ខេត្តមណ្ឌលគិរីៈ យោងតាមសេចក្តីរាយ ការណ៍ពីប្រជាពលរដ្ឋឱ្យដឹងថា លោក ហ៊ួត រ័ត្ន មេបញ្ជាការសឹងរងស្រុក កែវសីមា រងការចោទប្រកាន់ពីប្រជាពលរដ្ឋថា ជាឈ្មួញឈើប្រណិតដ៏សកម្មម្នាក់ក្នុងស្រុកកែវសីមា។ ដោយសំអាងតួនាទីជាមេសឹករងយោធាស្រុកលោក ហ៊ួត រ័ត្ន បានបើកដៃឱ្យឈ្មួញរកស៊ីឈើដឹកជញ្ជូនឈើ ប្រណីតយកមកស្តុក ក្នុងផ្ទះ ដោយមិនដែលមានសមត្ថកិច្ចជំនាញហ៊ានចាប់បង្ក្រាបឡើយ។ គេមិនដឹងថាតើ សមត្តកិច្ចជំនាញមេព្រៃរួមទាំងប៉េអឹមនៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី ពិសេសនៅស្រុកកែវសីមា ដែលធ្លាប់ ជាជើងខ្លាំងនោះរវល ធ្វើអីទេ ទើបសកម្មភាពដឹកឈើរបស់មេយោធាស្រុកកែវសីមា រូបនោះធ្វើ សកម្មភាព ស្ទើរតែបាក់ស្រុតផ្លូវ ដ៏កក្រើកស្រុកកែវសីមា តែបែរជាមន្ត្រីនាំគ្នាសង្ងំស្ងាត់ឈឹងដូចចោរលួចសេះទៅវិញ ។
ដោយសារតែចឹងហើយបានជាគេឃើញលោក ហ៊ួត រ័ត្ន ប្រើប្រាស់ឥទ្ធិពលអំណាចជាកងទ័ព ប្រព្រឹត្តបទល្មើសព្រៃឈើគ្មានញញើតច្បាប់ ។
ដោយចាប់ដៃជាមួយឈ្មួញឈើប្រណីតដុសស្លែក្នុងស្រុកកែវសីមា ម្នាក់នាំទៅវៀតណាមលោក ហ៊ួត រ័ត្ន បានបើកការការប្រមូលទិញឈើដឹកមកស្តុបទុកក្នុងផ្ទះរបស់ខ្លួន ទ្រង់ទ្រាយធំជា ច្រើនឆ្នាំមកហើយ ។
ប្រភពបានបន្តថា លោក ហ៊ួត រ័ត្ន មេបញ្ជាការសឹងរងស្រុកកែវសីមា បាននាំឈើប្រណីតចេញវៀតណាម នៅពេលដែលពួកគេទិញបានច្រើនល្មមដាក់ឡានកែរច្នៃ ទើបចេញទៅម្តងៗបីទៅបួនម៉ែត្រគូបឯណ្ណោះ ។ គេជឿថាការនាំយកឈើប្រណីតរបស់លោកហ៊ួតរ័ត្នឆ្លងទៅប្រទេសវៀតណាម ដោយរលូនបែបនេះព្រោះ លោក ហ៊ួត រ័ត្ន មេបញ្ជារការយោធារូបនេះក្រៅពីពូកែគម្រាម គឺការទិញទឹកចិត្តមន្ត្រីជំនាញ ក៏ដូចក្រុមមន្ត្រីដែលប្រចាំការតាមច្រករបៀងទាំងបីក្នុងស្រុកកែវ សីមាផងដែរ ។
ប្រជាពលរដ្ឋនិយាយថានាពេលបច្ចុប្បន្នគេឃើញ មានសមត្ថកិច្ច និងមន្ត្រីជំនាញមួយក្រុម បាននាំគ្នាទៅអង្គុយសំកុក ចាំយកលុយ ពីសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើ នៅត្រង់ចំណុច ផ្លូវបំបែកទៅព្រំដែនវៀតណាមឡាបាខេ ស្រុកកែវសីមា ដែលក្នុងនោះ រួមមាន លោកនាយរងទាហ៊ានស្រុក ទាហ៊ានដឺបេ មន្ត្រីអាវុធហត្ថស្រុក ប៉ូលិសអធិការស្រុកកែវសីមា បរិស្ថាន និងមានក្រុមអង្គការក្រៅរដ្ឋាភិបាលស្អីណាទៀតផង ៕