បាត់ដំបង ៖ កម្លាំងនគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនបុរសម្នាក់ពីបទរំលោភសេពសន្ថវៈកាលពីម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៩ខែមីនាឆ្នាំ២០១៥នៅមុខផ្សារភ្នំព្រឹកក្នុភូមិអូរឃុំពេជ្រចិន្តាស្រុកភ្នំព្រឹករួចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍ចាប់រំលោភក្មេងស្រីកាលពីម៉ោង១៩និង៣០នាថ្ងៃទី៨ខែមីនាឆ្នាំ២០១៥នៅដុបចំការអ្នកភូមិពេជ្រចិន្តា។
លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹកបានអោយដឹងថា បុរសសង្ស័យដែលឃាត់ខ្លួនមានឈ្មោះជ្រៃសុផៃអាយុ២២ឆ្នាំរបររត់ម៉ូតូឌុបមានទីលំនៅភូមិឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបង។ចំណែកក្មេងស្រីរងគ្រោះឈ្មោះឆហអាយុ១៦ឆ្នាំនៅរៀន ។
ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ពេលនាងចេញពីរៀនគួរបានជួបបុរសសង្ស័យបានបើកម៉ូតូតាមផ្លូវរួចបុរសនោះបង្អង់ម៉ូតូដោយនិយាយកុហក់បបួលឌុបនាងទៅមើលកម្លែងពាក់មី ដោយមិនយកប្រាក់ថ្លៃឈ្នួលម៉ូតូ ពេលជិះម៉ូតូចេញពីភូមិប្រហែល១០គីឡូម៉ែត្រ ដល់ដីចំការមានព្រៃស្ងាត់ គេក៏ផ្តួលម៉ូតូរួចចាប់រំលោភខ្លួន រហូតសម្រេចតែម្តង ហើយជិះម៉ូតូគេចខ្លួនបាត់ កាលពីម៉ោង១៩និង៣០នាសទីថ្ងៃទី៨ខែមីនាឆ្នាំ២០១៥។
លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹកបានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងអាណាព្យាបាលជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ រួចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមផ្លូវច្បាប់ ៕