ខេត្តបន្ទាយមានជ័យ ៖ កំលាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បានឃាត់រថយន្តយីឌុបប្រភេទផ្លូវ៥ ដែលដឹកឈើប្រណិតគ្មានច្បាប់មួយគ្រឿង ដើម្បីយកមកចាត់ការ ទៅតាមផ្លូវច្បាប់ ។
ការចាប់រថយន្តដឹកឈើ គ្មានច្បាប់មួយគ្រឿង នៅវេលាម៉ោង១២.៣០នាទី ថ្ងៃទី១៥កុម្ភះ២០១៥ នៅចំណុចការ៉ាសធ្វើរថយន្តស្ថិតក្នុង ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក ចាប សុផារិទ្ធ នាយការិយាល័យគរបាល ប្រឆាំងបទល្មើសសេដ្ឋខេត្តបន្ទាយមានជ័យ បានប្រាប់ថា:នៅពេលដែលឃាត់រថយន្តយីឌុប ប្រភេទផ្លូវ៥នេះគឺកំលាំងជំនាញបានឃ្លាំមើល ឃើញរថយន្តធុនធំដែលគួរសង្ស័យដែលចេញតាមផ្លូវជាតិលេខ ៦៩ នាំចូលពីខេត្តឧត្តរមានជ័យ បានដេញតាមទាន់នៅចំណុចការ៉ាសធ្វើរថយន្ត ភូមិអូរអំបិល ធ្វើការឆែកឆេរឃើញដឹកឈើ ប្រណិតពេញរថយន្ត ។ បើតាមពត៌មានរថយន្តនេះមានក្នុងគោលបំណង ដឹកយកឈើនេះទៅស្រុកម៉ាឡៃ ដើម្បីនាំចេញទៅលក់ប្រទេសថៃ។
ក្រោយពេលឃាត់ម្ចាស់គេចខ្លួនបាត់ ហើយលោក ផាន់ វណ្ណារ័ត្ន ព្រះរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យ បានអោយកំលាំងជំនាញនាំយករថយន្ត ទៅរក្សាទុកនៅស្នងការនគបាលខេត្ត បន្ទាយមានជ័យត ដើម្បីធ្វើការឆែកឆេរ ត្រួតពិនិត្យមើលថាតើរថយន្តដឹកឈើនោះ មានច្បាប់រឺទេ បើសិន រថយន្តនោះគ្មានច្បាប់វិញនោះ សមត្ថកិច្ចចំរុះនិងប្រគល់ ទៅឲ្យមន្ត្រីជំនាញចាត់ការទៅតាមផ្លូវច្បាប់ ៕