ជ្រើសរើស​មន្ត្រីនគរបាល បញ្ចូល​ក្របខ័ណ្ឌ​ថ្មី​២០១៤ គណៈកម្មការ​ជ្រើសរើស គឺ​មាន​ការចូលរួម​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ​ផងដែរ លោក​បាន​បដិសេធ ចំពោះ​ការលើកឡើង​ថា បាន​លូកដៃ​ទារ​លុយ​ចំនួន​ចាប់ពី ៣,០០០​ដុល្លារ ទៅ ៤,០០០​ដុល្លារ ក្នុង​ម្នាក់ៗ គឺ​ពុំ​អាច​ទៅ​រួច​ឡើយ ហើយ​ការសរសេរ​លិខិត​ប្តឹង គឺជា​រឿង​អយុត្តិធម៌ ដែល​ជា​ការ​បង្កាច់​កេរ្តិ៍ ធ្វើឱ្យ​ខូច​កិត្តិយស និង​ខូច​ឈ្មោះ​របស់​គណៈកម្មការ​ជ្រើសរើស​មន្ត្រី បញ្ចូល​ក្របខ័ណ្ឌ​នគរបាល​ថ្មី សម្រាប់ ឆ្នាំ​២០១៤​ផងដែរ ។​

​ជុំវិញ​ការចោទប្រកាន់​ថា បាន​ដំឡើង​បុណ្យស័ក្តិ ឱ្យ​ប្អូន​ធ្វើជា​ប្រធាន​ផ្នែក និង​ដំឡើង​បុណ្យស័ក្តិ មិន​ប្រក្រតី​ជា​ថ្នូរ នឹង​លាភសក្ការៈ​នោះ លោក ស៊ុន ចំណាន បាន​លើកឡើង​ថា លោក​ពុំ​មាន​តួនាទី ដំឡើង​ស័ក្តិ ដាក់វិន័យ ឫ​បណ្តេញ​មន្ត្រី​ដទៃ​ណាមួយ ចេញ​បាន​នោះទេ ក៏​ប៉ុន្តែ​ករណី​នេះ លុះត្រា​ប្រធាន​អង្គភាព​របស់​មន្ត្រី​ម្នាក់​នោះ ធ្វើការ​ស្នើសុំ​ទៅ​គណៈ​ស្នងការ និង​អ្នក​ពាក់ព័ន្ឋ ហើយ​ការិយាល័យ​បុគ្គលិក មាន​តួនាទី​ត្រូវ​រៀបចំ​ឯកសារ​បែបបទ​ប៉ុណ្ណោះ ។​

​សូម​បញ្ចាក់​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ នា​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​នូវ​របាយ​ការ​របស់​ខ្លួន ពាក់ព័ន្ឋ​និង​ពាក្យបណ្ដឹង របស់​មន្ត្រីនគរបាល​ក្នុង​ខេត្ត​សៀមរាប ដែល​បាន​ចោទប្រកាន់ លោក​ឧត្តមសេនីយ៍ទោ ស​ត ណា​ឌី ស្នងការ​នគរបាល​ថា បាន​បើកដៃ​ឱ្យ​លោក ស៊ុន ចំណាន ប្រធាន​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ក្នុងនោះ​បានឲ្យ​មន្ត្រី​នគរបាល​ពាក់ស័ក្តិ​៣ ស័ក្តិ​៤ ទៅ​រកស៊ី​ក្រៅ​អង្គភាព​ជាដើម ។ យ៉ាងណា​ក៏​ដោយ​ករណី​ទាំងអស់ ដែល​បាន​ចោទប្រកាន់ ត្រូវបាន​ប្រធាន​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ច្រាន​ចោល​ទាំងស្រុង​ផងដែរ ៕​

 

sort_NaDI

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment