តាមប្រភពពី សមត្ថកិច្ចគយ ដែលចូលរួមក្នុងប្រតិបត្តិកា របង្ក្រាបនោះបានឲ្យដឹងថា មានទំនិញជាគ្រឿងឧបភោគបរិភោគ ជាង១០មុខ ត្រូវបានឆែក ឆេរសម្រាប់ ទីតាំងឃ្លាំងខាងលើ ប៉ុន្តែក្រោយមកមន្ត្រីក្រោម ឱវាទរបស់លោក អ៊ុយ កុសល បញ្ជាក់ ថាទំនិញទាំងនោះ មានច្បាប់អនុញ្ញាត នាំចូលត្រឹមត្រូវ ពុំមានកំហុស អ្វីទេ។ សមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីតុលាការបាន ធ្វើការរិះគន់ថា បើទំនិញទាំងនោះមិនមែន ទំនិញគេចពន្ធ ឬទំនិញ ខុសច្បាប់គឺ គ្មានហេតុផលអ្វីដែល សមត្ថកិច្ចគយត្រូវស្នើ មកតុលាការឲ្យ ចូលរួមក្នុងការឆែកឆេរទ្បើយ ។ អាចនិយាយបានថា លោក អ៊ុយ កុសល ខ្ចីដៃតុលាការយកទៅប្រើដើម្បីព្រមានម្ចាស់ទំនិញដើម្បីជាថ្នូរនឹង ផលប្រយោជន៍ផ្ទាល់ខ្លួន។
លោក អ៊ុយ កុសល ប្រធានសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញត្រូវបានមន្ត្រីក្រោមឱវាទ មួយចំនួនបើកកកាយថា កំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយប្រមូលដាក់ហោប៉ៅធ្វើមាន ធ្វើបានផ្ទាល់ខ្លួន ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ សមត្ថកិច្ចគយនិងរដ្ឋាកររាជធានីភ្នំពេញបានចុះបង្ក្រាបឆែកឆេរឃ្លាំង ផ្ទុកទំនិញមួយកន្លែងដ៏ធំក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញឈ្មោះ សៀង សុខ ។ ប្រតិបត្តិការនោះត្រូវបានមជ្ឈដ្ឋាននានាវាយតម្លៃថាលោក អ៊ុយ កុសល កំពុងប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ។
កន្លងមកលោក អ៊ុយ កុសល ធ្វើអ្វីៗស្រេចតែអំពើចិត្តដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដូចជា ការចូលឆែកឆេរទំនិញនៅក្នុងឃ្លាំងរបស់ឈ្មួញមួយចំនួនដោយសារតែឈ្មួញ ទាំងនោះមិនបង់លុយតាមការកំណត់ឬគ្មានទំនាក់ទំនង ជាមួយខ្លួន។ សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានឲ្យដឹងថា លោក អ៊ុយ កុសល ប្រធានសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញល្បីល្បាញខាងប្រព្រឹត្ត អំពើពុករលួយជាយូរមកហើយ ដោយអាងមានខ្នងបង្អែកជាមន្ត្រីជាន់ខ្ពស់នៅក្រសួងសេដ្ឋកិច្ចនិង អគ្គនាយកដ្ឋានគយ។ ករណីបែបនេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករត្រូវចាត់វិធានការទប់ស្កាត់ ជាបន្ទាន់បំផុតដើម្បីកុំឲ្យលោក អ៊ុយ កុសល និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត ៕