0

រថយន្ត​​កាមរី​​ហើម​​មក​​ពី​ដឹក​ឈើ អត់​ងងុយ ព្រលះ​​តាក់ស៊ី​ពេញ​ទំហឹង បង់លុយ​​បញ្ចប់​រឿង​

រថយន្ត​​កាមរី​​ហើម​​មក​​ពី​ដឹក​ឈើ អត់​ងងុយ ព្រលះ​​តាក់ស៊ី​ពេញ​ទំហឹង បង់លុយ​​បញ្ចប់​រឿង​

ខេត្ត​មណ្ឌលគិរី ៖ រថយន្ត​កាមរី​ហើម ទើប​ត្រឡប់​មកពី​ដឹកឈើ អត់ងងុយ បាន​បុក​រថយន្ត​តាក់ស៊ី​យ៉ាង​ពេញទំហឹង ដែល​បាន​ឈប់​នៅ​ចិញ្ចើមផ្លូវ ចុះ​យកប្រាក់​ពី​ម៉ូយ ផ្ញើរ​ទិញ​ឥ​វ៉ាន់ សំណាង​ល្អ​គ្រាន់តែ​របួសស្រាល ។ ករណី​នេះ​បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល ទាំង​ព្រឹក​ព្រលឹម កាលពី​វេលា​ម៉ោង ០៥​ព្រឹក ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ត្រង់​ចំណុច​គីឡូម៉ែត្រ ៣៦ ស្ថិតក្នុង​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា​។

​សាក្សី​បានឲ្យដឹងថា រថយន្ត​កាមរី​ហើម បង្ក បើកបរ​មក​ពី​ណា​មិន​ដឹង​ទេ​បាន​ជ្រុល​ទៅបុក ពីមុខ​ពេញទំហឹង ហើយ​អ្នកបើកប​រថយន្ត​កា​ម៉ា​រី​ហើម បាន​ចុះ​មក​សុំ​ទោស ម្ចាស់​រថយន្ត​តាក់ស៊ី ព្រោះ​តែ​ខ្លួន​អត់ងងុយ ទើប​ពី​មក​ដឹក​ដឹកឈើ ។

​ រថយន្ត​តាក់ស៊ី ម៉ាក​សាំ​យ៉ុង ពណ៌​ស្លែរ​មួយគ្រឿង តែងតែ​ឈប់ នៅ​កន្លែងកើតហេតុ​រាល់​ព្រឹក ដើម្បី​ទទួល​ប្រាក់ គេ​ផ្ញើ​រទិញ​ឥ​វ៉ាន​ចាប់ហួយ ។ ប៉ុន្តែ​ថ្ងៃនេះ មិន​មិនដឹង​ស៊យ​អី ក៏​ជួប​រឿង​អកុសល​បែបនេះ ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មិន​បាន ចុះមក​ធ្វើ​ការដោះស្រាយ​ទេ ទើប​ម្ចាស់​រថយន្ត​ទាំង​២ ទាំង​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​ច្បាប់ ដោយ​អូស​រថយន្ត​ទាំង​២ ទៅ​ជួសជុល ដោយ​ម្ចាស់​រថយន្ត​កា​ម៉ា​រី​ហើម ព្រម​សង​ប្រាក់​ចំនួន​៧០០ ដុល្លារ ទៅ​អោយ​រថយន្ត​តាក់ស៊ី បញ្ចប់រឿង​។​

​តាម​ការ​ឲ្យដឹង​ពី​ប្រជាពលរដ្ឋ ​បានឲ្យដឹងថា  មាន​រថយន្ត​ដឹកឈើ នៅ​ស្រុក​កែវ​សីមា​នេះ​តែង​បើកបរ​លឿនៗ​និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ជារឿយៗ  ដោយការ​បើកបរ​លឿនៗ និង​អត់​ងងុយ​ជាដើម ​ហើយភាគច្រើន គឺចរចាបង់លុយបញ្ចប់រឿង ដែល​ហាក់​មិន​ឲ្យ​តម្លៃ​ជីវិតមនុស្សទាល់តែសោះ ៕

2015_02_13ch1 (2) 2015_02_13ch1 (1)

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment