កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៥នៅចំណុចឆ្កែអើត ក្នុងអាណា ចក្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ រថយន្ត របស់អ្នកកាសែតប្រចាំការ នៅស្រុក មេមត់ ម៉ាកកាមរី គូទហើមស៊េរី៩៥ ពណ៌សំបកឪឡឹកចំនួន១គ្រឿង ត្រូវបាន ដៃជើងរបស់ឧកញ៉ា សឹង សំអុល ឈ្មោះឌឿន ហៅឌឿនខ្សែកាបបើក ឡានម៉ាកវីហ្គោ មកគៀរបណ្តាលឱ្យ ខូចខ្ទេចមួយចំហៀង ផ្នែកខាងឆ្វេង ដើម្បីបន្លាច និងព្រមានដល់ក្រុមអ្នក កាសែតដទៃទៀត កុំឱ្យតាមប្រមាញ់ ថតរូបរថយន្តដឹកឈើ របស់ឧកញ៉ាសឹង សំអុល ក្នុងគោលដៅចេញទៅស្រុក យួន ។
បើតាមការអះអាងរបស់ប្រ ជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានឱ្យដឹងថា ៖ មុនពេលកើតហេតុ គេឃើញរថយន្តប្រភេទយីឌុប ១គ្រឿង ក្បាលពណ៌ក្រហមលាយស ពាក់ស្លាក លេខកំពង់ចាម 3A-3461 ផ្ទុកឈើលេខ ១ប្រភេទសុក្រំ ដែលមានមុខកាត់ធំៗ ពេញប្រៀប ចំណុះផ្ទុកមិនក្រោមពី៤០ ម៉ែត្រគូបឡើយ ចេញពីស្រុកស្នួលខេត្ត ក្រចេះ ហើយបានបើកគេចចូលជ្រក ក្នុងបរិវេណវត្តជាំខ្យង ភូមិជាំខ្យង ឃុំមេម៉ង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី១៦ មករា ឆ្នាំ២០១៥ក្រុមអ្នកសារព័ត៌មាន បានរាយការណ៍ជូន លោក អែម សុគុណ នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកមេមត់ ដើម្បីឱ្យចុះមកត្រួតពិនិត្យ។ ជាង១ម៉ោងក្រោយមក រថយន្តសង្ស័យ នោះបើកចេញពីកន្លែងលាក់ខ្លួន ក្នុង បរិវេណវត្តជាំខ្យង តាមផ្លូវជាតិលេខ៧ ចេញឆ្ងាយទៅហើយ ទើបគេឃើញ ឡានមន្ត្រីរដ្ឋបាលព្រៃឈើចំនួន ១គ្រឿង មកដល់ ។
ឡានមន្ត្រីរដ្ឋបាលព្រៃឈើ នោះគេឃើញ បានបើកបន្តកន្ទុយគ្នាពី ក្រោយឡានយីឌុបដឹកឈើនោះ ដោយ ពុំបានស្ទាក់ឃាត់សួរនាំអ្វីទេ តែបែរ ជាបើករថយន្តពាំង ដែលជាការរារាំង រថយន្តអ្នកកាសែត មិនឱ្យតាមថតរូប ទៅវិញ ។ រហូតមកដល់វេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃដដែលនោះ ទៅដល់ចំណុចឆ្កែអើត ឡានមេព្រៃ បានដកខ្លួនចេញ ខណៈនោះដៃជើង របស់ឧកញ៉ាសឹង សំអុលឈ្មោះឌឿន ហៅឌឿនខ្សែកាប បើករថយន្តម៉ាក វិហ្គោមកបញ្ច្រាស់ទិស ឡានដឹកឈើ បកបំបុកឡាន អ្នកកាសែតប្រចាំស្រុក មេមត់ ម៉ាកកាមរីគូថហើម ស៊េរី៩៥ ពណ៌សំបកឪឡឹក បេណ្តាលខ្ទេចមួយ ចំហៀងផ្នែកខាងឆ្វេង ដើម្បីបន្លាច និងព្រមានក្រុមអ្នកកាសែត ដទៃទៀត ដែលកំពុងតាមប្រមាញ់ ថតរូបឡាន ដឹកឈើនោះ ។
ប្រភពបានបានបញ្ជក់ថា បន្ទាប់ពីកើតហេតុកម្លាំងរបស់ លោកអែម សុគុណ បានថែមចំនួន ៣រថយន្តទៀត ដើម្បីជូនដំណើររថយន្ត ដឹកឈើរបស់ឧកញ៉ាសឹង សំអុល ចេញ តាមច្រកចាន់មូល ទៅសល់បារ៉ាស់ព្រំ ដែន ឆ្លងចូលដីវៀតណាមបានដោយ សុវត្ថិភាព ដែលទង្វើនេះគេអាចចាត់ ទុកថា ជាការឃុបឃិតគ្នាជាប្រព័ន្ធ របស់សមត្ថកិច្ចខេត្តត្បូងឃ្មុំ ។ ករណី នេះលោក អែម សុគុណ នាយផ្នែក រដ្ឋបាលព្រៃឈើស្រុកមេមត់ បានប្រាប់ កាសែតថាៈ តាមបញ្ជារបស់ថ្នាក់លើ លោកបានចាត់កម្លាំង៤រថយន្ត ប្រ ដេញឡានដឹកឈើរបស់ឧកញ៉ា សឹង សំអុល នោះ តែតាមមិនទាន់ផ្លូវតូច ចង្អៀត ឡានដឹកឈើនោះបានបើក បុកបារ៉ាស់ប៉ុស្តិ៍ច្រកចាន់មូល ចេញទៅ ដីវៀតណាមបាតទៅ ហើយលោកថា នឹងបន្តធ្វើការស្រាវជ្រាវរឿងនេះ ជា បន្តទៀត ។
សូមបញ្ជាក់ថាៈ ឧកញ៉ា សឹង សំអុល ត្រូវបានគេស្គាល់ឈ្មោះ ថាៈជាឈ្មួញរកស៊ីកាប់ឈើលក់ ក្នុង ស្រុក ភាគច្រើនដឹកទៅវៀតណាម ហើយបច្ចុប្បន្នជាដៃគូរកស៊ី កាប់ ប្រមូលទិញផលអនុផលព្រៃឈើ របស់ ក្រុមហ៊ុនដី សម្បទានសេដ្ឋកិច្ច ឈ្មោះ ប៊ិញហ្វឿក១ របស់កងទ័ពវៀតណាម មានទីតាំងនៅឃុំព្រះឈូក ស្រុកកែវ សីម៉ា ខេត្តមណ្ឌលគិរី ប៉ុន្តែក្នុងដីក្រុម ហ៊ុននេះអស់ឈើលេខ១ ប្ញុឈើប្រណីត កាប់ទៅហើយ ។ ដូច្នេះការកាប់ប្រមូល អនុផលព្រៃឈើ ក្រៅដីរបស់ខ្លួនទូទាំង ស្រុកកែវសីមា រួចដឹកចូលក្នុងក្រុមហ៊ុន អារច្រៀក ដឹកបន្តតាមរថយន្តធំៗចេញ ជាច្រើនឆ្នាំមកហើយ មិនថារដូវប្រាំង ប្ញុវស្សានោះទេ ដោយគេសំអាងច្បាប់ វិនិយោគដីសម្បទានសេដ្ឋកិច្ច ធ្វើជា លេស ដើរប្រមូលទិញឈើប្រណីតមក ពីក្នុងឃុំស្រែឈូក ស្រែព្រះ ចុងផ្លាស់ មេមង និងគ្រប់ទិសទីក្នុងស្រុកកែវ សីមា ដែលសុទ្ធសឹងតែទីតាំងខាងលើ ស្ថិតក្នុងតំបន់អភិរក្សជីវៈចំរុះសីមា និង ដែនជំរកសត្វព្រៃភ្នំព្រិច ។
លោកឧកញ៉ា សឹង សំអុល មានឃ្លាំងស្តុកឈើ ដែល ប្រមូលទិញបាននៅតំបន់ K3 ដើម្បី ប្រមូលផ្ទុកដាក់តាមឡានយីឌុប ចេញ ទៅស្រុកយួនតាមផ្លូវលេខ៧៦ និងលេខ ៧ ឆ្លងកាត់មេព្រៃស្រុកស្នួលដែលគ្រប់ គ្រងដោយលោក ឡាយ ធុច និង ស្រុកឆ្លូង គ្រប់គ្រង ដោយលោកប្រាក់ សំបូរ ។ករណីឧកញ៉ាសឹង សំអុល បាន ដឹកឈើចេញទៅវៀតណាម តាមច្រក របៀងនានា ក្នុងភូមិសាស្ត្រខេត្តត្បូង ឃ្មុំ មានច្រករបៀងទន្លេចាម,ចាន់មូល, បឹងជ្រោង៘
មានសេចក្តីរាយ ការណ៍ថាៈលោកឧកញ៉ាសឹង សំអុល បានចំណាយថវិកា មិនតិចជាង៥០០ ដុល្លារអាមេរិកទេ ក្នុង១ម៉ែត្រគូបឈើ ប្រណីត ដើម្បីបើកផ្លូវ ។ ប្រហែល ដោយសារមានការបង់សេវា ចឹង ហើយ បានជាគេមិនដែលឃើញមន្ត្រី ជំនាញ និងអាជ្ញាធរខេត្តត្បូងឃ្មុំមាន វិធានការទប់ស្កាត់ ប្ញុចេញមុខបង្ក្រាប ម្តងណាឡើយ ៕