0

​ប្រធាន​កសិកម្ម​ខេត្ត​ពន្យល់​ពូជ​ដំឡូង​មី ៨៩ ទទួលផល​បាន​ច្រើន និង​ជួយ​រក​ទីផ្សារ​ឲ្យបាន​ខ្ពស់​

​ប្រធាន​កសិកម្ម​ខេត្ត​ពន្យល់​ពូជ​ដំឡូង​មី ៨៩ ទទួលផល​បាន​ច្រើន និង​ជួយ​រក​ទីផ្សារ​ឲ្យបាន​ខ្ពស់​

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ភូមិ​ក្បាល​ឡាន ឃុំ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ប្រធាន​កសិកម្ម​ខេត្ត​ពន្យល់ ឲ្យ​កសិករ​ប្រើប្រាស់​ពូជ​ដំឡូង​មី ៨៩ (​ភាសារ​ថៃ​ប៉ែ​ត​កៅ​) ដែល​ទទួល​បាន​ទិន្នផល​ខ្ពស់​ជាង​ប្រភេទ​ដំឡូង​ផ្សេងទៀត និង​ព្យាយាម​ជួយ​រក​ទីផ្សារ​អោយ​តំលៃ​កសិផល​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​    ​។​

​លោក អ៊ុក ទូច ជា​ម្ចាស់​ចំការ​ដំឡូង​មី​៨៩ និង​ជា​អ្នកកាសែត​កម្ពុជា​អភិវឌ្ឍន៍ បានអោយដឹងថា ពូជ​ដំឡូង​មី​មាន​ច្រើន​ប្រភេទ​ដូចជា ៖ ហ៊ុយ​ប៊ុង ប៉ែ​ត​មួយ ត្រ​យ៉ង​៩០ ត្រ​យ៉ង​៧០ ក្សេតសាស្ត្រ ក្សេត​នី ។​ល​។ ហើយ​ពូជ​ដំឡូង​នេះ ពី​មុន​ខ្ញុំ​ធ្លាប់​ដាំ​សង់​រង​កំពស់​០,៥​ម៉ែត្រ មាន​គំលាត​រង​១,២ ម៉ែត្រ​រីឯ​គំលាត​ដាំ​ដើម​ពូជ ០,៥ ម៉ែត្រ ក្នុង​១​ហិកតា ទទួលបាន​ផល ២៥ ទៅ ៣០ តោន ទទួលផល​លក់​បានកំ​រ៉ៃមិ​នគ្រ​ប់ថ្លៃ​កម្មករ​ទេ ។ នៅ​ឆ្នាំ​២០១៣ ខ្ញុំ​បាន​ទិញ​ដំឡូង​មី​៨៩ (​ភាសារ​ថៃ​ប៉ែ​ត​កៅ​) ពូជ ១ ដើម ១០ បាត និង​១​បាច់ ស្មើ​១០​ដើម មានតម្លៃ​១០០​បាត ដាំ​សាកល្បង​១​រ៉ៃ​(១៦០០​ម៉ែត្រ​ការេ​) ទទួលបាន​ផល​១៧​តោន ។ ក្រោយ​ពី​ដាំ​ចាប់ពី​៦​ខែ​ឡើង​ទៅ អាច​កាប់​គាស់​បាន ដោយ​អ្នកខ្លះ ៦ ខែ គាស់​យក​ផល អ្នកខ្លះ ៨ ខែ​គាស់​យក​ផល អ្នកខ្លះ​៩​ខែ​គាស់​យក​ផល ។ ដោយ​ឃើញ​ទិន្នផល​បាន​ខ្ពស់ ខ្ញុំ​បាន​ផ្លាស់ប្តូរ​យក​ពូជ​ដំឡូង​មី​៨៩​មក​ដាំ​វិញ ទទួល​បាន​ទិន្នផល​១​ហិកតា ពី​៥០​តោន​ទៅ​៦០​តោន ដោយ​ចំណាយ​ដាំ​ដុះ និង​ជួល​ដី​១​ហិកតា​អស់​ប្រាក់​ប្រហែល​១០០០​ដុល្លា ពេល​ទទួលផ​លវិ ញ​ប្រហែល​២៥០០​ដុល្លា ។ ពូជ​ដំឡូង​មី​៨៩ មាន​លក់​នៅ​ខេត្ត​ប៉ៃលិន ប៉ុន្តែ​មិន​ច្រើន តម្លៃ​១​បាច់​ស្មើ​២០​ដើម​ស្មើ​១០០​បាត ថោក​ជាង​ទិញ​មកពី​ប្រទេស​ថៃ ។​

