0

មហាជន សំណូមពរ សាលារាជធានីភ្នំពេញ ដុសក្អែលអ្នកម៉ៅភាស៊ី ផ្ញើរម៉ូតូ ផ្សារត្រី យកថ្លៃផ្ញើរម៉ូតូ មួយគ្រឿង 1000៛-1500៛

មហាជន សំណូមពរ សាលារាជធានីភ្នំពេញ ដុសក្អែលអ្នកម៉ៅភាស៊ី ផ្ញើរម៉ូតូ ផ្សារត្រី យកថ្លៃផ្ញើរម៉ូតូ មួយគ្រឿង 1000៛-1500៛

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលផ្ញើរម៉ូតូ ចូលកំសាន្ត ទិញទំនិញ នៅផ្សារត្រី មាត់ទន្លេ ក្នុងសង្កាត់ ផ្សារចាស់ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ បានរអូរទាំថា អ្នកទទួល ផ្ញើរម៉ូតូភ្ញៀវទារយកថ្លៃ ផ្ញើរម៉ូតូ លើសសៀវភៅបន្ទុក ២ទៅ២ដង គ្មានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ណាខ្វល់ឡើយ ។

ប្រភពពីប្រជាពលរដ្ឋ បានអោយ អ្នកសារព័ត៌មាន យើង ដឹងថា ពួកគាត់ សប្បាយរីករាយដែល សាលារាជធានីភ្នំពេញ បានរៀបចំបង្កើត អោយមាន ផ្សាររាត្រី សំរាប់កំសាន្ត និងទិញទំនិញផ្សេងៗ ក្នុងតំលៃ ថោកធូរថ្លៃ សមរម្យ ប៉ុន្តែដោយឡែក ពួកគាត់ត្អួញត្អែរថា តំលៃផ្ញើរម៉ូតូថ្លៃហួសហេតុពេក គឺម៉ូតូ ០១គ្រឿងពី ១០០០៛ ទៅ១៥០០៛ ដោយ ពុំមានការអើពើ ពីសំណាក់ អាជ្ញាធរ សាលាខណ្ឌ សង្កាត់ ឬសាលារាជធានីភ្នំពេញឡើយ ។

មហាជន បានរិះគន់ទៀតថា ទោះបីជាមាន ការចុះផ្សាយ តាមកាសែត ក្នុងស្រុក មួយចំនួនហើយ ក៏ដោយ ពួកគេនៅតែយកតំលៃដដែល។ ទាំងនេះ សបញ្ជាក់អោយឃើញថា អាជ្ញាធរ​ ពុំមានចំណាត់ការ ណាមួយ ទៅលើអ្នកម៉ៅភាស៊ី ទទួលផ្ញើរម៉ូតូនៅទីនោះទេ ។

ពួកគាត់បានបន្ថែមទៀតថា ប្រហែលជា មានអ្វី អាថ៌កំបាំង នៅពីក្រោយ ការមិនអើពើ ពីកង្វល់រាស្រ្ត ពីសំណាក់ អាជ្ញាធរ សង្កាត់ ខណ្ឌ ឬសាលារាជធានីភ្នំពេញ ហើយមើលទៅ ។ពួកគាត់ ចង់សំណូមពរ អោយតំលៃផ្ញើរម៉ូតូ រថយន្តមានតំលៃ ដូចៗគ្នា នឹងផ្សារដទៃទៀតដែរ ។

ពាក់ព័ន្ធនឹងសំណូមពរ ខាងលើ លោក លី សុខុន ចៅសង្កាត់ ផ្សារចាស់ បានប្រាប់ អ្នកសារព័ត៌មាន យើងថា លោកមិនអាចស្រាយបំភ្លឺ​ បានទេដោយលោកជាប់រវល់ទៅបុណ្យ ៕

20150204_181406

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment