0

ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ​បើក​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៥

ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ​បើក​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៥

ខេត្ត​ប៉ៃលិន ៖ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​ព្រឹក​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥ មាន​ប្រារព្វ​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៥ របស់​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ ក្រោម​អធិបតីភាព លោក សៅ ជី​វ័ន្ត រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ , លោក ម៉ី ម​គ្គ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់​គណៈប្រតិភូ​អមដំណើរ លោក​អភិបាលក្រុង /​ស្រុក​, លោក​/​លោកស្រី តំណាង​ដៃគូរ​អភិវឌ្ឍ​ន៏ ,​លោក​/​លោកស្រី​តំណាង​ស្ថាប័ន​មន្ទីរ​ជុំវិញ​ខេត្ត យ៉ាងច្រើន​នាក់​។​

​ លោកស្រី សោ មុនី​រ័ត្ន ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ មន្ទីរ​អភិ​វឌ្ឍេ​ជនបទ មាន​តួនាទី​ភារៈកិច្ច​បំពេញ​រាល់​ការងារ​ចន្លោះប្រហោង នៃ​ស្ថាប័ន​អង្គភាព នានា  សំដៅ​បម្រើ​ផលប្រយោជន៏​ប្រជាពល​រដ្ឋ​នៅ​ជនបទ និង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើឲ្យ សម្រេចបាន​នូវ​គោលដៅ​សហ​ស្ស​វត្យរ៏ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៏​ជាតិ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​

​ លោកស្រី​ប្រធាន​បន្តថា ៖ បច្ចុប្បន្ន​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ បាន​ប្រើ​នូវ​កញ្ចប់​ថវិកា​របស់​មន្ទីរ ក្នុង​ឆ្នាំ​២០១៤ នូវ​ចំនួន​១.០៣២.៩០០.០០០​រៀល ហើយ​មន្ទីរ​បាន​ចំណាយ​ថវិកា ចំនួន​១.០១៦.០៧២.៩១៣ រៀល នៅសល់​ថវិកា​ចំនួន ១៦.៨២៧.០៧៨​រៀល ។ ចំណែក​ថវិកា ដែល​គាំទ្រ​ដោយ​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ ចំនួន ១.៤៨២.៣៦២.០០០ រៀល  និង​មាន ការចំណាយ​ពី​ដៃគូ​អភិវឌ្ឍ​ន៏ ក្រោម​ហិរញ្ញប្បទាន​អង្គការ​UNICEF ចំនួន​១២.២៩៦,៥​ដុល្លា ។

​លោកស្រី​បន្ត​ទៀត​ថា​៖ សកម្មភាព​ការងារ​លើ​វិស័យ ផ្លូវ​ជនបទ ផ្នែក​ថែទាំ និង​ជួសជុល​សង្គ្រោះបន្ទាន់ គឺ​សម្រេច​បាន​១០០%, លើ​វិស័យ​ការងារ​ផ្គត់ផ្គង់​ទឹកស្អាត ក្រោម​ថវិកា​របស់​ក្រសួង ដូចជា​ការជួសជុល​អណ្តូងស្នប់ កា​សាងសង់​អាង​ត្រង​ទឹក ,​ការ​ជី​ស្រះ គឺ​សម្រេច​បាន​១០០% ផងដែរ ។​

​ក្នុង​ទឹសដៅ​ឆ្នាំ​២០១៥ មន្ទីរ​បន្ត​រៀបចំ​កសាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ និង​ថវិកា​វិនិយោគ​៣​ឆ្នាំ កែ​តម្រួវ និង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​ប្រចាំឆ្នាំ និង​ត្រួតពិនិត្យ​សកម្មភាព​នានា កា​សាង​ផែនការ និង​រៀបចំ​របាយ​ការណ៏ដល់​មន្ត្រី អនុវត្ត​ន៏​គម្រោង​ចំនួន ៤ គម្រោង​ទៀត រួមមាន គម្រោង​ជួសជុល​ថែទាំ​ផ្លួវ​ជនបទ លក្ខណៈ​ខួប និង​ប្រចាំ ,​គម្រោង​ជួសជុល​ផ្លួវ​ថវិកា​ជំពួក​ខេត្ត និង​គម្រោង​ជួសជុល​ផ្លួវ​ខូចខាត​ដោយ​ទឹកជំនន់ សរុប​ខ្សែ​ផ្លួវ​មាន​ប្រវែង​៧៩.៦៥​គីឡូម៉ែត្រ ។