​អ្នកស្រី រស់ ខេ​ម អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ដី​ក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បានអោយដឹងថា នាង​ខ្ញុំ​បាន​ដាំ​ពូជ​ដំឡូង​មី ៨៩ ក្នុង​ដី​ខ្លួនឯង មិន​ជួល​គេ មិន​លើ​ករង​ដាំ​ចន្លោះ​ដើម​តា​ង៉ែ​ន ត្រឹម​ដី​១​ហិកតា​ចំណាយ​ដើម ៧០០ ដុល្លា ហើយ​ទទួលផល​ដំឡូង ១ ហិកតា​បាន ៦០ តោន ។​

​លោក ខៀវ អ៊ួ អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ដី​ក្រហម បានអោយដឹងថា គាត់​បាន​ដាំដំឡូង​មី​៨៩ ក្នុង​ដី​២​ហិកតា​កន្លះ ទទួលបាន​ផល​១៣០​តោន ច្រើន​ជាង​ដាំ​ពូជ​ដំឡូង​ផ្សេង ហើយ​ចំណាយ​ប្រាក់​តិច ។​

​លោក ប៉ុល សុន ប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ និង​អភិវឌ្ឍន៍​សហគមន៍​បានអោយដឹងថា ការដាំដុះ​ពូជ​ដំឡូង​មី ៨៩ គឺ​ឃើញថា ទទួលផល​បាន​ខ្ពស់​ក្នុង​១​ហិកតា កន្លែង​ដី​អន់បាន​ផល​៥៥​ទៅ​៦០​តោន ហើយ​កន្លែង​ដី​ល្អ​១​ហិកតា ទទួលបាន​ផល​ពី​៦០​តោន ទៅ​៧០​តោន ប៉ុន្តែ​កសិករ​មួយចំនួន មិនទាន់​ដាំ​បាន​តាម​ស្តង់ដា ដូចជា​ការដាំ​គំលាត​១​ម៉ែត្រ ១ គុម្ព ពួកគាត់​ដាំ​០,៨​ម៉ែត្រ ឬ​០,៥​ម៉ែត្រ ដែល​បណ្តាល​អោយ​ការទទួល​ផល​បាន​តិច ។​

​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ក​ខេត្ត​ប៉ៃលិន បានអោយដឹងថា ពូជ​ដំឡូង​មី ៨៩ មាន​ដើម​ដូច​ដំឡូង​មី​ដ៏ទៃទៀត ប៉ុន្តែ​វា​មាន​ថ្នាំង​ញឹក​និង​ភ្នែក​វែង បន្ទាប់​ពី​ប្រជាកសិករ​មួយចំនួន​បាន​ដាំ​សាកល្បង​រួច ទទួលបាន​ផល​ខ្ពស់ ជាង​ដំឡូង​ផ្សេង​នោះ ដូច្នេះ​កសិករ​ដ៏ទៃទៀត គួរតែ​ចាប់អារម្មណ៍​មក​ដាំ​ដុះ​ពូជ​ដំឡូង​មី​៨៩​វិញ ព្រោះ​ចំណាយ​ដើម​ទិញ​ទទួលបាន​កំ​រ៉ៃ​ច្រើន ។ ចំពោះ​តំលៃ​ទីផ្សារ​ដំឡូង​មី​ស្រស់​ពីមុន ១ គីឡូក្រាម​លក់បាន​២,២​បាត​ប្រាក់​ថៃ ឥឡូវ​ធ្លាក់ចុះ​នៅ​១,៨​បាត ។ ចំណែក​ដំឡូង​មី​ក្រាម មុន​១​គីឡូក្រាម​លក់បាន ៥,៥​បាត ប្រាក់​ថៃ​ឥឡូវ​ធ្លាក់ចុះ​នៅ​៤,៨​បាត ។ រូប​លោក​ក៏​ដូចជា​ក្រសួង បាន​ខិតខំ​យកចិត្តទុកដាក់​ទំនាក់ទំនង​ប្រទេសជិតខាង ដើម្បី​រក​តំលៃ​ហាងឆេង អោយបាន​ខ្ពស់​ជូន​ប្រជាកសិករ ៕
​គឹម​សុខ​ជា​

DCIM100MEDIA DCIM100MEDIA

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment