ខេត្តបន្ទាយមានជ័យ ៖ កំលាំងប៉ូលីសប្រឆាំងបទល្មើស សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បានបង្ក្រាបនិងឃាត់រថយន្ត១គ្រឿង ដឹកទំនិញគ្មានច្បាប់ តែក្រុមគយមិនសប្បាយចិត្ត ព្រោះបាត់លាភសក្ការះ ។ បូលីសចាប់រថយន្តគេចពន្ធ នៅវេលាម៉ោង១០.៣០នាទី ថ្ងៃទី០៤កុម្ភះ២០១៥ នៅចំណុចខាងត្បូងផ្សារចំការគ ប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវលេខ២ ស្ថិតក្នុង ភូមិសូភី សង្កាត់កំពងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរះសេនីយ៍ទោ ចាប សុផារិទ្ធ នាយករិយាល័យបូលីសប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត បន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគបាលខេត្តបានដាក់វិធានការ ដល់កំលាំងជំនាញដើម្បីទប់ស្កាត់រាល់បទល្មើស សេដ្ឋកិច្ចដែលកើតឡើងនៅក្នុងខេត្តបន្ទាយមានជ័យ មានដូចជារថយន្តដែលដឹកទំនិញ សំពីងសំពោងដែលលួចបង្គប់ទំនិញរត់ពន្ធ គ្មានច្បាប់និងរថយន្តតាក់ស៊ី លួចដឹកទំនិញគ្មានច្បាប់ជាដើម។ លោកបានបន្តថា ក្រោយពីដាក់វិធានកំលាំងជំនាញសេដ្ឋកិច្ច របស់លោកបានស្រាវជ្រាវឃាត់ បានរថយន្តធុនកាំម៉ារី សេរីឆ្នាំ១៩៩៣ពណ៌ទឹក ប្រាក់ដែលពាក់ផ្លាកលេខ ខាងមុខបាត់ដំបង 2A.2722 ១គ្រឿងដែលលួចដឹកទំនិញពេចពន្ធ ដែលម្ចាស់រត់គេចខ្លួន។
ដោយមានការសំរបសំរួលពីលោក ផាន់ វណ្ណារ័ដ្ឋ ព្រះរាជអាជ្ញាសាលាដំបូង ខេត្តបន្ទាយមានជ័យបាន អោយឆែកឆេក្នុងរថយន្តនោះ បានរកឃើញមានទឹកផ្លែឈើ ប្រភេទទឹកក្រូចដបតូច ដែលនាំចូលពីថៃដាក់ពេញក្នុងរថយន្តហើយ ក៏បានយកមករក្សានៅស្នងការ នគបាលខេត្តដើម្បីអនុវត្តតាមច្បាប់។ នៅពេល ដែលកំលាំងនគបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត បង្ក្រាបបានហៅអោយមន្ត្រីគយចូលរួម ឆែកឆេរដែរតែអស់លោកមិនចូលរួម ព្រោះរថយន្តតាក់ស៊ីដែលដឹកទំនិញគេចពន្ធ ចេញពីក្រុងប៉ោយប៉ែត មកដល់ក្រុងសិរីសោភ័ណនេះ បានបង់អោយមន្ត្រីគយនិងរដ្ឋករ ខេត្តមាននៅផ្លូវ៥០ ភូមិកូនដំរី ក្រុងប៉ោយប៉ែតនិងមន្ត្រីគយនិងគយចល័យ នៅចំណុចសាលាក្រៅ ស្រុកអូរជ្រៅរួចរាល់អស់ហើយ។
រថយន្តតាក់ស៊ីដឹកទំនិញ គ្មានពន្ធក្នុង១គ្រឿង១ខែ បង់ជិត១លានរៀល ក្នុង១ថ្ងៃដឹកប៉ុន្មានជើងក៍បានហើយក្នុង១ថ្ងៃ តាក់ស៊ីដែលដឹកទំនិញគ្មានច្បាប់ ទាំងថ្ងៃនិងយប់មិនតិចជាង៥០គ្រឿង ទើបការបង្ក្រាបគ្មានវត្តមានមន្ត្រីគយ និងរដ្ឋករចូលរួមយ៉ាងដូច្នេះ៕