ខេត្តបន្ទាយមានជ័យ ៖ បើតាមការឲ្យដឹងរបស់ លោកឧត្តមសេនីយ៍ត្រី ហិុនសុផល ប្រធានពន្ធាគាខេត្ត បន្ទាយមានជ័យបានឲ្យដឹងថា មានអ្នកទោសស្រាលចំនួន៧៧នាក់ និងស្រី៦នាក់ ត្រូវបានដោះលែងថ្ងៃបុណ្យចូលឆ្នាំ និងបុណ្យពិសាកបូជាខាងមុខនេះ។
លោកហ៊ិនសុផល ប្រធានពន្ធាគារខេត្តបន្ទាយមានជ័យ មានប្រសាន៍ថា នៅពន្ធាគារខេត្តបន្ទាយមានជ័យ មានអ្នកទោសសរុបចំនួន៩០០នាក់ ស្រី១១១នាក់ ក្មេងជាប់ម្តាយចំនួន៨នាក់ ស្រីមានផ្ទៃពោះចំនួន២នាក់ និងអ្នកទោសជនបរទេសចំនួន១៣នាក ជនជាតិថៃចំនួន១០នាក់ ជនជាតិវៀតណាមចំនួន៣នាក់។ លោកបានបន្តថា ពន្ធាគារបន្ទាយមានជ័យ ក្នុងឆ្នាំ២០១៥នេះ បានប្រជុំគណកម្មាធិការខេត្ត បានសម្រេចស្នើរសុំដោះលេងអ្នកទោស កម្រិតស្រាលចំនួន៧៧នាក់ ស្រី៦នាក់ ក្នុងនោះសុំដោះលេងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរចំនួន៣៦នាក់ ស្រី២នាក់ និងថ្ងៃបុណ្យពិសាកបូជាចំនួន៤១នាក់ ស្រី៤នាក់ បានស្នើរសុំទៅរាជរដ្ឋាភិបាលស្នើរសុំ ទៅព្រះមហាក្សត្រឡាយព្រះហស្នដោះលែង។
លោក ហ៊ិន សុផលបានមានប្រសាសន៍ថា នៅពន្ធាគារខេត្តបន្ទាយមានជ័យ បានបុណ្យសិទ្ធិនារីអន្តរជាតិ៨មីនា២០១៥ ដែលត្រូវបានធ្វើឡើងនៅ ថ្ងៃទី០៦មីនា២០១៥ និងបាននាំយកអំណោយចែកជូនស្រីជាអ្នកទោសចំនួន១១១នាក់ ដែលម្នាក់ទទួលបានមាន១ .សាប៊ូម្សៅ១គីឡូក្រាម ២.សាប៊ូអនាម័យ១ដុំ ៣.ស្បែកជើងបន្ទាត់១គូ ៤.ថ្នាំដោះធ្មេញ១ដប ៥.ច្រាស់ដោះធ្មេញ១ និងមាននំប៉័ង២ ទឹកសុទ្ធ១ដប ហើយបានរៀបចំប្រគុំតន្ត្រី ដើម្បីឲ្យអ្នកទោសរាំលេងកំសាន្ត នៅក្នុងនៅក្នុងពន្ធនាគារនេះទៀតផង៕