​ជាមួយគ្នានេះដែរ មន្ទីរ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដូចជាៈ ចំណោះ​ដឹង​របស់​មន្ត្រី ពុំទាន់​មាន ជំនាញ​សមស្រប និង​សកម្មភាព​ការងារ​នៅ​ឡើយ , មាន​កង្វះខាត​មធ្យោបាយ​ធ្វើដំណើរ ,​ធនធានមនុស្ស និង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ការអនុវត្ត​ន៏​ការងារ ។​ប្រជាពលរដ្ឋ​តាម​ទី​ជនបទ​នៅ ខ្វះខាត​ប្រភព​ទឹកស្អាត និង​បង្គន់​ប្រើប្រាស់​នៅ​ឡើយ ។ លោកស្រី​បាន​សំនូមពរ​ដល់​ក្រសួង មេត្តា​ជួយ​គាំទ្រ​នូវ គម្រោង​សាងសង់​ផ្លួវ​ក្រាល​កៅស៊ូ ស្ពាន និង​បង្កើន​ថវិកា​គាំទ្រ ថវិកា​ជួស​ជ​យល​ផ្លួវ និង​គម្រោង​ទឹកស្អាត និង​អនាម័យ​ជនបទ​ដូចជាៈ អណ្តូងស្នប់ ,​អាង​ត្រង​ទឹកភ្លៀង ,​សម្ភារៈ​បង្គន់ ,​សម្រាប់​ផ្គត់ភ្គង់​ទឹកស្អាត នៅ​តាម​សហគម​ន៏ សាលារៀន​ជនបទ ។​

​លោក លី  សាវុធ អគ្គនាយករង​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​មហាផ្ទៃ បាន​ឡើង​អាន​សេចក្តីសម្រេច របស់​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៤ និង​ទឹសដៅ​ការងារ​ឆ្នាំ​២០១៥ របស់​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ ។​

​ថ្លែង ​ក្នុង​ឪ​កាស​នោះដែរ លោក សៅ ជីវ័ន្ត​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៏ជនប​ទ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ បាន​មាន​ប្រសា​ស​ន៏​ឲ្យដឹងថា​៖​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​បូកសរុប​ លទ្ធផល​ការងារ​ឆ្នាំ​២០១៤ និង​ទឹសដៅ​ការងារ​ឆ្នាំ​២០១៥ របស់​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ នាពេលនេះ គឺជា​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​លើក​ទី​២ ក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា ។​ហើយ​ពិធី​ផ្សព្វផ្សាយ​នេះ ត្រួវបាន​រៀបចំឡើង​ក្នុងពេលដែល​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពប្រាកដនិយម​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ជំរុញ​ដំណើរការ​អនុវត្ត​ន៏​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដែល​ទ​ទូល​បាន​ជោគជ័យ​ក្នុង​ឆ្នាំ​ដំបូង ។ លោក​មាន​ប្រសា​ស​ន៏​បន្តថា​៖ សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ក្នុង​រង្វង់ ៧% ដោយ​មាន​អតិផរណា​ក្នុង​កម្រិត​៣-៤%​ប៉ុណ្ណោះ , ជីវភាព​សេដ្ឋកិច្ច សង្គម​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រសើរឡើង អត្រា​នៃ​ភាពក្រីក្រ ត្រួវបាន​កាត់បន្ថយ​ម​ក​នៅក្រោម​១៨% ។

