0

រថយន្ត​ឡ​ង់​គ្រីស័រ​ដឹក​ឈើប្រណិត​២៣​ដុំ​របស់​ថោង​សុខ​ឡាយ​មន្ត្រី​យោធា​ត្រូវ​សមត្ថកិច្ច​ឃាត់​លើក​ទី​២

រថយន្ត​ឡ​ង់​គ្រីស័រ​ដឹក​ឈើប្រណិត​២៣​ដុំ​របស់​ថោង​សុខ​ឡាយ​មន្ត្រី​យោធា​ត្រូវ​សមត្ថកិច្ច​ឃាត់​លើក​ទី​២

​ខេត្ត​រតនគិរី ៖ រថយន្ត​ឡ​ង់​គ្រីស័រ​ដឹក​ឈើប្រណិត ២៣ ដុំ របស់ ថោង សុខ​ឡាយ មន្ត្រី​យោធា​ក្នុង​អង្គភាព​ទីចាត់ការ​ឃោសនា​ព័ត៌មាន​អ គ្គ​បញ្ជាកា​រមាន​លិខិត​បញ្ជា​បេសកកម្ម ប្រចាំ​ខេត្ត​រតនគិរី​ត្រូវ នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​អូរ​ជុំ​ឃាត់​លើក​ទី​២ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​០៨ ខែ​មីនា ឆ្នាំ​២០១៥​នៅ​ចំណុច លើ​ផ្លូវជាតិ​លេខ ៧៨ A​លើ​ទួល​មួយកន្លែង ស្ថិតក្នុង​ភូមិ​ថា​រ៉ង​ជង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី ។​

​លោក គឹម ពិសី មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ បាន​ប្រាប់ឲ្យដឹង​ថា ដោយ​ទទួល​ព័ត៌មាន​ថា​មាន​ឈើប្រណិត​ឆ្លង​តាម​ទូក​លើកដាក់​រថ​យន្ត​ដឹក​ចេញពី​ភូមិសាស្ត្រ​ស្រុក​វ៉ឺ​ន​សៃ ចូល​មក​ក្រុង​បាន​លុង​រូបលោក​បាន​រៀបចំ​កម្លាំង​សហការ​កម្លាំង​នគរបាល​ស្រុក​អូរ​ជុំ​ចាំ​ស្ទាក់​ចាប់​តែម្តង ។​រថយន្ត​ដឹក​ឈើប្រណិត ម៉ាក​ឡង់​គ្រីស័រ ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-7499 ឈើ​ចំនួន​២៣​ដុំ​មុខកាត់​១០​គុណ​៤០​គុណ​០៨​មាន​ម្ចាស់​ឈ្មោះ ថោង សុខ​ឡាយ មន្ត្រី​យោធា​ឋានៈ​វរសេនីយ៍ទោ បម្រើ​ការងារ ក្នុង​អង្គភាព​ទីចាត់ការ ឃោសនា​ព័ត៌មាន អគ្គបញ្ជាការ​មាន​លិខិត​បញ្ជា​បេសកកម្ម​ប្រចាំ​ខេត្ត​រតនគិរី ។​

​ប្រភព​ពី​សមត្ថកិច្ច​មួយ​ចំនួន​បានអោយដឹង​ថា​រថយន្ត​មន្ត្រី​យោធា​ខាងលើនេះ គេ​តែង​សង្កេត​ឃើញ​លួច​បន្លំ​ដឹក​ឈើ​ជា​ញឹកញាប់​ណាស់​បម្រុង​ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម​ហើយ​កន្លងមក​ហើយ​សមត្ថកិច្ច​បាន​នគរបាល​វរការ​ពារ​ព្រំដែន​លេខ 623 បាន​ចាប់បញ្ជូន​មក​រដ្ឋបាល​ព្រៃឈើ​ម្តង​ដែរ​តែ​មិន​រាងចាល​។​

​លោក ថោង សុខ​ឡាយ ម្ចាស់​រថយន្ត​ដឹក​បាន​អោយដឹងថា​ពេល​ទៅលេង​នៅ​ផ្ទះ​ម្តាយក្មេក​បាន​ដាក់​ឈើប្រណិត​៤​ទៅ​៥​ដុំ​យកមក​គ្រាន់​ដោះដូរ​ថ្លៃ​សាំង​រថយន្ត​ប៉ុណ្ណោះ​    ​ខ្លួន​មិន​មែន​ជា​អ្នក​រកស៊ី​ឈើ​ស្អី​ទេ​។​

​លោក គឹម ពិសី មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ បានបញ្ជាក់​ថា វត្ថុតាង រថយន្ត និង​ឈើ​ប្រណីត​២៣​ដុំ ត្រូវបាន​កសាង​សំណុំរឿង បញ្ជូន​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផ្នែក​វ៉ឺ​ន​សៃ យក​ទៅ​រក្សា ទុក ដើម្បី​ចាត់ចែង​តាមច្បាប់ ៕

 

2015_03_09a-(2) 2015_03_09a-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment