0

បញ្ជូន​ខ្លួន​បុរស​ម្នាក់​ពី​បទ​រំលោភ​ទំនុកចិត្ត​និង​ដឹកជញ្ជូន​គ្រឿងញៀន​ទៅ​តុលាការ​

បញ្ជូន​ខ្លួន​បុរស​ម្នាក់​ពី​បទ​រំលោភ​ទំនុកចិត្ត​និង​ដឹកជញ្ជូន​គ្រឿងញៀន​ទៅ​តុលាការ​

​បាត់ដំបង ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ កំរិត​ស្រាល​បញ្ជូន​ខ្លួន​បុរស​ម្នាក់​ពី​បទ​រំលោភ​ទំនុកចិត្ត​យក​ម៉ូតូ​មិតភ័ក្ត​ទៅ​បញ្ចាំ​និង​ដឹកជញ្ជូន​គ្រឿងញៀន​ទៅ​តុលាកា​កាល​ព្រឹក​ថ្ងៃ​ទី​១២​ខែ​មិនា​ឆ្នាំ​២០១៥​ចាត់ការ​តាម​និតិ​វិធី​    ​បន្ទាប់​ពី​នគរបាល​ក្រុង​បាត់ដំបង​បញ្ជូនមក​។​

​បុរស​សង្ស័យ​ត្រូវ​នគរបាល​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​ពេល​ដើរ​កាន់​ថ្នាំញៀន​កាលពី​ថ្ងៃ​ទី​១១​ខែ​មិនា​ឆ្នាំ​២០១៥​នៅ​ភូមិ​វត្ត​លៀប​សង្កាត់​ចំការ​សំរោង​ក្រុង​បាត់ដំបង​។​

​មន្ត្រីនគរបាល​បានអោយដឹងថា យុវជន​រងគ្រោះ​បាត់​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង​1Q1169​    ​មាន​ឈ្មោះ​វ៉ាន់​ថា​វ៉ាន់ដា​អាយុ​២២​ឆ្នាំ​មាន​ទីលំនៅ​ក្រុម​ទី​២៣​ភូមិ​សង្កាត់​វត្ត​គ​ក្រុង​បាត់ដំបង​។​ចំណែក​យុវជន​សង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ​ឃុំ​សុខា​ហៅ​កុក​អាយុ​២០​ឆ្នាំ​គ្មាន​ទីលំនៅ​មិន​ច្បាស់លាស់​។​វត្ថុតាង​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៣​ថង់​។​

​យុវជន​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​នគរបាល​ថា កាលពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤ ឈ្មោះ ឃុំ សុខា ហៅ​កុក បាន​ខ្ចី​ម៉ូតូ​ខ្លួន​ជិះ​ទៅ​ផ្សារ​មួយ​ភ្លែត ក្រោយពី​បាន​ម៉ូតូ​ជិះ​ទៅ​បាត់​រហូត​តែម្តង ។​

​យុវ​ជនសង្ស័យ​ឈ្មោះ ឃុំ សុខា ហៅ កុក បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ខ្ចី​ម៉ូតូ​មិត្តភក្តិ​ជិះ​ហើយ​យក​ទៅ​ខេត្ត​ពោធិ៍សាត់ បញ្ចាំ​អោយឈ្មោះ ឈួ​យ អាយុ​២០​ឆ្នាំ រួច​យក​ប្រាក់​ទិញ​ថ្នាំញៀន​ចែកចាយ​នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​តែម្តង​។​

​មន្ត្រីនគរបាល​បានបញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​កសាង​សំណុំរឿង​ពី​បទ​រំលោភ​ទំនុកចិត្ត​រួមទាំង​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក ៣ ថង់ ដែល​រកឃើញ​ជាប់​ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​តុលា​ចាត់ការ​តាម​និតិ​វិធី ៕

 

20150312rttk

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment