បាត់ដំបង ៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងឃាត់រថយន្ត គ្រឿង តទ្រុងខ្ពស់វែង បង្កទាក់ខ្សែភ្លើង និងកកស្ទះចរាចរណ៍យកអប់រំ មិនផាកពិន័យ ដោយអោយធ្វើកិច្ចសន្យារើទ្រុងដូចដើមនិងឈប់លួចតទ្រុងតទៅទៀត កាលពីព្រឹកថ្ងៃទី ២ ខែមីនា ឆ្នាំ ២០១៥ ។
ការឃាត់រថយន្តធ្វើឡើង កាលរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៥ តាមផ្លូវជាតិលេខ៥៧ ផ្លូវវាងផ្លូវចំការដូង ក្នុងភូមិ១៣ មករា សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។
លោក សំ សារាយ នាយផ្នែកផ្សព្វផ្សាយចរាចរណ៍ផ្លូវគោគបានអោយដឹងថា រថយន្តទាំង៤គ្រឿងម៉ាកហ្វុយសូ បានបណ្តុះឈើនិងដែកតទ្រុងខ្ពស់ខុសពីសំណៅដើម ដែលច្បាប់កំណត់អនុញ្ញាតកំពស់៤,២ម៉ែត្រពីដី ។ ហើយរថយន្តដែលឃាត់មិនមានឈៀកត្រឹមត្រូវទេ ដោយកង់រថយន្តសឹករិករិលដល់អំបោះ ជាហេតុបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃផងដែរ ។
លោក សាត គឹមសាន្ត ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក បានអោយដឹងថា រថយន្តដែលកែច្នៃទ្រុងបន្ថែមបានដឹកសំ ពីងសំពោង បង្កទាក់ខ្សែភ្លើង ឬខ្សែទូរស័ព្ទ ដែលមានកាត់ទទឹងផ្លូវ ដាច់បណ្តាល អោយអ្នកជិះ កង់ម៉ូតូតាក់កដួល ចំពោះទ្រុងវែង ក៏ពិបាកបត់បែន បង្កអោយកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។ ចំពោះរថយន្តទាំង ៤ គ្រឿង គ្រាន់តែឃាត់យកមកអប់រំ អោយម្ចាស់គោរពច្បាប់ និងធ្វើកិច្ចសន្យាឈប់តទ្រុងតទៅទៀត មិនមានការផាកពិន័យនោះទេ ហើយសូមម្ចាស់រថយន្តដ៏ទៃទៀត ត្រូវគោរពច្បាប់ចរាចរណ៍ និងបំពេញបែបបទ អោយបានត្រឹមត្រូវ មុនធ្វើចរាចរណ៍តាមដងផ្លូវជាតិ ៕