ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៥ ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ បានប្រារព្ធទិវានារីអន្តរជាតិ៨មិនាឆ្នាំ២០១៥ ខួបលើកទី១០៤ ក្រោមប្រធានបទដំណើរឆ្ពោះទៅមុខ ស្ត្រីកម្ពុជាក្រោយសន្និសីទស្ត្រីពិភពលោកឆ្នាំ១៩៩៥ ។
ពិធីនេះមានការចូលរួមពីលោក ហ៊ិន សុផល ប្រធានពន្ធនាគាខេត្តបន្ទាយមាន និងមន្ត្រីពន្ធនាគាជាច្រើនាក់។ លោក ហ៊ិន សុផលបានមានប្រសាសន៍ថា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ ទី២ និងទី៣ ត្រូវអនុវត្តនូវគោលនយោបាយសមភាពយេនឌ័រ ដើម្បីកំណើនការងារសមធម៌និងប្រសិទ្ធភាព។លោកបានបនតថាស្ត្រី ជាសមាជិកសង្គមដែលមិនអាចខ្វះ បានសម្រាប់សង្គម បច្ចុប្បន្នស្ត្រីបានទទួលសិទ្ធិ របស់ខ្លួនស្មើនិងបុរសក្នុងការចូលរួមចំណែក ជីវភាពនយោបាយសេវាអប់រំ សេវាសង្គម សេវាកិច្ចការការពារផ្លូវច្បាប់ ប្រកបដោយសមភាព សមធម៌ និងយុត្តិធម៌ ដើម្បីផលប្រយោជន៍សង្គម និងសង្គមគ្រួសារ។
ស្រី្តកម្ពុជាជាង៥០ភាគរយបានកាត់បន្ថយ និងទប់ស្កាត់នូវបញ្ហាប្រឈម ការរើសអើងការរំលោភបំពានផ្សេងៗទៀត។ លោកបានបន្តថា រាជរដ្ឋាភិបាលទទួលស្គាល់ ស្នាដៃស្ត្រីខ្មែរស្ថានភាពស្ត្រីអាចប្រសើរដោយផ្អែកលើការគាំទ្រ ទទួលស្គាល់ពីគ្រួសារនិងសង្គមជាតិ ពិសេសគឺភាពរឹងមាំក្លាហានរបស់ស្ត្រី ដែលកន្លងមកស្ថានភាពសុខភាព សេដ្ឋកិច្ច វប្បធម៌ ចំណេះដឹង ឋានៈតួនាទីក្នុងសង្គមមានភាពកក់ក្តៅការ ការពារសុវត្ថិភាពប្រកបដោយសុខក្សេមក្សាន្ត និងគ្មានហិង្សានិងមានកត្តាជាច្រើនទៀត បានផ្តល់ឱកាសឲ្យស្ត្រីបានចូលរួមក្នុងនយោបាយ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាដើម។
លោក ហ៊ិន សុផល បានអំពាវនាវ បងប្អូនដែលរស់នៅក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យមេត្តារួមគ្នាលើក ស្ទួយតម្លៃវប្បធម៌ជាតិ រក្សាកិត្តិយស និងសិទ្ធិស្ត្រី ដែលជាភរិយា ជាម្តាយ ជាកូនស្ត្រីដ៏ល្អក្នុងគោល នយោបាយភូមិ/ឃុំមានសុវត្ថិភាព គោរពច្បាប់ចរាចរ បំបាត់អំពើហិង្សា គ្មានគ្រឿងញៀន និងឈានទៅរកការលុបបំបាត់អំពើ ពាលាអាវ៉ាសែ ការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ ដែលធ្វើឲ្យអន្តរាយ និងបាត់បង់សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមទាំងមូល។
គោរពយ៉ាងខ្ជាប់ខ្ជួន នូវគោលការប្រជាធិបតេយ្យព្រមទាំងសិទ្ធិ និងសេចក្ដីថ្លៃថ្នូរស្មើភាពគ្នា ក្នុងការចូលរួមផ្លាស់ប្ដូរស្ថានភាពបន្ថែមទៀត សង្គមគ្រួសារខ្មែរ ដើម្បីទិសដៅតែមួយ គឺការកសាង និងអភិវឌ្ឍន៍សង្គម លុបបំបាត់រាល់ទម្រង់ នៃការរើសអើងលើស្ត្រី បំបាត់អំពើលុករលួយនៅគ្រប់ លំដាប់ថ្នាក់ដើម្បីសង្គមមានស្ថិរភាពរុងរឿង៕