ខេត្តរនគិរី ៖ ការដ្ឋានបូមខ្សាច់ឥតច្បាប់ របស់ឈ្មួញឈ្មោះ សុំ ម៉ាយ មុំ (ប្រពន្ធរបស់លោកអធិការម្នាក់) បានចាប់ផ្តើមនិងកំពុងធ្វើសកម្មភាពបូមយកខ្សាច់ទាំងថ្ងៃទាំងយប់ បង្កអោយទឹកទន្លេល្អកកករ ខូចខាតទ្រង់ទ្រាយដើម ទន្លេ និងបំផ្លាញទីជម្រកមច្ឆា ជាដើម ។ ការបូមខ្សាច់អនាធិបតេយ្យនេះ ពុំមានការទប់ស្កាត់ និងបង្ក្រាបពីសមត្ថកិច្ចជំនាញឡើយ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ នៅទន្លេសេសាន្តស្ថិត ក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ។
មតិរិះគន់ចំៗពីមជ្ឍដ្ឋានប្រជាពលរដ្ឋស្រុកវើនសៃថា ប្រពន្ធលោក ទឺ នូថង អធិការនគរបាលស្រុករកស៊ីបទល្មើសបូមខ្សាច់ យ៉ាងអនាធិបតេយ្យ យ៉ាងរលូន មិនមាននរណាហ៊ានក្បែរទោះជាមានការរាយការណ៍ពីប្រជាពលរដ្ឋក្តី។
ការដ្ឋានបូមខ្សាច់ខាងលើ គឺកាន់តែរឹតបង្ហាញនៅភាពគគ្លើន ផ្គើនយ៉ាងចំហររបស់ខ្លួនពេញបន្ទុកទៅនឹងចំណាត់ការអសមត្ថភាព របស់មន្ត្រីថ្នាក់ខេត្ត និងថ្នាក់ជាតិហើយ គឺលើកនេះអ្នកស្រីសុំម៉ាយមុំមិនបាច់ចាំដំឡើងម៉ាស៊ីនដាក់ទុយោបូមទៀតទេដោយយកគ្រឿងចក្រចូលកាយពីបាតទន្លេសេសាន្តក្នុងទីតាំងខាងលើយកដាក់ឡើងរថយន្តរួចយកទៅកាន់ទីផ្សារតែម្តងជាកាស្រេច ។
ពាក់ព័ន្ធករណីនេះ លោក ហ៊ុន ប៊ុនថាន ប្រធានមន្ទីរឧស្សាហកម្មរ៉ែនិងថាមពលខេត្តរតនគិរីបានបញ្ជាក់ថា “សកម្មភាពទាំងនេះគឺពិតជាល្មើសទៅនិងច្បាប់ តើម្ចាស់អាជីវកម្មរូបនោះអាងស្អីបានជាវាហ៊ានធ្វើយ៉ាងនេះឫមួយវាមានថ្នាក់ណាអនុញាតឲ្យធ្វើ ” ។ តែលោក ហ៊ុនប៊ុនថាបានសង្កត់ធ្ងន់ថា ” ទោះថ្នាក់ណាអនុញាតឲ្យធ្វើជននោះប្រព្រឹត្តទោះអ្នកនោះធំប៉ុណ្ណាក៍ដោយក៍វាខុសដែរ ក្រៅពីក្រសួងរ៉ែនិងថាមពលអនុញាតនោះ” ។ លោកថា ថ្ងៃចន្ទ័លោកបញ្ជាឲ្យមន្ត្រីជំនាញរបស់លោកចុះពិនិត្យដោយផ្ទាល់” ។ តែបើយោងតាមកំណត់ហេតុចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៩ ស្តីអំពីការប្រជុំពិភាក្សានិងដោះស្រាយរកទីតាំងបណ្តោះអាសន្នសំរាប់អាជីវកម្មបូមខ្សាច់ក្នុងស្រុកវើនសៃ ក្រោមការចូលរួមពីលោក ហ៊ុន ប៊ុនថានផ្ទាល់ អនុប្រធានមន្ទីរបច្ចុប្បន្នជាប្រធានមន្ទីរ និងលោកស្រី ខាំ ណាវ អភិបាលរងស្រុកវើនសៃ ព្រមទាំងសមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត បានបញ្ជាក់ថា មិនអនុញាតិជូនបានទេ ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានបំភ្លឺថា ” ការបូបខ្សាច់នៅស្រុកវើនសៃជាការខុសច្បាប់ ប្រសិនបើគ្មានការដឹងឭពីគណកម្មាការឬក្រសួងពាក់ព័ន្ធទេនោះ ” ។ លោកចាត់ថា និងធ្វើអាជីវកម្មមិនមានច្បាប់ត្រូវមានទោស ៕