បាត់ដំបង ៖ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង រងការរិះគន់ថាទទួលប្រាក់ប្រចាំខែ មិនបង្ក្រាបបើកដៃអោយផ្ទះខារ៉ាអូខេឥតច្បាប់៥កន្លែង នៅខាងលិចវិទ្យាល័យនេតយ៉ង់ ២០០ ម៉ែត្រ ស្ថិតនៅចំណុចក្រុមទី៤ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំប អោយភ្ញៀវអាយុក្រោម១៨ឆ្នាំ និងពង្វក់សិស្សសាលាចូលច្រៀងរំខានការរៀនសូត្រ ព្រមទាំង បង្កសម្លេងរំពងរំខានដល់ដំណេកអ្នកជិតខាង។
ការចុះ បង្ក្រាបកាលម៉ោង ៣ រសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ គ្រាន់ជាការកត់ឈ្មោះម្ចាស់ហាងខារ៉ាអូខេ ដើម្បីបង់ប្រាក់ប្រចាំខែជូនសមត្ថកិច្ច មិនបាន៣ថ្ងៃផង ហាងខារ៉ាអូខេទាំងនេះ បានបើកវិញយ៉ាងអនាធិបតេយ្យ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតែមាន ។
ទីតាំងផ្ទះខារ៉ាអូខេទាំង ៥ កន្លែងដែលមានខ្នងបង្អែកសមត្ថកិច្ចនគរបាលក្រុង និងកូនចៅជាមន្ត្រីសាលាក្រុងបាត់ដំបងមាន ៖ ទី១ ឈ្មោះ ចាន់ ស្រីទូច ភេទស្រី អាយុ ៨១ ឆ្នាំ ។ ទី២ ឈ្មោះ ពៅ គឹមសៀន ភេទស្រីអាយុ ៤៧ ឆ្នាំ(ប្តីឈ្មោះ វាំន់ សុឃិន) ។ ទី៣ឈ្មោះជាសុឃឿនភេទប្រុសអាយុ៧២ឆ្នាំ។ ទី៤ឈ្មោះ ទី ហ៊ាង ភេទស្រីអាយុ ៥៤ ឆ្នាំ ។ ទី៥ ឈ្មោះ ភិន ឆោម ភេទស្រីអាយុ ៤៧ ឆ្នាំ(យីហោឆៃណា)។
ប្រជាពលរដ្ឋរស់នៅជិតខាងអោយដឹងផ្ទះ ខារ៉ាអូខេចំនួន ៥ កន្លែងបានបើកអោយសិស្សសាលាប្រុសស្រីចូលច្រៀង តាំងពីព្រឹកព្រលឹមដល់ម៉ោង១២យប់ ដោយសិស្សទាំងភ្លេចការរៀនសូត្រចំណែកឪពុកម្តាយ បានដឹងត្រឹមតែកូនទៅសាលារៀន មិនបានដឹងថា កូនមកចូលច្រៀងបែបនេះដែរ ។ ពេលអ្នកជិតខាងប្រាប់ទៅម្ចាស់ផ្ទះខារ៉ាអូខេទាំងនោះ អោយបន្ថយសម្លេងនៅពេលរំលងអធ្រាតយ៉ាងណា ក៏ដោយពួកគេមិនបន្ថយសម្លេងឡើយ ព្រោះម្ចាស់ហាងខ្លះមានកូនជាមន្ត្រីសាលាក្រុងបាត់ដំបង និងអ្នកខ្លះអាងបង់ប្រាក់ជូនសមត្ថកិច្ច ។
ជាការពិតណាស់ កាលម៉ោង១៥ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ពេលអ្នកយកព័ត៌មានឈរថតនៅមុខផ្ទះខារ៉ាអូខេនោះ ម្ចាស់ផ្ទះបានទាញប៉ែលរកវ៉ៃអ្នកយកព័តមានទៀតផងនេះ ក៏សបញ្ជាក់ថា ម្ចាស់ផ្ទះនេះពិតជាមានកូនចៅជាមន្ត្រីសាលាក្រុងបាត់ដំបងមែន ។ ពេលអ្នកយកព័ត៌មានសុំកិច្ចអន្តរាគមន៍ពីនគរបាលក្រុងនិងការិយាល័យ ព្រហ្មទ័ណ្ឌកំរិតស្រាលពួកគេថាជាប់រវល់ ។ ពេលអ្នកសារព័ត៌មានសុំកិច្ចអន្តរាគមន៍ពីលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង រូបលោកបានបញ្ជាមកនគរបាលក្រុងបាត់ដំបង ប៉ុន្តែក្រុមនគរបាលនេះ ពន្យាពេលរហូតដល់ម៉ោង១៧ថ្ងៃដដែល ទើបនាំកម្លាំងទៅចំណុចផ្ទះខារ៉ាអូខេនោះ គឺកូនសិស្សសាលា និងអ្នកចូលច្រៀងចេញទៅផ្ទះអស់ ៕