​ជា​ការពិត​ទោះបី​យើង​ជួប​នូវ​ ការ លំបាក​ខ្លះៗ​ដោយ​កត្តា​ធម្មជាតិ កត្តា​នយោបាយ​ក្នុង​ប្រទេស និង​ថវិកា​ក៏ដោយ តែ​យើង​នូវមាន​មោទនភាព ដោយសារ​យើង​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន  ហើយ​ក្នុង​ឆ្នាំ​២០១៤​នេះ ក្រសួង​សម្រេច​រៀបចំ​សមាសភាព (​គ​.​រ​.​ភ​) បាន​ចំនួន​១៣.៩០៣​ភូមិ ស្មើ​និង​៩៨,៦៧% នៃ​ចំនួន​ភូមិ​សរុប​១៤.០៩០​ភូមិ រៀបចំ​វគ្គ​បណ្តុះបណ្តាល គ​.​រ​.​ភ និង​គ្រូ​បង្គោល និង​សហគម​ន៏​ស្តី​ពី​សន្តិសុខ​ស្បៀង​ជា​លក្ខណៈ​គ្រួសារ ផ្តល់​ពួជ​បន្លែ សម្ភារៈ​ធ្វើ​ជីកំប៉ុស្ត៏ ធ្វើ​សកម្មភាព​អប់រំ​ក្រៅ​ប្រព័ន្ធ​និង​សកម្មភាព​អភិវឌ្ឍ​ន៏​ចម្រុះ​ជាច្រើន ​មុខ​ទៀត ។ លោក​បន្ត​ទៀត​ថា​៖ គោលដៅ​អភិវឌ្ឍ​ន៏​សហស្សវត្សរ៏​កម្ពុជា បាន​កំណត់​ថា នៅ​ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​៥០% រស់នៅ​តំបន់​ជនបទ ត្រួវ​មាន​សេវា​ទឹក​ស្អាត​ប្រប្រាស់ និង​ប្រជាពលរដ្ឋ​៣០% ដែល​រស់នៅ​តំបន់​ជនបទ​ត្រួវ​រស់នៅ​ដោយ​ទ​ទូល​បាន​នូវ​សេវា​អនាម័យ​ល្អ ។​

​បើ​យើង​គិត​ត្រឹម​ឆ្នាំ​២០១៣ ការផ្គត់ផ្គង់​ទឹកស្អាត​សម្រេច​បាន​អត្រា​៤៩% និង​ក្នុង​ផ្នែកអនាម័យ​សម្រេច​បាន​អត្រា​៣៨,៥%​រួចហើយ ។
​លោក​មាន​ប្រសា​ស​ន៏​បន្តថា​៖ ក្នុង​ឆ្នាំ​បន្ត​ក្រសួង​ក៏​បាន​ចាប់ផ្តើម​អនុវត្ត​ន៏​គម្រោង​អភិវឌ្ឍ​ន៏​ជន បទ​តាម​វិធីសាស្ត្រ​«​ចលនា​ភូមិ​ថ្មី​» ដែល​ជា​គម្រោង​របស់​រា​ជ​រដ្ឋាភិបាល​ក្រោម​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ របស់​សាធារណៈរដ្ឋ​កូរ៉េ តាមរយៈ​KOICA ។ គម្រោង​នេះ​មាន​រយៈពេល​៤​ឆ្នាំ (២០១៤-២០១៨) និង​មាន​សមាសភាព​សំខាន់​៣​គឺៈ ការតាក់តែង​គោលនយោបាយ​សម្រាប់​យក​ទៅ​អនុវត្ត​ន៏​ទូទាំង​ប្រទេស ,​ការសាងសង់​ម​ជ្ឍ​ម​ណ្ទ​ល​បណ្តុះបណ្តាល​«​កម្ម​វិធី​ចលនា​ភូមិ​ថ្មី​»  នៅ​ខេត្ត​កំពុងស្ពឺ ,​ការសាកល្បង​ភូមិ​គំរូ​ចំនួន​៣០ ក្នង​ខេត្ត​ចំនួន​បី​ផងដែរ ។​

​ជា​ចុងបញ្ចប់​លោក សូម​កោតសរសើរ​ដោយស្មោះ ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​នៃ​មន្ទីរ​ស្ថាប័ន​នានា ក្រោម​ឪ​វាទ​សាលាខេត្ត ក្រុមប្រឹក្សា និង​គណៈ​អភិបាលក្រុង​/​ស្រុក ក្រុមប្រឹក្សាឃុំ គណៈកម្មាធិការ​អភិវឌ្ឍ​ភូមិ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​គ្រប់ទឹសទី ដៃគូ​អភិវឌ្ឍ​ន៏ អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​រួម​សហប្រតិបត្តិការ​គ្នា​យ៉ាង​ ល្អប្រសើរ ខិតខំ​អភិវឌ្ឍ​ន៏​ខេត្ត​ឲ្យមាន​ការរីកចំរើន​លើ​គ្រប់​វិស័យ ធានា​បាន​សន្តិសុខ​រឹងមាំ សណ្តាប់ធ្នាប់​សាធារណៈ​ល្អប្រសើរ និង​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ត្រួវបាន​កែលំអ ៕

2015_02_26b-(2) 2015_02_26b 2015_02_26b-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment