0

មេ​ឈ្មួញ តាំង អេង ប្រមូល​ទិញ​ឈើ​ប្រណីត​ខុសច្បាប់ និង​កាប់​បំផ្លាញ​ព្រៃឈើ រួច​ដឹក​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

មេ​ឈ្មួញ តាំង អេង ប្រមូល​ទិញ​ឈើ​ប្រណីត​ខុសច្បាប់ និង​កាប់​បំផ្លាញ​ព្រៃឈើ រួច​ដឹក​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

​ខេត្ត​រតនគិរី  ចាប់តាំងពី​ឆ្នាំ​២០១១ រហូតដល់​បច្ចុប្បន្ន ដែល​គេ​ពុំ​ដឹង​ថា ក្រុមហ៊ុន អាន​ម៉ា​ឌី បាន​វិនិយោគ​លើដី សម្បទាន​សេដ្ឋកិច្ច ការប្រមូលទិញ​ឈើ ដឹក​ចេញពី​តំបន់ ឧទ្យាន​ជាតិ វីរ​ជ័យ ដែល​មាន​លោក តាំង អេង ជា​តំណាង មានច្បាប់​អនុញ្ញាត ឬ​មួយ​យ៉ាងណា​នោះទេ ។ ការកាប់បំផ្លាញ​ព្រៃឈើ នៅ​ឧទ្យាន​ជាតិ​វីរ​ជ័យ គេ​សង្ស័យថា មាន ការបើក​ភ្លើង​ខៀវ ពី​មន្ត្រី​ជំណាញ​បរិស្ថាន​ខេត្ត​រតនគិរី ទើប​មាន​ករណី លួច​ប្រមូល​ទិញ​ឈើ​ខុសច្បាប់ ដោយ​ជ្រក ក្រោម​ស្លាក ក្រុមហ៊ុន​សម្បទាន ។​

​មាន​ការបញ្ជាក់​ពី​ប្រជា​សហគមន៍ ការពារ​ព្រៃឈើ បាន​បង្ហាញ​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ពី​សកម្មភាព កាប់បំផ្លាញ ព្រៃឈើ នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ ស្ថិតក្នុង​ស្រុក​តា​វែង និង​ស្រុក​អណ្តូង​មាស ប្រព្រឹត្ត​ដោយ​ឈ្មួញ ទាំង​តូច​ទាំង​ធំ ហើយ​លោក តាំង អេង ដែល​ជា​មេការ​ក្រុមហ៊ុន អាន ម៉ា​ឌី គឺជា​អ្នក​ចេញមុខ ក្នុង​ការប្រមូលទិញ​ឈើ​ប្រណីត ដែល​អារ​និង​កាប់រំលំ​ថ្មីៗ ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ គ្មាន​នរណា​ហ៊ាន​បង្ក្រាប​នោះទេ ព្រោះ​លោក តាំង អេង បាន​បង់លុយ​ជូន សមត្ថកិច្ច អាជ្ញាធរ រួម​ទាំង​ជំនាញ​ពាក់ព័ន្ធ រួចរាល់​អស់ហើយ​។​

​កន្លងមក​ក្រុមហ៊ុន អាន ម៉ា​ឌី បាន​ដឹក​ឈើ​ផ្ទុក​លើស​ទម្ងន់ បណ្តាលឱ្យ​ខូច​ផ្លូវ និង​បំផ្លាញ​ស្ពាន ស្ពានដែក​ស្រែ​ពក ដែល​គេ​សង្ស័យថា ឈើ​មួយ​ចំនួន​ប្រមូល​ទិញ ដោយ​មិន​ស្របច្បាប់ ។ ក្រុមហ៊ុន អាន ម៉ា​ឌី មាន​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ស្រុក​អណ្តូង​មាស ប៉ុន្តែ​លោក តាំង អេង ដែល​ជា​មេការ បានធ្វើ​សកម្មភាព ប្រមូល​ទិញ​ឈើ​ខុសច្បាប់ និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ ដោយ​មាន​ការឃុបឃិត ពី​សំណាក់​មន្ត្រី​បរិស្ថាន ដូច​ច្នេះ​សូម​លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ គួរតែ​ពិនិត្យ​ឡើងវិញ ជាបន្ទាន់​បើសិន​មិន​មាន​ការ​ទប់ស្កាត់​ឱ្យ ពេលវេលា​ទេ​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ និង​អាច​រលាយ​ហិនហោច​នៅពេល​ដ៍​ខ្លី​ខាងមុខនេះ ៕

2015_02_13ch2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment