0

គណៈបញ្ជាការ​ឯកភាព​ខេត្ត ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​ប្រគល់​អាំង​វិចទ័រ​ឆក់​ត្រី​ចំនួន​៣២៦​គ្រឿង​

គណៈបញ្ជាការ​ឯកភាព​ខេត្ត ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​ប្រគល់​អាំង​វិចទ័រ​ឆក់​ត្រី​ចំនួន​៣២៦​គ្រឿង​

​កំពង់ឆ្នាំង​៖ យោង​តាម​សេចក្តីណែនាំ​នេះ ប្រជាពលរដ្ឋ​ ​បានភ្ញាក់រលឹក​ប្រ គល់​អាំង​វិចទ័រ​ឆក់​ត្រី​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​ជលផល​បាន​ចំនួន​៣២៦
​គ្រឿង​ហើយ និង​គេ​ដឹងថា​នៅ​មាន​អាំង​វិចទ័រ​ជាង​២០០​គ្រឿង​ទៀត​នៅ​លាក់លៀម​មិនទាន់​ ​ប្រគល់អោយ​។

​អនុវត្ត​តាម​ស្មារតី​ប្រជុំ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត លោក​អភិបាលខេត្ត​កំពង់​ឆ្នាំង​បាន​ចេញ​សេចក្តីណែនាំ​មួយ​លេខ ០០៩ ស​ណន ដើម្បី​ផ្សព្វផ្សាយ​លប់បំបាត់​ និង​ ​ប្រមូល​យក​ឧបករណ៍​ឆក់​ត្រី​នៅតាម​មូលដ្ឋាន​។

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង លោក សោម ភិរុណ បានអោយដឹងថា រយៈពេល​ជាង​២​ខែ​កន្លងមកនេះ អនុវត្ត​តាម​សេចក្តីណែនាំ លេខ​០០៩ ស​ណន របស់លោក​អភិបាលខេត្ត​កំពង់ឆ្នាំង មន្ត្រីរដ្ឋបាល​ជលផល​គ្រប់​ផ្នែក​គ្រប់​សង្កាត់ នេសាទ​បាន​ចុះ​ផ្សព្វផ្សាយ​និង​ថតចម្លង​សេចក្តីណែនាំ លេខ​០០៩​ស​ណន ជូន​ប្រជាពលរដ្ឋ​គ្រប់ ស្រុក​បាន​ចំនួន​៩៥២០​សន្លឹក គឺជា​លទ្ធផល​ប្រជាពលរដ្ឋ​បាន​ភ្ញាក់រលឹក​ប្រគល់​អាំង​វិចទ័រ​ឆក់​ត្រី បាន​ចំនួន​៣២៦​គ្រឿង ក្នុង​នោះ​យក​បាន​ពី​ស្រុក​កំពង់លែង​១៥៤​គ្រឿង ស្រុក​ជល​គី​រី​១៦១​គ្រឿង និង​ស្រុក​បរិបូណ៌​១១​គ្រឿង​។​

​លោក សោម ភិរុណ បានអោយដឹង​ទៀត​ថា តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជល​ផល​ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ស្រង់​ស្ថិតិ​អ្នកប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​នៅ​តាម​ស្រុក​ ​ទាំង​៨​ក្នុង​ខេត្ត បាន​ចំនួន​៥៤២​នាក់ ក្នុង​នោះ​អ្នក​ភ្ញាក់រលឹក​បានប្រគល់​អាំង​វិចទ័រ​ឆក់​ត្រី​ ​បាន​៣២៦​នាក់ ស្មើ​និង​៣២៦​គ្រឿង​រួចហើយ តែ​នៅសល់​២១៦​នាក់​ស្មើ​និង​២១៦​គ្រឿង​ទៀត​ ​ដែល​មិន​ទាន់​ភ្ញាក់រលឹក​នៅ​មាន​ការលាក់លៀម​មិន​ទាន់​ប្រគល់​អោយ ដែល​ក្នុងនោះ​មាន​នៅ​ស្រុក​ ​កំពង់លែង​ចំនួន​១៣២​នាក់ ស្រុក​ជល​គី​រី​៥៨​នាក់ ស្រុក​បរិបូណ៌​៦​នាក់ និង​ស្រុក​កំពង់ត្រឡាច​ ២០ ​នាក់​។​

​ដោយឡែក នាយ​សង្កាត់​ជលផល​ស្រុក​រលាប្អៀរ​មិនទាន់​មាន​របាយការណ៍​រាយការណ៍​អោយដឹង​នៅឡើយ​ទេ ប៉ុន្តែ​គេ​ដឹងថា ឧបករណ៍​ឆក់​ត្រី​នៅ​ក្នុង​ស្រុក​រលាប្អៀរ​ក៏​មាន​រាប់រយ​គ្រឿង​ដែរ ។ កន្លង​ មក​នៅ​ក្នុង​ដើមឆ្នាំ​២០១៥​នេះ ជនល្មើស​ឆក់​ត្រី​៣​នាក់​ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ ​បញ្ជូន​អោយ​តុលាការខេត្ត​កាត់ទោស​ដាក់ពន្ធនាគារ​រួច​ហើយ​ដែរ​។​

​ករណី​ដែល​ពួកគេ​នៅតែ​រឹង​រុះ លាក់លៀម​មិន​ព្រម​ភ្ញាក់រលឹក សមត្ថកិច្ច​រដ្ឋបាល​ជ​ល​ផល​និង​ត្រូវ​កសាង​សំ ណុំ​រឿង​បញ្ជូន​ឈ្មោះ​ពួកគេ​ទាំងអស់​នោះ​ទៅកាន់​តុលាការ​ខេត្ត​តាម​ផ្លូវច្បាប់ ដែល​អាច​ ប្រឈម​និង​ការឃាត់ខ្លួន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​តាម​ច្បាប់​ស្តីពី​ជលផល​៕

2015_02_20ch1 2015_02_20ch1b

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment