0

បញ្ជូន​បុរស​៣​នាក់​ពី​បទ​ហឹង្សា​មាន​ស្ថាន​ទម្ងន់​ទោស​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​

បញ្ជូន​បុរស​៣​នាក់​ពី​បទ​ហឹង្សា​មាន​ស្ថាន​ទម្ងន់​ទោស​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​

​បាត់ដំបង ៖ កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ បញ្ជូន​បុរស​៣​នាក់​ពី​បទ​ហឹង្សា មាន​ស្ថាន​ទម្ងន់ទោស បង្ក​អោយ​បុរស​ម្នាក់​ស្លាប់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នា​រសៀល​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៥ ចាត់ការ​តាម​ផ្លូវច្បាប់ ។​

​ហេតុការណ៍​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ធ្វើឡើង​កាល​ម៉ោង ៥ រសៀល ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នៅ​ភូមិ​ឃុំ​ព្រៃ​ចាស់​ស្រុក​ឯក​ភ្នំ​។ ហេតុការណ៍​វាយតប់​គ្នា​កាល​ម៉ោង​១៧​រសៀល ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​តារាង​បាល់ទះ​ភូមិ​ឃុំ​ព្រៃ​ចាស់​ស្រុក​ឯក​ភ្នំ ។​

​នគរបាល​បានអោយដឹងថា ជនរងគ្រោះ​ស្លាប់ មានឈ្មោះ​វន​វិន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ របួស​បែកក្បាល​រស់នៅ​ភូមិ​កើតហេតុ ។ ក្រោយពី​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​ត្រឡប់ទៅផ្ទះ​វិញ ស្លាប់​នៅ​ម៉ោង ៣ ភ្លឺ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ។ ចំណែក​ក្រុម​ជនសង្ស័យ ឃាត់ខ្លួន​ទី ១ ឈ្មោះ ឈឿម ផានិត ហៅ ម៉ៅ អាយុ ២៣ ឆ្នាំ ។ ទី​២ ឈ្មោះ ឌី វាសនា អាយុ ២៣ ឆ្នាំ ។ ទី​៣ ឈ្មោះ សេន សុភា អាយុ​២៣​ឆ្នាំ រងរបួស​ធ្ងន់​ត្រូវ​ច្រវ៉ា​ទូក ។ ទាំង ៣ នាក់ រស់នៅ​ភូមិ​កើតហេតុ​។​

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ចាស់​បាន​អោយដឹងថា ជនរងគ្រោះ​ឈ្មោះ វន វិន ជា​មនុស្ស​យ៉ាប់​ក្នុងភូមិ ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ក្បាល​អោយ​របួស​ជាង ១ ខែ​មក​ហើយ នៅ​ល្ងាច​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ជនរងគ្រោះ​ឈ្មោះ វន វិន បាន​លប​វាយ​ឈ្មោះ ឌី វាសនា ពីក្រោយ​ខ្នង​បណ្តាលអោយ​ដាច់​ខ្សែក ពេល​កំពុង​អង្គុយ​ហូប​សាច់​កណ្តុរ ។ ពេលនោះ ឈ្មោះ សេក ឆុំ ចូល​ឃាត់​ត្រូវ​ឈ្មោះ វន វិន ដាល់​បាក់ធ្មេញ និង​ហើម​ដៃជើង​ផងដែរ ។ ដោយឡែក នៅ​ម៉ោង​១៧​រសៀល ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ឈ្មោះ វន វិន ស្រវឹងស្រា និង​បក្សពួក​មាន​ច្រវ៉ា​ទូក និង​កន្ត្រៃ​បាននាំគ្នា​ទៅ​វាយ សេន សុភា កំពុង​មើល​គេ​លេង​បាល់ទះ ពេលនោះ ក៏​មាន​ការ​វាយ​ប្រតប់​គ្នា ឈ្មោះ វន វិន ប្រហែល​ដួល​ប៉ះ និង​គ្រែ​អ្នកលក់​នុំ ឬ​បង្គោល​សសរ​តារាង​បាល់ទះ (​ព្រោះ​ក្រុម​ឈ្មោះ ភា កំពុង​មើល​គេ​វាយ​បាល់ទះ​គ្មាន​ដំបង​នៅ​ដៃ​ទេ​) ក្រោយមក​អ្នកស្រុក​ចូល​ឃាត់ និង​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ ។​

​ក្រុម​សង្ស័យ​បានអោយដឹងថា ពេលនោះ ពួកខ្លួន​បាន​វាយតប់​គ្នា​មែន ប៉ុន្តែ​មិន​បាន​ប្រើ​ដំបង​វាយ​ជនរងគ្រោះ​វិញ​ទេ ចំពោះ​ការ​បែកក្បាល​ឈន​រងគ្រោះ រហូតដល់​ស្លាប់ មិនដឹង​នរណា​ជា​អ្នក​វាយ​ទេ ។​

​លោក យឿ​ម ប៊ុនលឿប អធិការ​ស្រុក​ឯក​ភ្នំ បានបញ្ជាក់​ថា ក្រុម​ជនសង្ស័យ ៣ នាក់ ដែល​ឃាត់ខ្លួន​ក្នុងនោះ​ម្នាក់​រងរបួស​ធ្ងន់ ហើយ​ក្រុម​សង្ស័យ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​តាម​ផ្លូវច្បាប់ ៕

 

2015_03_01rt2 (3) 2015_03_01rt2 2015_03_01rt2 (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment