0

ជនជាតិ​វៀតណាម​ប្រើ​គ្រឿងចក្រ​កាយ​រែង​មាស​ត្បូង មន្ត្រី​ជំនាញ​និង​អជ្ញាធ​រថា កែលំអ​ច្រាំង​ស្ទឹង​

ជនជាតិ​វៀតណាម​ប្រើ​គ្រឿងចក្រ​កាយ​រែង​មាស​ត្បូង មន្ត្រី​ជំនាញ​និង​អជ្ញាធ​រថា កែលំអ​ច្រាំង​ស្ទឹង​

​ប៉ៃលិន ៖ ជនជាតិ​វៀតណាម​ប្រើ​គ្រឿងចក្រ កាយ​ស្ទឹង​បរ​តាំង​ស៊ូ​រែង យក​មាស​ត្បូង មន្ត្រី​ជំនាញ​និង​អជ្ញាធ​រថា កែលំអ​ច្រាំង​ស្ទឹង​អោយ​ស្អាត និង​ទប់ស្កាត់​ទឹកជំនន់​ដែល​លិចលង់​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ កាលពី​ល្ងាច​ថ្ងៃទី ៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ក្បែរ​ស្ពាន​បរ​តាំង​ស៊ូ ភូមិបរ​តាំង​ស៊ូ សង្កាត់​បរ​យ៉ាខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​មតិ​មហាជន​បាន​រិះគន់​ថា ច្រាំង​ស្ទឺង​មាន​ចម្ងាយ​ពី​ស្ពាន​បរ​តាំង​ស៊ូ​៣០០​ម៉ែត្រ នៅមុខ​ផ្ទះ​លោក ងួន យ​ន ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​ប៉ៃលិន ហើយ​ច្រាំង​ស្ទឹង​ដែល​ត្រូវ​កសាង ស្ថិតក្រោម​ការកាន់កាប់​រ​ប់លោក ងួន ឃ​ន ផ្ទាល់ ។ ច្រាំង​ស្តឺង​បរតាំង​ស៊ូ គេ​បាន​រៀបចំ​កែលំអ តាំងពី​ឆ្នាំ​២០១៤ រហូតដល់​ពេល​នេះ​មិនទាន់​រួចរាល់ នេះ​ប្រហែល​គ្រាន់​ជា​លេស ដើម្បី​ធ្វើ​អ្វី​ម្យ៉ាង​សំរាប់​ផលប្រយោជន៍​ទេ ។​

​បើ​តាម​ការពិនិត្យ​ជាក់ស្តែង ស្ទឹង​បរ​តាំង​ស៊ូ​ត្រូវ​ក្រុម​ជនជាតិ​វៀតណាម មិនចេះ​ភាសារ​ខ្មែរ យក​គ្រឿងចក្រ​កាយ​ស្ទឹង​រែង​យក​រ៉ែ​មាស និង​រ៉ែ​ត្បូង​តែប៉ុណ្ណោះ ម្យ៉ាងទៀត ហេតុ​អ្វី​រើសយក​ចំណុច​មុខ​ផ្ទះ​លោក ងួន យ​ន ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​ប៉ៃលិន​។​

​ពាក់ព័ន្ធ​ករណី​នេះ លោក ងួន យ​ន ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​ប៉ៃលិន ពេល​អ្នកយក​ព័ត៌មាន​ទូរស័ព្ទ​ចូល​លោក​ថា​មានអី ពេល​សួរ​សំណួរ​ពាក់ព័ន្ធ​ច្រាំង​ស្ទឹង​លោក​ថា កំពុង​ជាប់រវល់​ប្រជុំ ។​

​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន ពេល​អ្នកយក​ព័ត៌មាន​ទូរស័ព្ទ​ចូល​លោក​ថា កំពុង​ជាប់រវល់​ប្រជុំ ។ លុះ​ម៉ោង​៥​រសៀល​ថ្ងៃ​ដដែល លោក​អភិបាលខេត្ត​បាន​អោយ​លោក គង់ ដួង ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្ត​ទូរស័ព្ទ​មក​អ្នកយកព័ត៌មាន​ដើម្បី​បកស្រាយ ។​

​លោក គង់ ដួង ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បានអោយដឹងថា ច្រាំង​ស្ទឹង​បរ​តាំង​ស៊ូ គឺ​អភិបាលខេត្ត​និង​ក្រុមប្រឹក្សា​ខេត្ត​បាន​ឯកភាព​គ្នា​អោយ​ក្រុមហ៊ុន​កសាង​វា​ឡើង មាន​ប្រវែង​ជិត​១០០០​ម៉ែត្រ ដើម្បី​អោយ​ប្រជាពលរដ្ឋ​មាន​ទឹកស្អាត​ប្រើប្រាស់ មាន​សោភ័ណ្ទភាព​ទីក្រុង និង​ជួយ​ការពារ​គ្រោះថ្នាក់​ទឹកជំនន់ ព្រោះ​រាងរាល់ឆ្នាំ ផ្ទះ​ប្រជាពលរដ្ឋ​ចំណុច​ត្រង់នេះ មានទឹក​ជន​លិចលង់ មិន​ដែល​ខាន ។ ខាង​ក្រុមហ៊ុន​គេ​កាយ​ស្ទឹង​តែងតែ​ចង់​បាន​ប្រយោជន៍​ខ្លះ ដូចជា​ខ្សាច់​នាំទៅ​លក់ដូរ​យក​ប្រាក់​ទិញ​ប្រេង ហើយ​ទាំងនេះ ជា​ការសម្រេច​របស់​ថ្នាក់​ខេត្ត ៕
​គឹម​សុខ​ជា​

DCIM100MEDIA DCIM100MEDIA

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment