0

លោក រ័ត្ន បូរ៉ា ស្នងការរង​កាង​បទល្មើស​ល្បែង និង​ជនខិលខូច ៣ នាក់​ វាយ​គេរបួស ​អោយ​នៅក្រៅ​ឃុំ​

លោក រ័ត្ន បូរ៉ា ស្នងការរង​កាង​បទល្មើស​ល្បែង និង​ជនខិលខូច ៣ នាក់​ វាយ​គេរបួស ​អោយ​នៅក្រៅ​ឃុំ​

បាត់ដំបង ៖ មន្ត្រីនគរបាល​ថ្នាក់​ក្រោម​ថា លោក រ័ត្ន បូរ៉ា ស្នងការរង​កាង​បទល្មើស​ល្បែង ហើយ​បុរស ៣ នាក់ និង​បក្ខពួក​យក​ដំបង និង​ដែក​តាកេ​ឡាន​វាយគេ អោយ​របួស​ម៉ោង ៦ យប់​ថ្ងៃ​ទី ០៦ ដល់​ម៉ោង ៥ ល្ងាច​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ត្រូវបាន​ធានា​នៅ​ក្រៅ​ឃុំ​នេះ មិនមែន​លើក​ទី​១​ទេ បើ​ធ្វើ​ដូច្នេះ មន្ត្រី​អនុវត្តន៍​នឹង​អស់​តម្លៃ ។​

​តាម​ប្រភព​សមត្ថកិច្ច​នគរបាល​បានអោយដឹងថា បុរស​តៃកុង​ឡាន​មានឈ្មោះ កែវ ចាន់​ធី អាយុ ៣០ ឆ្នាំ​របួស​ស្លាបប្រចៀវ សងខាង ដៃ​ឆ្វេង និង​ក្បាល​មាន​ទីលំនៅ​ភូមិ​សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។ រីឯ​អ្នករត់ម៉ូតូឌុប​ត្រូវ ១​ដំ បង​មិន​បាន​ចូលខ្លួន​ដាក់​បណ្តឹង​ឡើយ ។ ចំណែក​ភាគី​បុរស​ដែល​មាន​គ្នាច្រើន មាន​ទី​១ ឈ្មោះ ឈាង ហន អាយុ ៦៧ ឆ្នាំ​របួស​រលាត់​ក​ក្រោយ មាន​របរ​អ្នក​ដឹក​អីវ៉ាន់​ឈ្នួល ភ្នំពេញ បាត់ដំបង មាន​ទីលំនៅ​ភូមិ​សង្កាត់ ទទួល​តា​ឯក ក្រុង​បាត់ដំបង ។ ទី​២ ឈ្មោះ កែម សុភ័ក្ត អាយុ ៣១ ឆ្នាំ ជា​អ្នក​ប្រើ​ដំបង ឬ​ដេក​តា​កេឡាន មាន​ទីលំនៅ​ភូមិ​បឹង​រៃ ឃុំ​ឬ​ស្សី​កែវ ស្រុក​ព្រែកប្រសព ខេត្ត​ក្រចេះ ។ ទី​៣ ឈ្មោះ ហ៊ី សុឈី​ត អាយុ ២៣ ឆ្នាំ​ជា​អ្នក​ប្រើ​ដំបង ឬ​ដេក​តា​កេឡាន មាន​ទីលំនៅ​ភ្នំពេញ ។ ទាំង​២​នាក់​មក​ស្នាក់​បណ្តោះអាសន្ន ជាមួយ​ឈ្មោះ​ឈាង​ហន ។ ចំណែក​បក្ខពួក​២​នាក់​ទៀត ជា​អ្នកបើក​ម៉ូតូ ដឹក​មក​មិន​បាន​ចូលខ្លួន​ទេ ។​

​បុរស​ចំណាស់​ឈ្មោះ ឈាង ហន បានអោយដឹងថា ឈ្មោះ កែវ ចាន់​ធី បាន​បើករថយន្ត​ម៉ាក​នី​សាន់ កាត់​តាម​ផ្លូវ​ទួល​តា​ឯក រ៉​បង្ហុយផ្សែង​ដាក់​លើ​ខ្លួន កំពុង​ជិះ​ម៉ូតូ បណ្តាល​អោយ​ប្រឡាក់​ខោអាវ ខ្លួន​បើក​ម៉ូតូ​តាម​ក្រោយ​រថយន្ត  ។ មួយសន្ទុះ​រថយន្ត​នី​សាន់ បាន​មក​ឈប់​នៅ​ផ្ទះ ឈ្មោះ គង់ ជា​ថៅកែ​ដឹក​អីវ៉ាន់​ឈ្នួល បាត់ដំបង ភ្នំពេញ ខាងកើត​ផ្សារ​បឹង​ឈូក ខ្លួន​ក៏​សួរ​ទៅ​ក្មេង​បើកឡាន​ថា តើ​ឯង​ចេះ​បើកឡាន​ទេ បើក​រ៉ូ​បង្ហុយផ្សែង​មកលើ​គេ​ដូច្នេះ ពេលនោះ​ខ្ញុំ​ទាញ​ដៃ​វា​ចុះ​មក វា​ក៏​វាយ​ខ្ញុំ និង​យក​កូនសោរ​ឡាន​ចាក់ក​ខាងក្រោយ អោយ​របួស​តែម្តង ។​

​ឈ្មោះ កែម សុភ័ក្ត និង​ឈ្មោះ ហ៊ី​សុឈី​ត បាន​សារភាព​ថា ខ្លួន​ពេល​កំពង់​រៀប​អង្ក​ដាក់​លើ​ឡាន ស្រាប់តែ​មាន​គេ​ទៅ​ប្រាប់​ថា មេ​របស់​ខ្លួន ឈ្មោះ ឈាង ហន ត្រូវបាន​ក្រុម​អ្នករត់​ឡាន​ឈ្មោះ គង់ វាយ​ធ្វើបាប​ពេលនោះ ពួកខ្លួន ៤ នាក់​ជិះ​ម៉ូតូ ២ គ្រឿង ដោយ​ឈ្មោះ វ៉ី​ត និង​ឈ្មោះ វ៉ាន់​នី ជា​អ្នកបើក​ម៉ូតូឌុប​ទៅ ហើយ​ទាំង​២​នាក់​នេះ​មិន​បាន​ចុះ​ពីលើ​ម៉ូតូ​ឡើយ ។ ពេល​ទៅ​ដល់​ពួក​ខ្ញុំ​ទាំង ២ នាក់ ម្នាក់​កាន់​ឈើ​ជ្រុង​ម្នាក់​កាន់​ដែក​តា​កេឡាន ចុះ​វាយ​អ្នកបើក​រថយន្ត​បង្ហុយ ផ្សែង ត្រូវ ៤ ទៅ ៥ ដំបង បណ្តាល​អោយ​រត់​ពេញ​ភូមិ​តែ​ម្តង ។ ចំណែក​អ្នក​ម៉ូតូឌុប ដែល​ចូល​ជួយ​ត្រូវ ១ ដំបង ព្រោះ​ពួក​ខ្ញុំ​ស្មានតែ​បក្ខពួក​អ្នក​បើក​ឡាន​បង្ហុយផ្សែង ។​
​ឈ្មោះ កែវ ចាន់​ធី ជនរងគ្រោះ​បានអោយដឹងថា ពេល​ខ្លួន​បើកឡាន​តាមផ្លូវ​ទួល​តា​ឯក ឡាន​វា​រក​រលត់​ក៏​ជាន់​ហ្គែ​រ៉ូ​តែម្តង ហើយ​ពេល​ខ្ញុំ​មក​ដល់​ផ្ទះ​ថៅកែ​គង់ ត្រូវ​តា​ចាស់​មិនដែល​ស្គាល់​គ្នា​មក​ស្តីបន្ទោស ទាញ​ដី​ចេញពី​រថយន្ត ហើយ​ប្រតាយ​គ្នា​ភ្លាមនោះ តា​ចាស់​បាន​ទូរស័ព្ទ​ហៅ​បក្ខពួក​យក​ដំបង​មក​វាយ​លើ​ខ្លួន អោយ​របួស​និង​រត់​ពេញ​ភូមិ​តែម្តង ។​

​លោកស្នងកា​រង​នេះ ធានា​មនុស្ស​ញាប់​ជាង​ស្នងការរង​ដ៏ទៃទៀត ដូចជា​អ្នកពាក់ព័ន្ធ​គ្រឿងញៀន និង​ការចាប់​មនុស្ស​តាម​វង​ផ្លែ​ង គ្រប់​ប្រភេទ ជា​ពិសេស​ជន​បង្ក​ហឹង្សា​មាន​អាវុធ ៣ នាក់​ថ្មី​នេះ ។ ចំពោះ​សាក្សី និង​ជនរងគ្រោះ សឹង​មិន​ហ៊ាន​នាំ​សមត្ថកិច្ច​ទៅ​ផ្ទះ​ជនបង្ក​ហឹង្សា ព្រោះ​ដឹង​ថា មាន​លោក រ័ត្ន បូរ៉ា នៅ​ពីក្រោយ​ខ្នង ព្រមទាំង​ស្រែកប្រាប់​មហាជន អោយ​ដឹង​រឿង​នេះ​ផង ។ សមត្ថកិច្ច​ថ្នាក់ក្រោម​ថា ពិបាក​ធ្វើការ​ណាស់ ព្រោះ​ឋិត​ក្រោម​គំនាប​ថ្នាក់លើ ហ៊ាន​ចាត់ការ​ទេ ហើយ​បើ​ដូច្នេះ ពួក​នេះ​អាង​ខ្នងបង្អែក​ថ្ងៃក្រោយ ដើរ​វាយ​គេ​តាម​ចិត្ត ហើយ​ច្បាប់​លំអៀង និង​មាន​ការ​សងសឹក ៕ អា​លីន​

 

2014_07_07c 2014_07_07c (2) 2014_07_07c (3) 2014_07_07c (4) 2014_07_07c (5)

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment