0

​លោក កែវ រ៉េត​មន្នី ដឹកនាំ​កម្លាំង​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត ២ គ្រឿង

​លោក កែវ រ៉េត​មន្នី  ដឹកនាំ​កម្លាំង​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត ២ គ្រឿង

ខេត្ត​រតនគិរី ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ដឹកនាំ​ដោយ​លោក កែវ រ៉េត​មន្នី និង​មន្ត្រី​របស់​លោក​បាន​ស្ទាក់​ចាប់​រថយន្ត​ដឹក​ឈើប្រណិត​បាន​ចំនួន​២​ គ្រឿង នៅ​វេលា​យប់​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់ ខេត្ត​រតនគិរី​។

​ បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ដល់​លោក​កែវ រ៉េត​មន្នី ថា​មាន​រថយន្ត​ដឹក​ឈើប្រណិត​ពីរ​គ្រឿង​ដោយ​ឆ្លងកាត់​ស្រុក​លំផាត់​ចូល​ក្រុង ​បា​លុង ហើយ​ឆ្ពោះទៅ​ប្រទេស​វៀតណាម នៅពេលដែល​មាន​រថយន្ត​២​គ្រឿង​ដូច​គេ​ផ្តល់​ពត៌មាន អោយ​នោះ​កម្លាំង​របស់​លោក​ក៏​ដេញ​ដែលមាន​ចំងាយ​ជិត​១០​គីឡូ​ហើយក៏​ស្ទាក់​ ចាប់បាន​តែ​ម្តង ហើយ​ម្ចាស់​រថយន្ត​ដឹក​បទល្មើស​នោះ​បាន​រត់​បាតជើង​ស​ព្រាប​ចូល​ព្រៃ​បាត់​ ស្រមោល​តែម្តង​។​

​រថយន្ត​ម៉ាក​តូ​យូ​តា​មួយ​បាំង​កន្លះ ពណ៌​ក្រហម អត់​ស្លាក​លេខ និង​រថយន្ត​កាមរី​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-4325 ផ្ទុក​ឈើប្រណិត​ពេញព្រៀប​កំពុង​សំរុក​ដឹកជញ្ជូន​ចេញពី​តំបន់​ព្រៃ​ការពារ​ អភិរក្ស​ក្នុង​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី ឆ្ពោះ​ទៅ​ច្រកទ្វារ​របៀង​ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ បង្ក្រាប​ស្ទាក់​ចាប់បាន បាន​រឹបអូស​រថយន្ត​ទាំង​២​គ្រឿង​មក​រក្សាទុក​នៅ​ការិយាល័យ​ប្រឆាំង​ សេដ្ឋកិច្ច​នៃ​ស្នងការ​ខេត្ត ធ្វើ​ការប្រគល់​ជូន​អោយ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​លំផាត់​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដើម្បី​ចាក់​តាមច្បាប់​ព្រៃឈើ​៕
​ជីវ៉ា​

2015_02_07ch1 (3) 2015_02_07ch1 2015_02_07ch1 (1) 2015_02_07ch1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment