ខេត្តប៉ៃលិន៖ នៅបរិវេនវត្តគីរីសំរិទ្ធ ហៅវត្តសាលាក្រៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ មានប្រារព្វពីធីមិទ្ទីងរំលឹកខួបលើកទី១៦ ទិវាជាតិយល់ដឹងពីមីន (១៩៩៩-២០១៥) ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៏ និងជាអនុប្រធានទី១អាជ្ញាធរកម្ពុជា គ្រប់គ្រង់សកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ,លោក អៀង វុធ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ,លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន ប្រតិបត្តិករសកម្មភាពមីន មន្ទីរស្ថាប័នពាក់ព័ន្ធក្នុងខេត្ត តំណាងដៃគូអភិវឌ្ឍន៏ អង្គការជាតិ អន្តរជាតិ ,លោក អភិបាលស្រុក លោកគ្រូ អ្នកគ្រូ លោកតា លោកយាយ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបជាង១ពាន់នាក់ ។
លោក អៀង វុធ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៏ថា៖ ថ្ងៃនេះ ខេត្តប៉ៃលិន មានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលអាជ្ញាធរកម្ពុជា គ្រប់គ្រង់សកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន កំណត់យកស្រុកសាលាក្រៅ នៃខេត្ត រៀបចំពិធីរំលឹកខួបលើកទី១៦ ទិវាជាតិយល់ដឹងពីមីន ២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ។ លោកមានប្រសាសន៏បន្តថា៖ ដោយសារសង្គ្រាមផ្ទៃក្នុងអស់រយៈពេលជាច្រើនឆ្នាំ បានបន្សល់ទុកនូវគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ស្ទើរពាសពេញផ្ទៃដីទាំងស្រុក ធ្វើឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើនក្នុងមួយឆ្នាំៗ ។ ប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង ក្នុងការរស់នៅប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ និងជាឧបសគ្គដល់ការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន និងលើវិស័យផ្សេងៗក្នុងខេត្ត ។ លោកបន្តថា៖ ក្នុងរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៤ ការបោសសំអាត់មីនក្នុងខេត្ត បានទទូលលទ្ធផល ចំការមីនចំនួន៤០២ ចម្ការ ដោយមានផ្ទៃដីចំនួន២១៥១,៦១ ហិកតា ,ក្នុងនោះមីនប្រឆាំងមនុស្សចំនួន ៧៥១៧គ្រាប់ /មីនប្រឆាំងរថក្រោះ៧៩គ្រាប់/យុទ្ធភ័ណ្ធមិនទាន់ផ្ទុះចំនួន៣៤១៥ គ្រាប់ ហើយបើគិតជាភាពរយសម្រេចបាន៣៧% នៃផ្ទៃដីសរុបដែលមានមីនទូទាំងខេត្តប៉ៃលិន ។ ចំណែកអត្រាជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ទមីនទាន់ផ្ទុះ ក្នុងរយៈពេល៥ឆ្នាំនេះ មានចំនួនមនុស្ស៧៧នាក់/ស្រី១៤នាក់ ហើយមានអ្នកស្លាប់ចំនួន១០ ស្មើ៥៣ករណី បើប្រៀបធៀបឆ្នាំមុនមានការថយចុះ១៣៣នាក់ ស្មើ៦៣% នៃចំនួនសរុបស្មើ២១០នាក់ ។ លោកបន្តទៀតថា៖ ក្រុមប្រតិបត្តិករ ដែលកំពុងបោសសំអាតមីន នៅខេត្តប៉ៃលិនមានចំនួន៥គឺ អង្គភាពស៊ីម៉ាក់, អង្គភាពម៉ែគ, អង្គការហាឡូត្រាស់ ,អង្គការដោះមីនកម្ពុជា និង មជ្ឍមណ្ទលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គាម ។ លោកបានឲ្យដឹងដែរថា៖មានបញ្ហាប្រឈមជាច្រើន ដូចជា បញ្ហាពេលរដូវភ្លៀងធ្លាក់ច្រើន ជាឧបសក្គក្នុងការបោសសំអាតមីន និងស្ថានភាពផ្លូវខ្លះមិនអាចចូលដល់ចម្ការមីនបាន នៅរដូវវស្សា , ទំហំថវិការរបស់ប្រតិបត្តិករមានកំណត់ មិនអាចឆ្លើយតបតាមតម្រូវការជាក់ស្តែងតាមមូលដ្ឋាន ,ហើយនិងការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីមីន និងយុទ្ធភ័ណ្ទមិនទាន់ផ្ទុះនៅមានកំរិត ។
បន្ទាប់ពីលោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា បានអានសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការរំលឹកខួបលើកទី១៦ ទិវាជាតិយល់ដឹងពីមីន ២៤ កុម្ភៈ ឆ្នាំ២០១៥ រួច ។
