0

លោក ស្រ៊ុន ធឿន គយ​រដ្ឋាករ​ចល័ត​ដាក់​កុងត្រូល​យកប្រាក់​ពី​រថយន្ត​ដឹកទំនិញ​ទុក​ហោប៉ៅ​ខ្លួនឯង​

លោក ស្រ៊ុន ធឿន គយ​រដ្ឋាករ​ចល័ត​ដាក់​កុងត្រូល​យកប្រាក់​ពី​រថយន្ត​ដឹកទំនិញ​ទុក​ហោប៉ៅ​ខ្លួនឯង​

បាត់ដំបង ៖ រថយន្ត​ដឹកទំនិញ​កាំ​ម៉ា​រី នី​សាន់ ទួរីស​ដឹក​ទំនិញ ត្រូវ​ឈប់​បង់ប្រាក់​ជូន​លោក​ស្រ៊ុន​ធឿន​គយ​រដ្ឋាករ​ចល័ត​ប្រចាំកា​លើ​ផ្លូវជាតិ​លេខ​៥​ភូមិ​អូរ​តា​គី​ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង​និង​ផ្លូវជាតិ​លេខ​៥៧​អា​ភូមិ​បឹងរាំង​សង្កាត់​អូរ​ម៉ាល់​ក្រុង​បាត់ដំបង​ដោយ​ការប្រ​មូលប្រាក់ព​ន្ធ​នេះ​ទុក​ក្នុង​ហោប៉ៅ​ខ្លួនឯង​មិន​បង់​ចូល​រដ្ឋ​ទេ​តាម​ការ​អោយ​ដឹង​រសៀល​ថ្ងៃទី​១២​ខែ​មីនា​ឆ្នាំ​២០១៥​។​

​ប្រភព​បាន​អោយដឹងថា រថយន្ត​កាំ​ម៉ា​រី​ដឹក​ផ្លែឈើ​ត្រូវ​បង់​ជូន​លោក ស្រ៊ុន ធឿន ជាប្រចាំ​ក្នុង ១​ខែ ១៥ ម៉ឺន​រៀល ។ រីឯ​រថយន្ត​នី​សាន់​ដឹក​អីវ៉ាន់​វិញ​ក្នុង ១ ជើង ឈប់​បង់​ប្រាក់​ចំនួន ៥ ម៉ឺន​រៀល ។ ចំណែក​រថយន្ត​ទួរីស​ដឹក​អីវ៉ាន់​ក្នុង​១​ជើង​១០​ម៉ឺន​រៀល ដោយ​ប្រាក់​ទាំងនេះ​ដាក់​ចូល​ហោប៉ៅ​ស្ងាត់ៗ​មិន​មាន​លិខិតស្នាម​ត្រឹមត្រូវ​ទេ ។ រី​ឯ​ឈ្មួញ​ដឹក​ទំនិញ​គេច​ពន្ធ​លំដាប់​ខ្ពស់​មាន​ឈ្មោះ​ចែ​ឡាង ដឹក​គ្រឿង​អគ្គីសនី និង​ប្រេង​ម៉ាស៊ីនរថយន្ត ។ ឈ្មួញ​ឈ្មោះ កុង​ទ្រី ហៅ អេង​សេង ហុង ជា​នាយទាហាន និង ឈ្មោះ ប៉ុល ស៊ីនួន នាយ​ឧត្តមសេនីយោធា មាន​ដឹកទំនិញ​គ្រឿង​រថយន្ត និង​គ្រឿង​បរិភោគ និង​ឈ្មោះ ពេជ្រ វណ្ណា នាយ​យោធា​ទំនាក់ទំនង​ព្រំដែន​គោក ដឹក​ស៊ីម៉ង់ និង​ឈ្មួញ​ឈ្មោះ​ហ៊ី ដឹក​អីវ៉ាន់​គេចពន្ធ​ចម្រុះ​ពី​ច្រកព្រំដែន​ខេត្ត​ប៉ៃលិន​និង​ខេត្ត​បាត់ដំបង ចេញពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា ក៏​ត្រូវបាន​លោក ស្រ៊ុន ធឿន គយ​រដ្ឋាករ​ចល័ត​ទុក​ពន្ធ​ក្រៅបញ្ជី​រដ្ឋ​ខ្លះ​ដែរ ។ មិនតែប៉ុណ្ណោះ​នៅ​ឈ្មួញ​មួយចំនួនទៀត ដែល​មិន​ស្គាល់ឈ្មោះ ត្រូវបាន​លោក ស៊ុន ធឿន ដើរ​ប្រមូលប្រាក​ពន្ធ​ប្រចាំខែ​នៅ​តាម​ទីតាំង​លក់​ឬ​តាម​ផ្ទះ​តែ​ម្តង ។​

​ពាក់ព័ន្ធ​នេះ លោក ស្រ៊ុន ធឿន គយ​រដ្ឋាករ​ចល័ត​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​តាម​ទូរស័ព្ទ​ថា រូប​លោក​មិន​បាន​ឃើញ​មាន​រថយន្ត​នី​សាន់​ដឹក​ទំនិញ​ណា​ឈប់​បង់ប្រាក់​ន​កន្លែង​គាត់​ឡើយ ៕

 

20150313rt1

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment