0

​អង្គរក្ស​អ្នកធំ​បើកបរ​រថយន្ត​លើស​ល្បឿន​កំណត់ បាញ់​គំរាម​នគរបាល​ចរាច​រណ៍​៣៣​គ្រាប់ ខឹង​ផាកពិន័យ​

​អង្គរក្ស​អ្នកធំ​បើកបរ​រថយន្ត​លើស​ល្បឿន​កំណត់ បាញ់​គំរាម​នគរបាល​ចរាច​រណ៍​៣៣​គ្រាប់ ខឹង​ផាកពិន័យ​

​ខេត្ដ​កំពង់ស្ពឺ ៖  អង្គរក្ស​អ្នកធំ​បើកបរ​រថយន្ត​លើស​ល្បឿន​កំណត់ ពេល​នគរបាល​ចរាច​រណ៍ ផាកពិន័យ​ចំនួន​ចំនួន​១២០០០​រៀល បើករថយន្ត​ចេញ​បាន​ប្រហែល ៥ ម៉ែត្រ ដក​កាំភ្លើងខ្លី​បាញ់​គំរាម​នគរបាល​ចរាច​រណ៍​៣៣​គ្រាប់​រួច​បើក​គេចខ្លួន​បាត់​ធ្វើអោយ​មាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១០​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់ សុពណ៌​ទេព ក្រុង​ច្បារមន ខេត្ដ​កំពង់ស្ពឺ ។​

​លោក លី ចាន់ថន នាយ​ផ្នែក​នគរបាល​ច​រាចរណ៍​ផ្លូវគោក ខេត្ដ​កំពង់ស្ពឺ​បានឱ្យដឹង​ថា​មុនពេល​កើតហេតុ កម្លាំង នគរបាល ចរាចរណ៍​ខេត្ដ​កំពង់ស្ពឺ ៨​នាក់ ដាក់​កម្លាំង​ត្រួតពិនិត្យ​ការធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវជាតិ​លេខ​៤ ក្រោយមក​មាន​រថយន្ដ​ស៊េរី​ទំនើប ម៉ាក​មែក សឺ​ដេស ពណ៌​ខ្មៅ មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-2229  បើកបរ​ក្នុង ពី​ខេត្ដ​ព្រះសីហនុ ឆ្ពោះ​មក​រាជធានី​ភ្នំពេញ ក្នុង​ល្បឿន ៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ ដោយ​ឃើញ​ការបើកបរ​លើស​ល្បឿន​កំណត់ ក្នុង​ទីប្រជុំជន កំណត់​ត្រឹម​៣០​ទៅ​៤០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​នោះ  មន្ដ្រី​នគរបាល​ចរាច​រណ៍ ក៏​បាន​ចេញ​ស្ទាក់​រថយន្ត ហើយ​ធ្វើ​ការអប់រំ និង​ផាកពិន័យ ចំនួន​១២០០០​រៀល ។​ក្នុង​រថយន្ត​គេ​ឃើញ​មាន​បុរស​២​នាក់ អង្គុយ​ខាងមុខ ស្លៀកពាក់​ឯកសណ្ឋាន ជា​អង្គរក្ស ដោយឡែក​កៅអី​ខាងក្រោយ គេ​មើល​មិន ឃើញ​ជា​នរណា​នោះទេ ដោយសារ​កញ្ចក់​រថយន្ដ​បិត ស្កុត​ពណ៌​ខ្មៅ ។​ពេល​ផាកពិន័យ​រួច​រថយន្ត​បើក​ចេញ​ប្រហែល​៥​ម៉ែត្រ​ក្រុម​អង្គរក្ស​បាន​ដក​កាំភ្លើងខ្លី បាញ់ គំរាម​នគរបាល​ចរាច​រណ៍ ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល ប្រជាពលរដ្ឋ​និង អ្នកដំណើរ រួច​ក៏​បាន​បើករថយន្ត​ចាកចេញ​បាត់ទៅ ក្រោយពី​ពិនិត្យ​សំបក​គ្រាប់កាំភ្លើង​ឃើញ​មាន ៣៣ គ្រាប់ ។​

​លោក​លី ចាន់ថន បានបញ្ជាក់​ថា​កម្លាំង​កំពុង​ធ្វើ​ការស្រាវជ្រាវ តាម​រក​ម្ចាស់ រថយន្ដ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ព្រោះ​កម្ពុជា ជា​ប្រទេស​មាន​ច្បាប់​និង​គោរព ច្បាប់ ទម្លាប់​ត្រឹមត្រូវ​មិន​បណ្ដោយ​ឱ្យ​ជន មាន​អំណាច​យក​កាំភ្លើង​មក​បាញ់បោះ ស្រេច​តែ​អំពើ​ចិត្ដ ដូច​សម័យ​សង្គ្រាម​នោះ ទេ ។​

​សាធារណជន​រិះគន់ថា ទោះជា​សមត្ថ កិច្ច​នគរបាល ចរាចរណ៍​ធ្វើ​ខុស​តិច​តួចក្តី ក្នុងនាម​យើង​ជា​អ្នក​មាន​មិន​ត្រូវ​បញ្ចេញ​កំហឹង​បែបនេះ​ទេ បើ​យើង​គោរព​ច្បាប់​ល្អ នរណា​ទៅ​ចាប់​ផាកពិន័យ ដូច្នេះ​សមត្ថកិច្ច​គួរ​ស្វែងរក​ចាប់​ជនសង្ស័យ ដែល​ប្រើ​អាវុធ​ខុស​ច្បាប់​មក​ដាក់ទោស ដើម្បី​អោយ​សង្គម​មាន​សន្តិសុខ​ពិតប្រាកដ ៕

2015_03_01rt1 2015_03_01rt1 (1)

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment