មណ្ឌលគិរី ៖ សញ្ញាប្រកាសអាសន្នរបស់ផ្លូវជាតិលេខ ៧៦ ពីក្រុងសែនមនោរម្យ ឆ្ពោះទៅកាន់ស្រុកស្នួលជាង១០០គីឡូម៉ែត្រ អាចឈានទៅរកការខូចខាតធ្ងន់ធ្ងរទៅៗតាមអន្លើៗពិបាកធ្វើចរាចរណ៍ ថៅកែររថយន្តធំៗផ្ទុកទំនិញលើសចំណុះអ្នកមានឥទ្ធិពលងារជាឧកញ៉ាៗ ដឹកទំនិញដូចជាឈើ គ្មានការរំខានពីសមត្ថកិច្ចជំនាញបណ្តាលអោយទ្រូងផ្លូវមួយនេះទទួលរងនៅការប្រេះធ្លាយខ្ទេចខ្ទីបែបនេះ។
នេះជាទស្សនៈរបស់មហាជនទូទៅ ព្រមទាំងអ្នកទេសចរណ៍បាននាំគ្នាសំដែង នូវការព្រួយបារម្ភអំពីការខូចខាតផ្លូវជាតិមួយនេះចេះតែធ្ងន់ធ្ងរទៅៗកត្តា ដែលនាំអោយផ្លូវមួយនេះ គ្មានផ្លាកសញ្ញាបានយូអង្វែង ពោលគឺដោយសារមកពីរថយន្តម៉ាកយីដុបធុនធំៗ ដឹកទំនិញលើសចំណុះ ដោយសិរីឆ្លងកាត់ចេញចូលក្នុងទឹកដីនៃខេត្តមួយនេះ ពុំមានការរិតបណ្តឹងពីសំណាក់មន្ត្រីប៉ូលិស ឬមន្ត្រីជំនាញពាក់ពន្ធ័ អោយបានតឹងរឹង ទាល់តែសោះទើបបានជានផ្លូវមួយនេះ រយៈពេលខ្លីសោះមានការទ្រុឌទ្រោមយ៉ាងហ្នឹង ។ ទំនិញធ្ងន់ៗដឹកជញ្ជូនឆ្លងកាត់ផ្លូវនេះសព្វថ្ងៃមានដូចជាស៊ីម៉ង់ខ្សាច់អិដ្ឋដែកនិងឈើ។ល។ ហើយការធ្វើចរាចរណ៍បាន ដោយគ្មានការរំខានបែបនេះអាចមានការប្រគល់ទទួល សំណូកសូកប៉ាន់ផ្សេងៗម្យ៉ងវិញទៀតសព្វថ្ងៃជាពិសេសទំនិញផ្សេងៗរួមទាំងការដឹកជញ្ជូនឈើរបស់អស់លោកមួយចំនួនដែលមានងារជាឧញ៉ាផងនោះ គេបានដឹកឈើពេញៗរថយន្តខ្នាតយក្សធំៗ ដឹកជញ្ជូនចេញពីចំណុចដែលគេបានវិនិយោគនៅតំបន់នេះនិងឆ្លងកាត់ផ្លូវជាតិលេខ៧៦ ធ្លុះធ្លាយទ្រូងផ្លូវ សូម្បីតែថ្នាក់ដឹកនាំខេត្តឬមន្ត្រីជំនាញមិនហ៊ានក្អកជាមួយអ្នកមានប្រាក់មហាសាលនោះទេ គេពុំដែលបានគិតសម្បត្តិសាធារណៈរបស់រដ្ឋឡើយ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានខិតខំសាងសង់ផ្លូវដើម្បីតំរ៉ូវការជូនប្រជាពលរដ្ឋយ៉ាងណាក៍ដោយ ក៍ពួកអ្នកមានទាំងនោះ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបំពេញមហិច្ឆិតាចិត្តលោភលន់ខ្លួនឯងតែប៉ុណ្ណោះ ។
លោក ម៉ៅ ធនរក្ស័ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានថ្លែងប្រាប់អ្នកយកព័ត៍មានប្រចាំខេត្តមណ្ឌលគិរីអោយបានដឹងថា ការខូចខាតផ្លូវជាតិលេខ៧៦នេះសព្វថ្ងៃពិតជាមានពិតប្រាកដមែនបង្ករឡើងដោយសាររថយន្តធំៗខ្នាតយក្សផ្ទុកទំនិញ លើសចំណុះយ៉ាងពិតប្រាកដការដឹកជញ្ជូន របស់ពួកគេគឺធ្វើឡើងនៅពេលយប់ម្យ៉ាងវិញទៀត ខេត្តមណ្ឌលគិរី គ្មានក្រុមជញ្ជីងចល័តមកចាប់ផ្តើមយុទ្ធនាការរិតបណ្តឹងត្រួតពិនិត្យនៅខេត្តនេះនៅឡើយទេ ។
លោកបានបន្តថា ជាក់ស្តែងសព្វថ្ងៃនេះ ក្រុមការងាររបស់លោកបាន និងកំពុងធ្វើការជួសជុលផ្លូវនេះឡើងវិញនៅចន្លោះស្រុកអូររាំងស្រុកកែវសីមា មានប្រវែងចាច្រើនគីឡូម៉ែត្រ ដោយខាងមន្ទីរសាធារណៈការចាអ្នកជួសជុល ។ ដូឆ្នេះខាងមន្ទីរត្រូវតែមានតួននាទីជួសជុលនិងថែទាំ ។ល។
លោកប្រធានមន្ទីរបានធ្វើការសំណូមពរយ៉ាងទទូចដល់អស់លោកលោកស្រីទាំងអស់ដែលជាថៅកែ ឧញ៉ាមានរថយន្តធំៗ ផ្ទុកទំនិញដឹកជញ្ជូនចេញចូលខេត្តនេះ សូមមេត្តាផ្ទុកតាមច្បាប់កំណត់ផងដើម្បីធានាបាននូវការយូរអង្វែងនៃអាយុកាលផ្លូវផង ។ ម្យ៉ាងវិញទៀត សូមអោយអាណិតស្រលាញ់ផ្លូវថ្នល់ និងប្រយោជន៍ក្នុការចរាចរណ៍ទាំងអស់គ្នាជាងនេះទៅទៀតសូមជួយគិតថាទ្រព្យរបស់ជាតិយើងគ្រប់ស្រលាញ់និងជួយថែរក្សាដូចទ្រព្យសម្បត្តិយើងដែរ ៕