0

បុរស​ម្នាក់​លែងលះ​ប្រពន្ធ​តាម​ផ្ឡូវច្បាប់ ត្រូវ​គ្នា​វិញ ចាប់​រំលោភ​ប្រើ​ស្រោម​គ្រើម នាង​ប្តឹង​ដាក់គុក​

បុរស​ម្នាក់​លែងលះ​ប្រពន្ធ​តាម​ផ្ឡូវច្បាប់ ត្រូវ​គ្នា​វិញ ចាប់​រំលោភ​ប្រើ​ស្រោម​គ្រើម នាង​ប្តឹង​ដាក់គុក​

បាត់ដំបង ៖ បុរស​ម្នាក់​ឈ្លោះ​គ្នា​វាយ​ធ្វើបាប​ប្រពន្ធ និង​លែងលះ​ប្រពន្ធ​តាម​សាលក្រម​ស្ថាពរ​ហើយ ថ្មី​នេះ​ត្រូវ​គ្នា​វិញ​ក្រៅ​ផ្លូវច្បាប់ ចាប់រំលោភ​នាង​ដោយ​ប្រើ​ស្រោម​គ្រើម កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ត្រូវ​នាង​ប្តឹង​អោយ​កម្លាំង​អាវុធហត្ថ​ស្រុក​ចាប់ខ្លួន​បញ្ជូន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ចាត់ការ បន្ត​ទៅ​តុលាការខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៥ ចាត់ការ​តាម​និតិ​វិធី​។​

​លោក ឡា​ច ប្រុស នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត បានឲ្យដឹងថា បុរស សង្ស័យ​ដែល សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ឌី ខាន់ អាយុ​៥១​ឆ្នាំ មុខរបរ​លក់ដូរ (​អតីត​ប្តី​) និង​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ ភឹម សម្បត្តិ អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ​ស្រុក​ឯក​ភ្នំ​។​ទាំង​២​នាក់​មាន​កូន​៥​នាក់​។​

​ប្រភព​ពី​អាវុធហត្ថ ស្រុក​ឯក​ភ្នំ បានបញ្ជាក់​ថា កន្លងមក​ជនសង្ស័យ ធ្លាប់​ឈ្លោះ​និង​វ៉ៃ​ប្រពន្ធ ជា​ញឹកញាប់​រហូតដល់​ប្តឹង​លែងលះគ្នា​ចេញ​សាលក្រម​ស្ថាពរ​។​ក្រោយមក​ក៏​បាន​មក​ត្រូវរ៉ូវ​គ្នា​ស្ងាត់ៗ ហើយ​មក​រស់នៅ​ជាមួយគ្នា ជាធម្មតា​លុះ ក្រោយមក​ចេះ តែ​មាន​ទំនាស់​គ្នា​ជារឿយៗ​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ ភឹម សម្បត្តិ បាន​ប្រាប់​សមត្ថកិច្ច​ថា អតីត​ប្តី​បាន​ចាប់បង្ខំ​រួមភេទ ពេល​នាង​មាន​សុខភាព​ខ្សោយ និង​ប្រើ​ស្រោម​គ្រើម បណ្តាលអោយ​ប្រដាប់ភេទ​នាង​ក្រហាយ ទើប​សម្រេចចិត្ត​ប្តឹង​តែម្តង ។​

​បុរស​សង្ស័យ បាន​និយាយថា ខ្លួន​រស់នៅ​ជាមួយគ្នាប្តី​ប្រពន្ធ បាន​ជាង​២០​ឆ្នាំ មកហើយ ព្រមទាំង​មានកូន​៥​នាក់​បាន​លែងលះគ្នា​។​លុះ​ថ្ងៃទី​៤​ខែ​កុម្ភៈ​ឆ្នាំ​២០១៥ ប្តី​ប្រពន្ធ​ទាំង ២ នាក់ បាន​ត្រូវ​គ្នា​នាំគ្នា​ទៅ​ទិញ​គ្រឿង សំណង់​ទៅ​ប្រគេន​ព្រះសង្ឃ ។ ពេល​ត្រឡប់​មក​វិញ នាំគ្នា​ស៊ីផឹក​នៅ​ផ្ទះ ហើយ​ស្រវឹង ក៏​មាន​ជម្លោះ សម្តី​គ្នា​ឈាន​ដល់​វ៉ៃតប់​គ្នា​មែន ។ នៅ​ម៉ោង​៦​ល្ងាច ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០១៥ ខ្លួន​បាន​សុំ​នាង​រួមភេទ នាង​ប្រកែក​មិន​ស្រួលខ្លួន បន្ទាប់​មក​ទ្រាំ​មិនបាន ក៏​ចាប់​នាង​រំលោភ​មែន តែ​មិន​បាន​ប្រើ​ស្រោម​គ្រើម​ទេ លុះ​ដល់​ល្ងាច​ថ្ងៃទី​៨ ខែ​មីនា ក៏ត្រូវ សមត្ថកិច្ច​មក​ឃាត់ខ្លួន តែម្តង ។​

​លោក ឡា​ច ប្រុស នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​ខេត្ត​បាន​បុរស សង្ស័យ ត្រូវបាន​កសាង​សំណុំរឿង​ហឹង្សា និង​រំលោភ​សេពសន្ថវៈ​បញ្ជូន​ខ្លួន ទៅ​តុលាការខេត្ត ចាត់ការ​តាម​និតិ​វិធី ៕

 

20150310a-(2)

Filed in: បញ្ហាផ្លូវភេទ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment