ខេត្តប៉ៃលិន ៖ រថយន្ត forland មួយគ្រឿង របស់ ឡេង សោភ័ណ្ឌ បានកៀរបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យ៤នាក់ម៉ែកូនរងរបួសស្រាលធ្ងន់ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ កាលពីវេលាម៉ោង១៤និង៤០នាទីរសៀលថ្ងៃទី១៥ខែមិនាឆ្នាំ២០១៥លើកំណាត់ផ្លួវជាតិលេខ៥៧អា មុខសៃឡូដំឡូងឡេងសោភ័ណ្ឌអភិវឌ្ឍន៍ ខូអិលធីឌី ស្ថិតក្នុងភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងជិៈគ្នា៤នាក់ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យមបើកវ៉ារថយន្តម៉ាកforlandពណ៌ខៀវបន្ទាប់មកស្រាប់តែរថយន្តforlandពណ៌ខៀវបើកវ៉ាម៉ូតូវិញ។លុះមកដល់ចំណុចកើតហេតុ ស្ថិតនៅទល់មុខសៃឡូ ឡេង សោភ័ណ្ឌ ស្រាប់តែរថយន្តបង្ក បត់ឆ្វេងដៃចូលសៃឡូ ដោយមិនបានមើល បណ្តាលឲ្យប៉ះចំម៉ូតូឌ្រីមដែលឌុបគ្នា៤នាក់ ខ្ទាតមនុស្សចេញពីម៉ូតូ រងរបួសទាំងអស់គ្នា ចំណែកតៃកុងរថយន្តបង្ក ត្រួវបានគេចខ្លួន បាត់ស្រមោល ។
ជនរងគ្រោះដែលរងរបួសក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នេះមានទី១ ឈ្មោះ ឡាយ រ៉ាន់ ភេទស្រី អាយុ៤៨ឆ្នាំ ត្រួវជាម្តាយ រងរបួសសន្លប់និងកន្លែង ,ទី២ ឈ្មោះឱន ចាប ភេទប្រុស អាយុ១៨ឆ្នាំ ជាកូន របួសស្រាល ,ទី៣ ឈ្មោះឱន ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ត្រួវជាកូន របួសបែកមុខបែកមាត់(ធ្ងន់) ជាអ្នកបើកបរម៉ូតូម៉ាកឌ្រីម០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន1A-8323 បើកបរពីកើត ទៅលិច ,និងទី៤ឈ្មោះ ឱន ពៅ ភេទប្រុស អាយុ០៥ឆ្នាំ ជាកូន របួសពកក្បាល រលត់ដៃជើង ។ ជនរងគ្រោះរស់នៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ចំណែករថយន្តបង្កម៉ាកForlandពណ៌ខៀវ ពាក់ស្លាកលេខ ប៉ៃលិន3A-0254 រងការខូចខាតផ្នែកខាងមុខស្រាល តៃកុងគេចខ្លួនបាត់ ។
ប្រភពពត៌មានបន្តថា៖ រថយន្តម៉ាកForlandពណ៌ខៀវនេះ ជារបស់លោក ឡេង សោភ័ណ្ឌ ម្ចាស់សៃឡូ ឡេង សោភ័ណ្ឌ តែម្តង។
តាមប្រភពពត៌ពីសមត្ថកិច្ចចរាចរផ្លូវគោកខេត្ត បានឲ្យដឹងថា៖ រថយន្តនិងម៉ូតូ បានបើកវ៉ាគ្នាចុះឡើងៗ ដោយម៉ូតូជិៈគ្នាដល់ទៅបួននាក់ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្ត បានបត់ដោយមិនបានមើល ក៏ប៉ះម៉ូតូ បណ្តាលឲ្យខ្ចាត់មនុស្សចេញពីម៉ូតូរងរបួសតែម្តង ចំណែកតៃកុងរថយន្តបង្ក ត្រួវបានគេចខ្លួន បាត់ស្រមោល ។
បច្ចុប្បន្ន រថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រួវបានសមត្ថកិច្ចចរាចរណ៏ផ្លួវគោកខេត្ត នាំយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រងចាំការដោះស្រាយគ្នាតាមផ្លួវច្បាប់ ៕
សុខកុសល់