ថ្លែងក្នុង ឪកាសនោះដែរ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៏ និងជាអនុប្រធានទី១អាជ្ញាធរកម្ពុជា គ្រប់គ្រង់សកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានមានប្រសាសន៏ឲ្យដឹងថា៖ កម្ពុជា បានចាប់ផ្តើមបោសសំអាតមីន ជាលក្ខណៈមនុស្សធម៌ ចាប់ពីឆ្នាំ១៩៩៣ ដើម្បីធានាសុវត្ថិភាព និងផ្តល់ដីបង្កបង្កើនផលសម្រាប់ការធ្វើមាតុភូមិនិវត្តន៏របស់ ប្រជាជនភៀសសឹក ។ ជាលទ្ធផលគិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ២០១៤នេះ ប្រតិបត្តិករ បានបោសសំអាតមីននិងកាកសំណល់សង្គ្រាមលើផ្ទៃដីចំនួន១០០០គីឡូម៉ែត្រ ក្រឡា រកឃើញ និងកំទេចចោលគ្រាប់មីនថ្មើរជើងចំនួនជាងមួយលានគ្រាប់ មីនប្រឆាំងរថក្រោះចំនួនជាងពីរម៉ឺនគ្រាប់ និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាងពីរលានគ្រាប់ ។ សមិទ្ធផលដ៏ធំធេងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើននូវសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋ និងជុំរុញការអភិវឌ្ឍន៏សង្គមជាតិ ។
លោកបន្តទៀត ថា ៖ យោងតាមទិន្នន័យស្រាវជ្រាវមូលដ្ឋានរបស់អាជ្ញាធរមីន និងតាមរយៈកិច្ចខិតខំប្រឹងប្រែងបោសសំអាតមីន របស់ប្រតិបត្តិករកន្លងមក នៅចុងឆ្នាំ២០១៤នេះ ដីសង្ស័យមានផលប៉ះពាល់ដោយសារមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម នៅមានប្រមាណជាងមួយរយប៉ែតសិបប្រាំពាន់សូន្យម្ភ៉ៃប្រាំមួយ គីឡូម៉ែត្រក្រឡា(១៨៦.០២៦គីឡូម៉ែត្រក្រឡា) ។
ទោះបីជា យ៉ាងណាក្តីអាត្រាគ្រោះថ្នាក់បានងើបឡើងវិញនៅឆ្នាំ២០១៤ នេះ ដែលជាហេតុដែលយើងទាំងអស់គ្នាត្រួវធ្វើការគិតគួរពិចារណារួមគ្នា ឡើងវិញឲ្យបានហ្មត់ចត់ អំពីមូលហេតុដែលនាំឲ្យមានការកើនឡើងនេះ និងរិៈរកវិធានការសមស្រប ដើម្បីទប់ស្កាត់ ។ ចំណែកមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះ រួមមានៈ ការលេងក្រាប់ដោយផ្ទាល់ ការទៅនៅជិតអ្នកលេងគ្រាប់ ការកែឆ្នៃគ្រាប់ ការប្រកបរបរកសិកម្មពង្រកដីថ្មី ការប្រើប្រាស់គ្រឿងយន្តធ្ងន់ៗ ក្នុងភូមិសាស្ត្រ ដែលពុំទាន់មានការបោសសំអាតមីន ពិសេសមីនតោន ការចូលរកអនុផលព្រៃឈើ ឃ្វាលសត្វ ចូលព្រៃកាប់ឈើ ដុតព្រៃ នៅតំបន់ដែលមានផលប៉ះពាល់ដោយសារមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ។
លោកបន្តទៀតថា៖ បើយោងតាមរបាយការណ៏របស់អាជ្ញាធរមីន ផ្ទៃដីដែលបានបោសសំអាតនៅខេត្តប៉ៃលិន មានប្រហែលប្រមាណជា១៣គីឡូម៉ែត្រក្រឡា ហើយនៅសល់ប្រមាណជា៤៣គីឡូម៉ែត្រក្រឡាទៀត ។
ក្នុងពេលនោះដែរ លោកបានអំពាវនាវ ដល់អាជ្ញាធរដែនដី មេត្តាជួយធ្វើការផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋបានដឹង ពីផលប៉ះពាល់ពីមីននិងកាកសំណល់ជាតផ្ទុះពីសង្គ្រាម ក្នុងភូមិសាស្ត្រភូមិ ឃុំរបស់ខ្លួន តាមរយៈផែនទីលទ្ធផលស្រាវជ្រាវពត៌មានចម្ការមីន ព្រោះផែនទីនេះមានសារៈសំខាន់ណាស់ ។ ចំណែកប្រជាពលរដ្ឋ សូមមេត្តាជួយណែនាំក្រុមគ្រួសារ និងអ្នកជាតិខាងខ្លួន ពិសេសត្រួវគោរពតាមការណែនាំនិងការចង្អុលបង្ហាញរបស់អាជ្ញាធរមូលដ្ឋាន អង្គការ ឫប្រតិបត្តិករទាំងឡាយ ដែលបានអប់រំអំពីការគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រួវចេះអប់រំគ្នាបន្ត ពិសេសជួយអប់រំដល់ប្រជាពលរដ្ឋចំណូលថ្មី ឫអ្នកធ្វើដំណើរឆ្លងកាត់ ។
លោកមានប្រសាសន៏បន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធ្វើឲ្យកម្ពុជាមានឈ្មោះបោះសំលេង ក្នុងតំបន់ និងនៅលើសកលលោកថែមទៀត ពិសេសការអនុវត្តន៏គោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ក្នុងការធ្វើកំណែទម្រង់ ស៊ីជំរៅទៅលើវិស័យអាទិភាពសំខាន់ៗ ជាច្រើន ។ ជាទីបញ្ចប់ គណៈអធិបតី បានចែកអំណោយជានិមិត្តរូប ក្នុងអង្គពិធីផងដែរ ៕