ខេត្តឧត្តរមានជ័យ ៖ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥នៅចំណុចផ្លូវលំគ្រួសក្រហមបំបែកជាបួនក្នុងភូមិកំណប់សង្កាត់បន្សាយរាក់ ក្រុងសំរោងមានរថយន្តម៉ាកតូយូតាវីហ្គោ២បាំងបុកជាមួយរថយន្តភ្លៅប្រាំក្រឡាប់ស្លាប់មនុស្ស២នាក់និង៥នាក់ទៀតរងរបូសធ្ងន់-ស្រាល៥នាក់។កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥នៅចង្កេះភ្នំដងរែក នៅក្បែររូបសំណាក់លោកយាយម៉ៅ ក្នុងភូមិជើងភ្នំឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យមានរថយន្តប្រភេទបែនដឹកដីធ្វើដំណើរចុះពីលើភ្នំមកដល់ត្រង់ផ្លូវកែងក្រោយយាយម៉ៅប្រហែល៣០ម៉ែត្របុករថយន្តវីហ្គោអូសធ្លាក់ចូលជ្រោះភ្នំដងរែកបណ្តាលអោយលោកឧត្តមសេនីយ៍ម្នាក់ និងមានអ្នកបើកបររថយន្តកបានស្លាប់ ខណៈចុះបេសកម្មទំនាក់ទំនងព្រំដែនជាមួយភាគីថៃនិងអ្នកបើកបររថយន្តដីធ្លាក់ជ្រោះស្លាប់។
ករណីទី១ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថារថយន្តម៉ាកតូយូតាវីហ្គោពីរបាំង ពណ៍ស្ករ ស្លាកលេខភ្នំពេញ 2K 4066 ផ្ទុកមនុស្សប្រុស-ស្រីចំនួន៦នាក់បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនបានបុកទទឹងជាមួយរថយន្តយីឌុបកង់១០ ពណ៌ប្រផេះលាយខៀវពាក់ស្លាកលេខ ក្រចេះ 3A 0339 បើកបរក្នុងទិសដៅពីលិចទៅកើតក្រឡាប់ស្លាប់២នាក់នៅកន្លែងកើតហេតុ បណ្តាលអោយក្មេងស្រីម្នាក់ដាច់ក្បាលនិងបុរសម្នាក់ស្លាប់និង៥នាក់ទៀតរងរបួសធ្ងន់និងស្រាលត្រូវបានដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តភ្លាមៗផងដែរ ។
សមត្ថកិច្ចប៉ូលីសនិយាយថាចំនួនមនុស្សរងគ្រោះថ្នាក់ចរាចរនេះមាន ១-ឈ្មោះ សំរិទ្ធមុន្នីសេត ភេទស្រី អាយុ៨ឆ្នាំស្លាប់ដាច់ក្បាលរស់នៅភ្នំពេញ។,២-ឈ្មោះ ឃ្លាំង ចាន្នី ប្រុសអាយុ៥៦ឆ្នាំស្លាប់ រស់នៅភូមិត្នោតសង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យ។ចំណែកអ្នករងរបួសធ្ងន់-ស្រាលចំនួន៥នាក់ទៀតមានឈ្មោះ ១-ទៀងចាន់ដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំរបួសស្រាល រស់នៅភ្នំពេញ(អ្នកបើកបរ), ២-ជួងប៊ុននី ភេទប្រុស អាយុ៣៦ឆ្នាំរបួសស្រាល រស់នៅភ្នំពេញ។ ៣-សំ វុទ្ធី ភេទប្រុស អាយុ៥៤ឆ្នាំរបួសធ្ងន់រស់នៅភូមិត្នោតសង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យ។, ៤-សំ ពុទ្ធា ភេទស្រីអាយុ៣០ឆ្នាំ របួសធ្ងន់និងទី៥-គង់ យ៉េត ភេទស្រីអាយុ៥០ឆ្នាំរបួសធ្ងន់មានអាសយដ្ឋាននៅភ្នំពេញ ។
ករណីទី២រថយន្តបែនដឹកដីរបស់ក្រុមហ៊ុន លឹម ហេង កាស៊ីណូចុះពីលើភ្នំបុករថយន្តវីហ្គោរបស់លោកឧត្តមសេនីយ៍ផ្កាយ២បណ្តាលអោយស្លាប់៣នាក់ ក្នុងនោះមានទី១លោកឧត្តមសេនីយ៍ នួន នៅគណៈបញ្ជាការកងឯកភាពទិសទី២នៃភូមិភាគទី៤អ្នកបើកបររថយន្តម្នាក់ឈ្មោះ ឡាយ លីឋានៈជាអនុសេនីយ៍ឯកនិងអ្នកបើកបររថយន្តបែនដឹកដីម្នាក់ផងដែរ(រថយន្តធ្លាក់ចូលជ្រោះ)។
នៅរសៀលថ្ងៃទី២៧ខែកុម្ភៈគណៈប្រតិភូមិកម្ពុជា បានណាត់ជួបប្រជុំជាមួយយោធា និងអភិបាលខេត្តថៃ នៅមាត់ច្រកអន្តរជាតិជាំសាង៉ាំហើយក្នុងនោះក៏មានក្បួនរថយន្តថ្នាក់ដឹកនាំក្នុងខេត្តឧត្តរមានជ័យនិងរថយន្តរបស់មន្ត្រីយោធាជាច្រើននាក់ដែលធ្វើដំណើរឡើងលើភ្នំដងរែកមុនដើម្បីរង់ចាំខាងភាគីថៃមកជួបប្រជុំចំណែករថយន្តរបស់លោកនួននៅក៏បានធ្វើដំណើរឡើងភ្នំតាមពីក្រោយរបស់រថយន្តគណៈប្រតិភូដែរហើយនៅពេលធ្វើដំណើរជិតរូបសំណាក់យាយម៉ៅក៏ស្រាប់តែមានរថយន្តប្រភេទបែនដឹកដីធ្វើដំណើរចុះពីលើភ្នំមកដល់ត្រង់ផ្លូវកែងក្រោយយាយម៉ៅប្រហែល៣០ម៉ែត្ររថយន្តបែនក៏បុករថយន្តវីហ្គោគាបជាប់គ្នាអូសធ្លាក់ចូលជ្រោះភ្នំដងរែក ហើយរថយន្តវីហ្គោខ្ទេច រីឯអ្នកបើកបររថយន្តបែកក៏បានស្លាប់ជាប់នៅក្នុងរថយន្តធ្លាក់ជ្រោះដែរ ៕
ព្រំសំ