0

ប្រាក់ សាមឿន មេឃុំ​ស្ទឹង​កែវ​កាង​បទល្មើស​ឱ្យ​ឈ្មួញ​ធំៗ​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ហ៊ាន​គំរាម​ប្តឹង​មន្ត្រី​អង្គការ​អភិរក្ស​ព្រៃឈើ​និង​អភិវឌ្ឍ​ធនធានធម្មជាតិ​ខេត្ត​កំពត​ទៀត ?

ប្រាក់ សាមឿន មេឃុំ​ស្ទឹង​កែវ​កាង​បទល្មើស​ឱ្យ​ឈ្មួញ​ធំៗ​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ហ៊ាន​គំរាម​ប្តឹង​មន្ត្រី​អង្គការ​អភិរក្ស​ព្រៃឈើ​និង​អភិវឌ្ឍ​ធនធានធម្មជាតិ​ខេត្ត​កំពត​ទៀត ?

ខេត្ត​កំពត​ ៖ ច្បាប់​ក្នុង ស្រុក​មាន​តែ​មួយ  ​ប៉ុន្តែ​អ្នក​អនុវត្ត មាន​តាម​បែប​ផ្សេង ៗ​គ្នា​ដែល ធ្វើអោយ ប្រជាពលរដ្ឋ ពិបាក​នឹង​អនុវត្តតាម ណាស់ ។ ជាក់ ស្តែង​ពេល​ថ្មីៗ នេះ​អង្គការ​អភិរក្ស ព្រៃឈើ​និង​អភិវឌ្ឍ ធនធាន​ធម្មជាតិ​បាន ចុះ​ឃ្លាំ​មើល​បទល្មើស ព្រៃឈើ​នៅ​ភូមិសាស្ត្រ ឃុំ ស្ទឹង​កែវ ស្រុក ទឹកឈូ  ​ខេត្ត​កំពត ពេល​ប្រទះ​ឃើញ បទល្មើស ដែល​កំពុង​ប្រើ​បាស្រ់ ម៉ាស៊ីន​យន្ត  (​ត្រង់​ស៊ីន័រ​) កាប់​រាន​ដី​រដ្ឋ ក្នុង​តំបន់​ដែន​ឧទ្យាន ជាតិ​ព្រះមុន្នីវង្ស បូកគោ  ​ខណៈនោះ ស្រាប់តែ​អ្នក ដែល​ប្រព្រឹត្ត​បទ ល្មើស​រត់ចោល ម៉ាស៊ីន​យករួចខ្លួន ។ លោក ពេជ្រ គឿន  ​ប្រធាន​ស្នាក់ការ អង្គការ​អភិរក្ស​ព្រៃឈើ​និង​អភិវឌ្ឍ​ធនធានធម្មជាតិ​ក៏​បាន​ថតរូប ម៉ាស៊ីន​ត្រង់​ស៊ី​ន័រនោះ​ទុក​រួច​រាយការ​ណ៍​ជូន​មន្ត្រី​បរិស្ថាន​ដែល​ប្រចាំ ការ​នៅ​ក្បែរ​នោះ​ដើម្បី​ប្រគល់​ម៉ាស៊ីន​ជូន​សមត្ថកិច្ច​ជំនាញ​។
​មិន​ដល់​ប៉ុន្មាន​ម៉ោង​ផង​ស្រាប់តែ​លោក​មេឃុំ ប្រាក់ សាមឿន មេឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​គំរាម​ដល់​មន្ត្រី​អង្គការ​អភិរក្ស​ព្រៃឈើ​និង​អភិវឌ្ឍ​ធនធានធម្មជាតិ ខេត្ត​កំពត​ថា​«​ពួក​ឯង អញ​ប្តឹង​ហើយ​»​។
​នេះ​គឺ​ជា​សម្តី​គំរាមកំហែង​ផ្នែក​ស្មារតី​ដើម្បី​បំបាក់ទឹកចិត្ត​អ្នក ដែល​ស្រលាញ់​សម្បត្តិ​ធម្មជាតិ អោយ​បាក់​ស្មារតី ព្រោះនេះ​ជា​កលល្បិច​ដ៏​អាក្រក់​របស់​លោក ប្រាក់ សាមឿន ដែល​ជា​ទម្លាប់​ជា​យូរ​មក​ហើយ​ព្រោះ​អ្វី​ដែល​គាត់​មាន​បាន​ក៏​ដោយសារ​កាង បទល្មើស​ផ្សេងៗ​ដូច​ជា​ព្រៃ​ដែន​ឧទ្យាន​ជាតិ​នោះ​ជិត​រលាយ​ហិនហោច​ហើយ​។ លោក​ប្រាក់ សាមឿន មេឃុំ​ស្ទឹង​កែវ តែងតែ​ប្រើពាក្យ​ថា ធ្វើ​អ្វីៗ​ដើម្បី​ពលរដ្ឋ​ក្នុងភូមិ ឃុំ​របស់​លោក ជាពិសេស​ដើម្បី​គណៈបក្ស​ប្រជាជន​។

​តាម​មតិ​ជាច្រើន​ដែល​បានអោយ យើង​ដឹង​នោះ​ថា មេឃុំ​រូបនេះ​កំពុង​បង្ករ​ភាពអនាធិបតេយ្យ​ពេញ​ឃុំ ដោយ​ជាន់ឈ្លី កិត្តិយស​គណៈបក្ស​ប្រជាជន ជាន់ឈ្លី​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ទាំងបី ដែល​ខិតខំ​យកចិត្តទុកដាក់​លើ​ប្រជាពលរដ្ឋ​ទូទៅ​។ ម្យ៉ាងវិញទៀត​លោក​មេឃុំ​រូបនេះ​បាន​បង្កើត​ល្បែង​ពេញ​ឃុំ ដូចជា ជល់​មាន់ អាប៉ោង បៀ​រ កៀបសង្កត់​ប្រជាពលរដ្ឋ​អោយ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ឯ​ខ្លួន​ឯង​ចាំ​យក​លុយ ហើយ​បច្ចុប្បន្ន​នេះ​ទៀត​លោក​មេឃុំ​ប្រាក់ សាមឿន កំពុង​ដើរ​ប្រមូល​ទិញ​ដី​ពី​ប្រជាជន​។ តាម​មតិ​របស់​ប្រជាពលរដ្ឋ​ដែល​សុំ​មិន​បញ្ចោ​ញ​ឈ្មោះ​បាន​ប្រាប់​សារពត៌មាន យើង​ថា​«​គាត់ មេឃុំ​លក់​ដី​អោយគេ យក​លុយ​គេ​ហើយ​តែ​កំពុង​ខ្វះ​ដី​អោយ​គេ​» ដូច្នេះ​មេឃុំ​នេះ​កំពុង​រក​ល្បិច​ដក​ដី​គេ​ទៀតហើយ​។ ប៉ុន្តែ​អ្វី​ដែល​គួរអោយ​អស់សំណើច​ដែល​ភ្នាក់ងារ​យើង​សួរ​ទៅ​កាន់​លោក មេឃុំ គាត់​ឆ្លើយថា «​បើ​បទល្មើស​គេ​មក​ប្តឹង​ខ្ញុំៗ​ត្រូវធ្វើ​បែប​បទ​បញ្ជូន​ហើយ តែ​ពេល​នេះ​អត់​ទាន់​ឃើញ​ទេ​។ ហើយ​គេ​ធ្វើ​នេះ​តាម​ការប្រជុំ​មេ​បញ្ជាការ​ឯកភាព​ស្រុក​»​។

​ស្តាប់​លោក​មេឃុំ​និយាយ​ទៅ​ដូច​ជា​មិនមែន​មេឃុំ ដូច​អ្នកលេង​មាន់​ទើប​ត្រូវ​។ ទៅ​ជា​ជនល្មើស​ប្តឹង គាត់​ធ្វើការ​អោយ​ដែរ អញ្ចឹង​បញ្ជាក់​អោយឃើញ​ថា​លោក​បាក្រ់ សាមឿន ពិតជា​កាង​បទល្មើស​មែន​។ ជាក់ស្តែង​នៅ​ថ្ងៃទី ១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥​មាន​ដី​ការកោះហៅ​របស់​លោក​ស្នងកា​រ​រង​និង​ជា​ប្រធាន​ការិយាល័យ កណ្តាល​យុត្តិធម៌ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​បាន​កោះហៅ​មន្ត្រី​អង្គការ​ចំនួន​៣​រូប ក្នុងនោះ​មាន​លោក ភិន រុំ លោក​ឡឺយ គូ​ន លោក​ចាន់ ប៊ុនថន អោយ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដើម្បី​សួរ​រឿង​យក​ម៉ាស៊ីន​ត្រង់​ស៊ីន័រ ពី​ឈ្មោះ​ឈន ផល ជា​ដើមបណ្តឹង​។​

​បើ​និយាយ​ពី​ច្បាប់​សារាច​រណ៍​០០១ របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និយាយថា​« ហាម​មិន​អោយ​ប្រើរ​ណា​យន្ត​ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ ហើយ​បើ​ជន​ណាមួយ​យករ​ណា​យន្ត​ប្រើ​ដោយ​គ្មាន​ការអនុញ្ញាតិ ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​»​។ ចុះ​ហេតុអ្វី​ឈ្មោះ​ឈន ផល នេះ​អាង​មេឃុំ​ស្ទឹង​កែវ មក​ដាក់​ពាក្យបណ្តឹងរ​បៀ​ប​នេះ​ទៅវិញ​? មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​អង្គការ​ដែល​មាន​ភារកិច្ច​ផ្នែក​ឃ្លាំមើល​ព្រៃឈើ​ទាំងអស់​កំពុង​រង ចាំ​មើល​លោក​ឧត្តមសេនីយ៍ ម៉ៅ ម​ធ​រិទ្ធិ ប្រធានការិយាល័យ​កណ្តា​ល​យុត្តិធម៌ ស្នងការ​រដ្ឋា​ន​ខេត្ត​កំពត​ចាត់ការ​យ៉ាងដូចម្តេចរ​វាង​អ្នកការពារ​និង អ្នក​បំផ្លាញ​ព្រៃ​ធម្មជាតិ​។

​ទាក់ទិន​នឹង​រឿងនេះ មាន​មន្ត្រី​ប៉ូលីស​ម្នាក់​បាន​ប្រាប់ មន្ត្រី​អង្គការ​ទាំង​បី​ថា​« រឿង​នេះ​គេ​ត្រូវ​ឃុំខ្លួន​អ្នក​ទាំង​បី​ហើយ​» នេះ​គឺ​ជា​សម្តី​គម្រាម​ផ្នែក​ស្មារតី​ហើយ លោក​ពេជ្រ គឿន ប្រធាន​ស្នាក់ការ​ខេត្ត​កំពត ក៏​បាន​មានប្រសាសន៍ថា​លោក​នឹង​តវ៉ា​រហូត​ដល់​ទីបញ្ចប់ បើសិន​មាន​រឿង​នោះ​មែន ប៉ុន្តែ​ច្បាប់​បើ​ការពារ​អ្នករកស៊ី​បទល្មើស​ព្រៃឈើ​កាប់​រាន​ដី​រដ្ឋ មិន​មាន​ទោស យើង​អ្នកការពារ​មានទោស បា​ក្រ​ដ​ជា​ល្អ​មើល​ហើយ​។​

​លោក ហ៊ុន សុខា  ​ប្រធាន​ក្លឹប​អ្នក ការ​សែត​ឯករាជ្យ  ​និង​ជា​សម្ព័ន​អង្គការ​រួម គ្នា​ដើម្បី​ការពារ​ព្រៃឈើ  ​និង​ធនធានធម្មជាតិ ទាំង​១២​អង្គកា រ​ត្រៀម​នឹង ធ្វើ ញ្ញាតិ​ដាក់ ទៅ​ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ ក្រសួង​បរិស្ថាន ក្រសួង​ទីស្តីការគណៈរដ្ឋមន្ត្រី ខុទ្ទការល័យ​សម្តេច​នាយ​ករដ្ឋមន្ត្រី ដើម្បី​ជ្រាប​ពី​រឿង​នេះ ព្រោះ​ពុំ​ដែល​ធ្លាប់​មាន​រឿង​អញ្ចឹងទេ តាំងពី​ខ្ញុំ​ធ្វើ​ការងារ​រឿង​ព្រៃឈើ​នេះ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​ហើយ មានតែ​ស្នងការដ្ឋាន​ខេត្ត​កំពត​ទេ​ដែល​ទទួល​ពាក្យបណ្តឹង​ពី​អ្នក​បំផ្លាញ ព្រៃឈើ​ក្នុង​ដែន​ឧទ្យាន​ជាតិ ប៉ុន្តែ​នេះ​ជា​និតិ​វិធី​ច្បាប់ យើង​ត្រូវ​ចូល​ឆ្លើយ​។ ហើយ​អង្គការ​ទាំងអស់​ដែល​ធ្វើការ​រឿង​ព្រៃឈើ​នៅ​ខេត្ត​កំពត​នឹង​ឈរ​ចាំ មើល​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ នេះ​តើ​យ៉ាងម៉េច​។ ចំពោះ​មេឃុំ​ស្ទឹង​កែវ​ប្រាក់ សាមឿន នេះ​គួរតែ​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាល គណៈ​អភិបាលខេត្ត​កំពត​ពិនិត្យមើល​លោក​នេះ​ផង ព្រោះ​មេឃុំ​រូប​នេះ​កំពុង​ធ្វើអោយ​ខូច​ប្រយោជន៍​គណៈបក្ស​ប្រជាជន និង​កំពុង​ធ្វើ​ជា​ឧបសគ្គ​ក្នុង​ការអភិវឌ្ឍន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​តែង​មាន​ប្រសាសន៍ថា បើ​អាណិត បើ​ចូល​ចិត្ត បើ​ស្រលាញ់ បើ​ទុក​ចិត្ត សូម​អោយ​មន្ត្រី​ទាំងអស់​ធ្វើ​ល្អ​ជាមួយ​ប្រជាជន​ទាំងអស់​។​

​ចំពោះ​មេឃុំ​ស្ទឹង​កែវ​ឆ្លើយថា​«​បើ​ជនល្មើស​កាប់​រាន​ដី និង​ម្ចាស់​ម៉ាស៊ីន​ត្រង់​ស៊ីន័រ​ប្តឹង​លោក​នឹង​មាន វិធានការ តែ​បើ​អ្នក​រកស៊ី​គេ​ត្រូវ​គ្នា​ជាមួយ​អ្នក​បង្ក្រាប​ជា​រឿង​របស់​គេ​ទេ​»​។​

​ចំពោះ​ឯកឧត្តម​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា រឿង​នេះ​សូម​លោក​ពេជ្រ គឿន ប្រមូល​ភស្តុតាង​ដើម្បី​បង្ហាញ​អោយ​សមត្ថកិច្ច​បាន​ឃើញ​ពី​ដំណើរ​រឿង​នេះ​។​
​ចំពោះ​លោក​ឧត្តមសេនីយ៍ ម៉ៅ ម​ធ​រិទ្ធិ សារពត៌មាន​យើង​មិនទាន់​សុំ​ការបំភ្លឺ​បាន​ទេ​ជុំវិញ​រឿងនេះ​ដោយ​ពុំ ទាន់​មាន​លេខ​ទូរស័ព្ទ​។ តែ​យើង​សង្ឃឹមថា​លោក​ចាត់ការ​ដោយ​យុត្តិធម៌​បំផុត ៕​

2015_02_25a

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment