កំពង់ឆ្នាំងៈ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរយការណ៍ថា ពួកគាត់មានការសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលពត៌មានថា នៅខាងមុខនេះនឹងមានគម្រោងអភិ វឌ្ឍន៍ស្តារប្រឡាយមួយខ្សែចេញពីទំនប់អាងទឹកធារសាស្ត្រដ៍ធំមួយ នៅក្នុងខេត្តកំពង់ឆ្នាំងគឺទំនប់អាងទឹក ២០ឧសភា ខេត្តកំពង់ឆ្នាំង ជាប្រព័ន្ធធារាសាស្ត្រដ៍ធំជាប់ចំណាត់ថ្នាក់លេខ២ នៅប្រទេសកម្ពុជាបន្ទាប់ពី ប្រព័ន្ធធារាសាស្ត្រ ដ៍ធំជាប់ចំណាត់ថ្នាក់លេខ១ នៅខេត្តបាត់ដំបងហើយគម្រោងនេះត្រូវបានអង្គការមួយមានគម្រោងភិវឌ្ឍន៍ស្តារប្រឡាយមួយខ្សែចេ ញពីទំនប់អាងទឹក២០ឧសភា ទៅដល់ចំណុចអ្នកតាសន្ត្រាវ ប្រវែង២០០០ម៉ែត្រ ដោយកាត់តាមតំបន់ត្រពាំងត្រស់តូច ត្រពាំងត្រស់ធំ អូររំដេង ដែលជាប្រព័ន្ធប្រឡាយចាស់តាំងពីសម័យខ្មែរក្រហម ដើម្បីរំដោះទឹកចេញពីតំបន់អាងទឹក២០ឧសភា យកទៅស្រោចស្រពលើស្រែប្រាំងប្រជាពលរដ្ឋទាំង៤ភូមិនៅចំណុចខាងលើដែលប្រជាពលរដ្ឋទាំង៤ ភូមិនោះមានភូមិថ្មកែវ ភូមិស្វាយចេក ភូមិក្រាំងប្រស្វាយ និងភូមិក្នុង ប៉ុន្តែគម្រោងនេះត្រូវបានអាក់ខានទៅវិញមិនដឹងមូលហេតុអ្វី។
ប្រភពពត៌មានពីប្រជាពលរដ្ឋ ទាំងបួនភូមិខាងលើ នៅក្នុងឃុំស្វាយជ្រុំ បានទម្លាយអោយដឹងថា បញ្ហាដែលធ្វើអោយអាក់ខានគម្រោងប្រព័ន្ធប្រឡាយមួយខ្សែនេះមូលហេតុមកពីកន្លងទៅនេះមានក្រុម ហ៊ុនមួយរបស់លោកឧញ៉ាម្នាក់ នៅភ្នំពេញ ដែលគេស្គាល់ថា ឧកញ៉ា សុខ ប៊ុន បានមកទិញដីនៅចំណុចខាងលើ ចាប់ពីដី របស់ក្រុមហ៊ុនបារាំង រហូតដល់ចំណុចអ្នកតាសន្ត្រាវ ចំនួន៣ពាន់ហិកតា ដែលប្រជាពលរដ្ឋបានបញ្ជាក់អោយដឹងផងដែរថា ការទិញដីនេះគឺទិញតាមរយៈអភិបាលរងខេត្តម្នាក់ និង អតីតអភិបាលស្រុករលាប្អៀរ និងលោកមេឃុំស្វាយជ្រុំរួមនិងអតីតក្រុមប្រឹក្សាស្រុករលាប្អៀរម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងរឿង យកលុយពីក្រុមហ៊ុន របស់លោកឧកញ៉ា សុខ ប៊ុន ប្រមាណ២៥ទៅ៣០ម៉ឺនដុល្លាអាមេរិក មកទិញដីអោយក្រុមហ៊ុនខាងលើ បច្ចុប្បន្នអតីក្រុមប្រឹក្សាស្រុកម្នាក់នោះកំពុងជាប់ពន្ធធនាគារ ដោយសារយកលុយគេមកទិញដីហើយ គ្មានដីអោយគេត្រូវបានម្ចាស់លុយប្តឹងពីបទឆបោក ។ បន្ទាប់ពីមានរឿងរ៉ាវម្ចាស់លុយប្តឹងពីបទឆបោកខាងលើ ក្រោយមកគេសង្កេតឃើញមានតំណាង ម្នាក់ឈ្មោះ លន់ ឡន ហៅឡុង និងឈ្មោះហាន់ នៅបន្តទិញដីនៅតំបន់ខាងលើអោយលោកឧកញ៉ា សុខ ប៊ុន ដដែល ហើយករណីនេះក៍ជាប់ពាក់ព័ន្ធក្នុងកិច្ចសន្យាជាមួយនិងលោកមេឃុំស្វាយជ្រុំផងដែរ ដែលទទួលលុយគេហើយ ត្រូវរក ទិញដីបង្គ្រប់ប្រមាណ៣០០០ហិកតាអោយក្រុមហ៊ុនខាងលើបច្ចុប្បន្នលឺថាទើបទិញបានត្រឹមចំនួន២០ ០ហិកតាប៉ុណ្ណោះ ទើបមានល្បិចធ្វើ អោយរាំងស្ទះដល់គម្រោងអភិវឌ្ឍន៍ស្តារប្រឡាយខាងលើនេះ ។
ប្រភពបញ្ជាក់អោយដឹងផងដែរថា ការដែលអាជ្ញាធរ ឃុំមិនសម្រេចអោយមានការអភិវឌ្ឍន៍ស្តារប្រឡាយមួយខ្សែខាងលើមូលហេតុ មេឃុំរូបនេះចង់អោយក្រុមហ៊ុនទិញដីបានទិញពីប្រជាពលរដ្ឋក្នុងតម្លៃថោកខណៈប្រជាពលរដ្ឋមិន ឃើញមានការអភិវឌ្ឍន៍ស្តារប្រឡាយទៅដល់តំបន់ពួកគាត់ដែលមានដីកាន់កាប់មិន អាចបង្កបង្កើនផលបានសម្រេចចិត្តលក់ថោក ប្រសិនបើការអភិវឌ្ឍន៍ស្តារប្រឡាយរំដោះទឹកដល់តំបន់ខាងលើ ប្រជាពលរដ្ឋអាចមានលទ្ធភាពធ្វើស្រែ ចំការបានហើយលែងចង់លក់ដីអោយក្រុមហ៊ុន បើសិនចង់លក់ក៍លក់ក្នុងតម្លៃខ្ពស់ដែរ ។
ប្រភពបញ្ជាក់អោយដឹងផងដែថា ក្រោយមកលឺថាគម្រោងនេះបែរជាមានផែនការបត់ថយក្រោយដោយគេលើកផែនការស្តារប្រ ឡាយចេញពីទំនប់២០ឧសភា តាមបន្ទាត់ប្រឡាយចាស់ ត្រឹមតែចម្ងាយប្រមាណ១០០០ពាន់ប៉ុណ្ណោះ នៅសល់ពីនោះគេបែរជា បត់ទៅឆ្វេង និង បត់ទៅស្តាំ សំដៅទៅលើតែដីណាដែលឈ្មោះ លន់ ឡន ហៅឡុង ដែលជាតំណាងក្រុមហ៊ុន បានទិញហើយជាស្រេច សម្រាប់ប្រគល់អោយក្រុមហ៊ុន ចំណែកការអភិវឌ្ឍន៍បន្តឆ្ពោះទៅគោលដៅចំណុចអ្នកតាសន្ត្រាវ ដែលមានប្រវែង២០០០ម៉ែត្រនោះលឺថាគេមិនអនុវត្តស្តារប្រឡាយទៅនោះទេ ទុកអោយឈ្មោះ លន់ ឡន ហៅឡុង ទិញដីនោះបានសិន ទើបមិនអោយគ្រមងស្តារប្រឡាយនេះបន្ត ទៅដល់ចំណុចអ្នកតាសន្ត្រាវដែលមានប្រវែង២០០០ម៉ែត្រនោះ ។
បច្ចុប្បន្នគេឃើញលោក លន់ ឡន ហៅឡុង បានយកគ្រឿងចក្រទៅ ឈូសឆាយដីនៅចំណុចអ្នកតាសន្ត្រាវប្រមាណ៤០ហិកតា ដែលប្រភពបញ្ជាកអោយដឹងថា ដីនេះគឺលោក លន់ ឡន បានទិញពីអភិបាលរងខេត្តម្នាក់ដែលជាថៅកែស្រាបៀរអង្គរ ខេត្តកំពង់ឆ្នាំង អោយទៅក្រុមហ៊ុនឧកញ៉ា សុខ ប៊ុន ហើយលោក លន់ ឡន ហៅឡុង បានអោយអ្នកយកពត៌មានយើងដឹងថា ការឈូសឆាយដីនេះគឺមានការសំ ណូមពរសុំពីប្រជាពលរដ្ឋអោយឈូសដើម្បីដាំដំណាំឳឡឹក រីឯច្បាប់ឈូសឆាយលោកនិយាយថាស្ថិតនៅលើប្រជាពលរដ្ឋជាអ្នកស្នើសុំ ចំណែកលោក ហាន់ ប្រជាពលរដ្ឋនៅភូមិឧទម្ពរបានអោយអ្នកយកព៌តមានយើងដឹងថា គ្រឿងចក្រឈូសឆាយដីនៅចំណុចខាងលើ ជារបស់លោកឧកញ៉ា សុខ ប៊ុន ដែលគ្របគ្រងគ្រងដោយ លោក លន់ ឡន ហៅ ឡុង ។
គួររម្លឹកថា ដីដែលក្រុមហ៊ុនកំពុងឈូសឆាយចំនួន៤០ហិកតានេះ គឺជាដីស្ថិតក្នុងតំបន់អភិរក្សបឹង៤មុំ ដែលជាតំបន់ព្រៃលិចទឹកសម្រាប់ត្រីពងកូននាដូវវស្សា ហើយដីនេះខាងក្រុមនិស្សិតវាស់វែងមិនបានសម្រេចចេញប្លង់អោយនោះទេ តើហេតុអ្វីបានជាមានច្បាប់ឈូសឆាយ ហើយថ្នាក់ណាអ្នកសម្រេច ឬមួយជំនាញជលផល និងជំនាញភូមិបាលស្រុករលាប្អៀរបានទទួលលាភសក្ការៈក្នុងរឿងនេះទេដឹងទើ ធ្វើទៅបានបែបនេះ ។
ពាក់ព័ន្ធពត៌មានខាងលើ លោក សោម វឺន អភិបាលស្រុករលាប្អៀរបានប្រាប់អ្នកយកពត៌មានយើង អោយដឹងកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ថាលោកកំពុងជាប់សន្និបាតនៅសាលាខេត្ត ចំណែកពត៌មានស្តីពីការឈូសឆាយដីនៅចំណុចខាងលើ លោកនឹងរាយការណ៍ជូនអភិបាលខេត្ត ព្រោះលោកលឺថា មានគ្រឿងចក្រឈូសឆាយដីចំណុចខាងលើ ដែលមានច្បាប់ពីសាលាខេត្ត ។ រីឯលោក យី ភួន មេឃុំស្វាយជ្រុំ ទូរស័ព្ទមិនអាចទំនាក់ទំនងបានទេ តាមរយៈលេខ 081298989 ៕